- 2019-05-28 02:56:38
- ព័ត៌មាន
នៅយប់ចុងក្រោយនៃបេសកកម្មនៅសហរដ្ឋអាមេរិក ព្រាប សុវត្ថិ នៅតែធ្វើឲ្យនារីៗជ្រួលច្របល់
- 2019-05-28 02:56:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅយប់ចុងក្រោយនៃបេសកកម្មនៅសហរដ្ឋអាមេរិក ព្រាប សុវត្ថិ នៅតែធ្វើឲ្យនារីៗជ្រួលច្របល់
ចន្លោះមិនឃើញ
ត្បិតថាវ័យរាងជ្រេបន្តិច ប៉ុន្តែតារាចម្រៀង ព្រាប សុវត្ថិ ត្រូវបានគេមើលឃើញថា នៅមានរូបរាងស្រស់សង្ហា ពោលគឺនៅតែមានការគាំទ្រខ្លាំងពីអ្នកគាំទ្រវ័យកណ្ដាល ពិសេសនារីតែម្ដង ដូចក្នុងវីដេអូការសម្ដែងចុងក្រោយរបស់លោកនៅសហរដ្ឋអាមេរិក។
លោក ព្រាប សុវត្ថិ បានបញ្ចប់បេសកកម្មសិល្បៈរយៈពេល ២ខែនៅសហរដ្ឋអាមេរិកហើយ កាលពីយប់ថ្ងៃអាទិត្យទី ២៦ ឧសភា កន្លងទៅនេះ ដែលបេសកកម្មរបស់លោកបានធ្វើឡើងនៅ ទីក្រុងឡូវ៉ែលជាមួយនឹងការគាំទ្រខ្លាំងមិនចាញ់ការប្រគំតន្ត្រីបើកឆាករបស់លោកនៅកាស៊ីណូ Foxwoods នោះឡើយ ក្នុងនោះតាមព័ត៌មាន សំបុត្រចំនួនពាក់កណ្ដាល ត្រូវលក់អស់តាំងពីមុនការសម្ដែងចាប់ផ្ដើមប្រមាណ១សប្ដាហ៍ឯណោះ។
វិលមកទិដ្ឋភាពជាក់ស្ដែងក្នុងថ្ងៃបេសកកម្មចុងក្រោយរបស់ឪពុក កូន ព្រាប សុវត្ថិ វិញ គឺមានអ្នកចូលទស្សនាពេញតែម្ដង។ នៅក្នុងរាត្រីនោះ នៅចុងក្រោយ លោក ព្រាប សុវត្ថិ មិនបានលើកយកបទចម្រៀងខ្លួនឯងមកច្រៀងទេ ប៉ុន្តែបានយកបទរបស់លោក ហួរ ឡាវី មកច្រៀងវិញម្ដង ដែលបទនោះមានចំណងជើងថា "ស្គាល់តែក្លិនមិនបានខ្លួន"។
លោក ព្រាប សុវត្ថិ បានប្រើទេពកោសល្យសិល្បៈរបស់ខ្លួន បង្កើតស្ទីលនៃការប្រើប្រាស់សំឡេងក្នុងបទចម្រៀងមួយបទនេះ ស្ដាប់ទៅកាន់តែទាក់ទាញ។ ងាកទៅមើលអ្នកគាំទ្រឯណោះវិញ ពិសេសនារីៗតែម្ដង នៅតែពេញចិត្តការសម្ដែង និងទេពកោសល្យរបស់តារាចម្រៀងជួរមុខរបស់កម្ពុជារូបនេះ ពោលគឺនៅតែគាំទ្រខ្លាំងតែម្ដង បើទោះការគាំទ្រមួយផ្នែកត្រូវចែកទៅឲ្យកូនៗទាំង៣របស់លោកក៏ដោយ។
លោក ស្នាយ ឬព្រាប សុវត្ថិ រួមទាំងកូនទាំង ៣ និងក្រុមភ្លេងរបស់លោកផង បានចេញដំណើរទៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី ២១ មីនា ២០១៩ ក្រោមការឧបត្ថម្ភរបស់លោក ហង្ស ឈា សុភា ដេវីដ រួមជាមួយ Rising Star Entertainment។ លោកទើបបញ្ចប់ការសម្ដែង២ខែនៅសហរដ្ឋអាមេរិក ត្រឹមយប់ថ្ងៃអាទិត្យ កន្លងទៅនេះ។ ចំពោះដំណើរវិលត្រឡប់មកកម្ពុជាវិញពេលណា លោក ហង្ស ឈា បញ្ជាក់ថា មិនទាន់មានកាលបរិច្ឆេទច្បាស់លាស់នៅឡើយ ដោយសារតែ តារាចម្រៀងចង់សម្រាកកាយបន្តិចសិន មុនហោះមកកម្ពុជាវិញ៕
តោះ...ទស្សនា ព្រាប សុវត្ថិ ថ្ងៃចុងក្រោយនៅអាមេរិកទាំងអស់គ្នា!