• 2019-05-17 00:45:00
  • ព័ត៌មាន

តារា​ល្បី​ៗគ​ជើង​គ្នា ចូល​រួម​មង្គល​ការ ឱក សុគន្ធ​កញ្ញា យប់​មិញ

  • 2019-05-17 00:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​មង្គល​ជ័យ​របស់​តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា បាន​បញ្ចប់​ដោយ​ជោគជ័យ តារា​ស្រី​បាន​ក្លាយ​ជា​ប្អូន​ថ្លៃ​ថៅកែ​ហង្សមាស​ពេញសិទ្ធិ បន្ទាប់​ពី​យប់​មិញ វេលា​ដែល​ភ្ញៀវ​កិត្តិយស​លំដាប់​ៗ​របស់​នាង​មាន​ទាំង​ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល និង​មិត្ត​សិល្បៈ​ជា​ច្រើន​បាន​ចូល​រួម​អបអរ​ថ្ងៃ​ពិសេស​របស់​នាង។

ក្រៅ​ពី​ថ្នាក់​ដឹកនាំ​ប្រទេស និង​មន្ត្រី​កំពូល​ៗ​មួយ​ចំនួន មិត្ត​រួម​អាជីព​របស់ កញ្ញា ភាគ​ច្រើន​ជា​តារា​ជួរ​មុខ បាន​បង្ហាញ​វត្តមាន​ព្រម​គ្នា​ជាមួយ​នឹង​ការ​តុប​តែង​ខ្លួន​យ៉ាង​ស្រស់​ស្អាត​រៀង​ៗខ្លួន ញុំាង​ឲ្យ​ពិធី​កាន់​តែ​អធិកអធម​។ វត្តមាន​នៅ​យប់​មិញ​នេះ គេ​ឃើញ​មាន សុគន្ធ និសា និង​ស្វាមី គង់ ចាន់ស្រីមុំ និង​ស្វាមី ខាន់ ជេមស៍ នី រតនា និង​ភរិយា គឹម លីហ្សា មាន សូនីតា និង​សុខ ពិសី ជា​ដើម។

លើក​លែង​តែ​តារា​ល្បី​២​ដួង គឺ​លោក ព្រាប សុវត្ថិ និង មាស សុខសោភា ដែល​គេ​ដឹង​ថា មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​គ្នា​ខ្លាំង​ជាមួយ​នឹង​កូន​ក្រមុំ​នោះ បាន​អវត្តមាន ដោយ​សារ​តែ​ពួក​គេ កំពុង​ជាប់​បេសកកម្ម​នៅ​បរទេស។

តោះ...ទស្សនា​ទិដ្ឋភាព​អស្ចារ្យ​ក្នុង​ពិធី​លំដាប់​អភិជន យប់​មិញ​ទាំង​អស់​គ្នា!

អាន៖ ទិដ្ឋភាព​ដ៏​កម្រ​នៃ​ពិធី​មង្គល​ លំដាប់​អភិជន​របស់ ឱក សុគន្ធកញ្ញា

អាន៖ សុខ​សោភា សោកស្ដាយ​ផង ត្រេក​អរ​ផង រហូត​លើក​អនុស្សាវរីយ៍​ជូរចត់​លើ​ស្ពាន​ជ្រោយ​ចង្វាជាមួយ​ កញ្ញា

អាន៖ ថ្នាក់​ដឹកនាំ​ប្រទេស និង​មន្ត្រី​លំដាប់​កំពូល​ៗ​ច្រើន​រូប ចូល​មកកាត់​សក់ ឱក សុគន្ធ​កញ្ញា ដោយ​ផ្ទាល់

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី