- 2019-05-08 06:41:10
- ព័ត៌មាន
អាយុក្បែរ ៥០ ហើយ ចាំងគីម នៅតែក្មេងល្ហក់ដូច ១៦ ឆ្នាំមុន
- 2019-05-08 06:41:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាយុក្បែរ ៥០ ហើយ ចាំងគីម នៅតែក្មេងល្ហក់ដូច ១៦ ឆ្នាំមុន
ចន្លោះមិនឃើញ
នៅថ្ងៃទី ៧ ខែឧសភាកន្លងទៅនេះ តារាសម្ដែងជើងចាស់របស់កូរ៉េ Lee Young Ae ដែលគេស្គាល់ថាជាតួអង្គ ចាំងគីម ដ៏ល្បីមួយរូបនោះ បានក្លាយជាប្រធានបទក្ដៅមួយលើវិបសាយក្នុងស្រុក Korean Naver បន្ទាប់ពីរូបភាពថ្មីៗចុងក្រោយរបស់តារារូបនេះ ត្រូវបានបង្ហោះលើអ៊ីនធឺណិត។
មហាជនជាច្រើនបានសម្ដែងអារម្មណ៍ភ្ញាក់ផ្អើល ពេលបានដឹងថាសម្រស់របស់ Lee Young Ae មិនមានផ្លាស់ប្ដូរខ្លាំង បើប្រៀបនឹង ១៦ ឆ្នាំពេលដែលខ្សែភាពយន្ត "ជីវិតនាងចាំងគីម" ចាក់បញ្ចាំង។
មានវ័យ ៤៨ ឆ្នាំទៅហើយ Lee Young Ae នៅតែអាចរក្សាសម្រស់ស្បែកមុខឲ្យសរលោងបានល្អ។ ទោះបីជានៅកៀនភ្នែក និងមាត់មានលេចចេញស្នាមជ្រីវជ្រួញបន្តិចមែន ប៉ុន្តែមិនធ្វើឲ្យប៉ះពាល់ដល់សម្រស់ ចាំងគីម ខ្លាំងប៉ុន្មានឡើយ៕