- 2019-05-22 03:05:44
- ព័ត៌មាន
ប្រទះឃើញអតីតតារាសម្ដែង និងពិធីការិនីទូរទស្សន៍ ដួង ជានិច្ច មានរូបរាងខុសប្លែកពីពេលមុន
- 2019-05-22 03:05:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទះឃើញអតីតតារាសម្ដែង និងពិធីការិនីទូរទស្សន៍ ដួង ជានិច្ច មានរូបរាងខុសប្លែកពីពេលមុន
ចន្លោះមិនឃើញ
តារាសម្ដែង និងជាពិធីការិនីទូរទស្សន៍ CNC ធ្មេញច្រពើស មុខមានមន្តស្នេហ៍ កញ្ញា ដួង ជានិច្ច បានបាត់មុខប្រមាណ២ឆ្នាំហើយពីលើកញ្ចក់ទូរទស្សន៍ទៅហើយនោះ ម្សិលមិញស្រាប់តែត្រូវបានគេប្រទះឃើញនាងជាថ្មី នៅម្ដុំមុខសាលាដំបូងរាជធានី។
ខុសពីសព្វដង ដែលប្រិយមិត្តធ្លាប់តែឃើញនាងក្នុងសំលៀកបំពាក់ធ្វើការជាពិធីការិនីទូរទស្សន៍ ប៉ុន្តែម្សិលមិញ ជានិច្ច បានប្រាកដខ្លួន ក្នុងសំលៀកបំពាក់សាមញ្ញ ពោលគឺខោខោវប៊យ និងអាវកដុបដៃវែងមានពណ៌ខៀវស្រាល ឆ្លុះនឹងសាច់សខ្ចីរបស់នាង។ មួយឈុតរបៀបយុវវ័យនេះ ជានិច្ច ត្រូវបានគេមើលឃើញថា នៅតែមានសម្រស់ស្រស់ស្អាត។ យ៉ាងណា អតីតមិត្តរួមការងារជាមួយស្រីស្អាតរូបនេះ អះអាងថា ដួង ជានិច្ច កាលពីមុនស្អាតជាង។
“គាត់នៅតែស្អាត...តែបើមែនទែនទៅ កាលមុនគាត់ស្អាតជាង កាលមុនគាត់មានសាច់ជាងនេះ ឥឡូវរាងស្គមជាងមុនបន្តិច...អានិច្ច បើឡើងគីឡូជាងហ្នឹងបន្តិច រឹតតែស្អាត!”។
កញ្ញា ដួង ជានិច្ច គឺជាអតីតពិធីការិនីទូរទស្សន៍ CNC ដែលធ្លាប់ធ្វើការប្រមាណ៥ឆ្នាំ។ ក្រៅពីនេះ នាងក៏ធ្លាប់សម្ដែងភាពយន្តខ្លះដែរ ក្នុងនោះសមិទ្ធផលសិល្បៈគួរចាប់អារម្មណ៍នោះ គឺនាងធ្លាប់ដើរជាតួឯកមួយរឿងជាមួយកំលោះសង្ហា ប៊ឺរី ក្នុងរឿង "ចាំតែខ្លាចតើ!” របស់ផលិតកម្មរ៉ក់ កាលពីឆ្នាំ ២០១៣។
ប៉ុន្តែបន្ទាប់នោះមក នាងក៏បានបាត់មុខឈឹងពីទូរទស្សន៍ និងការងារសិល្បៈ។ ជុំវិញបញ្ហានេះ សាមីខ្លួន បានបញ្ជាក់ថា នាងបានឈប់ពីការងារប្រមាណជាង ២ឆ្នាំមកហើយ ក្រោយពីនាងត្រឡប់មកពីបរទេសវិញ។ ចំពោះមូលហេតុ ជានិច្ច បញ្ជាក់ខ្លីថា ដោយសារតែនាងមានការងារខ្លួនឯងត្រូវបំពេញដែរ គឺការងារពាក់ព័ន្ធនឹងអចលនទ្រព្យ។
វិលមកវត្តមានរបស់នាង នៅបរិវេណសាលាដំបូងរាជធានីនៅរសៀលម្សិលមិញនេះ មានដំណឹងថា ជានិច្ច មានពាក់ព័ន្ធនឹងករណីបណ្ដឹងមួយជាមួយភាគីម្ខាងទៀត។ យ៉ាងណា នារីវ័យ ៣២ឆ្នាំរូបនេះ សុំមិនអធិប្បាយលម្អិតទេ៕