• 2019-06-09 04:12:55
  • ព័ត៌មាន

​បង្ហាញ​ឲ្យ​ស្គាល់​ក្រុម​​ K-pop បុរស ​ល្បី​ខ្លាំង​ជាង​គេ​នា​ពេល​បច្ចុប្បន្ន​នេះ

  • 2019-06-09 04:12:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វិទ្យាស្ថាន​ស្រាវជ្រាវ​របស់​កូរ៉េ KBSI បាន​បញ្ចេញ​របាយការណ៍​ថ្មី ដែល​បង្ហាញ​អំពី​ចំណាត់​ថ្នាក់​​​ក្រុម​​ចម្រៀង​កូរ៉េ​បុរស​ដែល​ទទួល​បាន​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺ​ដាច់​គេ​នា​ពេល​បច្ចុប្បន្ន​នេះ។ ចំណាត់​ថ្នាក់​នេះ​ត្រូវ​បាន​កំណត់​តាម​រយៈ​ការ​វិភាគ​​លើ​​ការ​លេច​មុខ​លើ​សារព័ត៌មាន, ទំនាក់ទំនង និង​ចំណុច​​ពាក់ព័ន្ធ​ដទៃ​ទៀត​របស់​ក្រុម​ចម្រៀង​បុរស​ ដែល​ប្រើ​ប្រាស់​ទិន្នន័យ​ប្រមូល​បាន​ចន្លោះ​ពី​​ថ្ងៃ​ទី ៦ ឧសភា ដល់ ៧ មិថុនា។

BTS គឺ​ជា​ក្រុម​បុរស​ដែល​បាន​ចំណាត់​ថ្នាក់​លេខ​មួយ ​រយៈពេល​ ១៣ ​ខែ​ ជាប់​ៗ​គ្នា​ដោយ​ខែ​ថ្មី​នេះ​ទទួល​បាន​ពិន្ទុ​កេរ្តិ៍​ឈ្មោះ​ ១៨ ៦០១ ០៦៥។ ចំណែក​ក្រុម​ចម្រៀង​ចំណូល​ថ្មី AB6IX ឈរ​នៅ​តំណែង​លេខ​ ២ ជា​មួយ​លំដាប់​ពិន្ទុ ៤ ៣៥៤ ៨៣៤ កើន​ឡើង​ ២០៤,៥% ធៀប​នឹង​ខែ​មុន។

ក្រុម EXO ក៏​មាន​ការ​កើន​ឡើង​ពិន្ទុ​ចំនួន ១៣,១៦% ដោយ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ ៣ ជា​មួយ​ពិន្ទុ​ ៤ ០៣៤ ០០២។ លេខ ៤ បាន​ទៅ​លើ​ក្រុម​ NCT ដែល​រួម​ដំបូល​ជា​មួយ EXO ដោយ​មាន​ពិន្ទុ​ ៣ ៣៣៤ ៥៨៧ កើន​ឡើង​ ១១៩,៥៣%។

EXO
NCT

តំណែង​កំពូល​ចុង​ក្រោយ​បាន​ទៅ​លើ​ក្រុម​ NU'EST ដែល​ទទួល​បាន​ពិន្ទុ​ ៣ ១១១ ៩៣០។ ខាង​ក្រោម​ជា​តំណែង​កំពូល​ទាំង ៣០ ប្រចាំ​ខែ ៖

NU'EST

១. BTS

២. AB6IX

៣. EXO

៤. NCT

៥. NU'EST

៦. SEVENTEEN

៧. Super Junior

៨. INFINITE

៩. BEAST

១០. SHINee

១១. The Boyz

១២. GOT7

១៣. MONSTA X

១៤. BTOB

១៥. HOTSHOT

១៦. TVXQ

១៧. VERIVERY

១៨. 2PM

១៩. FT ISLAND

២០. Highlight

២១. VIXX

២២. WINNER

២៣. ASTRO

២៤. Golden Child

២៥. JBJ95

២៦. B1A4

២៧. SECHSKIES

២៨. SF9

២៩. PENTAGON

៣០. TXT​​​

ប្រភព៖ Soompi ប្រែ​សម្រួល៖ សុខហេង

មតិយោបល់