• 2019-07-02 04:00:31
  • ព័ត៌មាន

Taylor Swift ដូច​បាន​បញ្ជាក់ថា​ Justin Bieber ក្បត់ចិត្ត Selena Gomez មែន

  • 2019-07-02 04:00:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Taylor Swift បាន​​ធ្វើ​​ឲ្យ​​ជ្រួលច្របល់​ពិភព​សិល្បៈ ក្រោយ​ពី​​បង្ហាញ​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​​ពេល​ដឹង​ថា​ចម្រៀង​របស់​នាង​ពី​មុនៗ​មក​ត្រូវ​បាន​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ដែល​កាន់​កាប់​ដោយ Scooter Braun​​ ដែល​ជា​អ្នក​គ្រប់គ្រង​តារា​ចម្រៀង​​។

ដោយ​អះអាង​ថា​ត្រូវ​បាន​ Scooter ធ្វើ​បាប​ជា​ច្រើន​ឆ្នាំ Taylor បាន​​បង្ហោះ​សារ​លើ​គណនី​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ រៀប​រាប់​អំពី​អារម្មណ៍​មិន​​សប្បាយ​ចិត្ត​ដែល​ចម្រៀង​របស់​នាង​ពេល​​បង្កើត​នៅ​ផលិតកម្ម​ចាស់​ Big Machine បាន​ធ្លាក់​ដល់​ដៃ Scooter ដែល​គ្រប់គ្រង​តារា​ចម្រៀង​ផ្សេង​ទៀត​ដូច​ជា Justin Bieber និង Arina Grande ជា​ដើម។

Scooter Braun​​

ក្រុមហ៊ុន Ithaca របស់ Scooter បាន​ទិញ​យក​ផលិតកម្ម Big Machine ពី​ស្ថាបនិក​ Scott Borchetta ជា​មួយ​កិច្ច​ព្រមព្រៀង​តម្លៃ ៣០០ លាន​ដុល្លារ។ Taylor បាន​ជ្រក​ក្រោម​ផលិតកម្ម​នេះ​តាំង​ពី​ឆ្នាំ ២០០៦ រហូត​ដល់​​ពេល​ចេញ​អាល់ប៊ុម Reputation នៅ​ឆ្នាំ ២០១៧ រួច​ទើប​ទៅ​នៅ​ផលិត​កម្ម​ Universal Music Group វិញ។

ការ​លក់​ក្រុមហ៊ុន​នេះ​បាន​ហាម​ឃាត់​មិន​ឲ្យ​ Taylor ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​អាល់ប៊ុម​ចម្រៀង​​ចំនួន ៦ ដំបូង​របស់​ខ្លួន។ Taylor បាន​រៀប​រាប់​ដូច​ខាង​ក្រោម​នេះ ៖

“រាប់​ឆ្នាំ​មក​ហើយ​ ខ្ញុំ​បាន​សុំ និង​អង្វរករ​នូវ​ឱកាស​មួយ​​​ដើម្បី​បាន​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​ការងារ​របស់​ខ្ញុំ។ ខ្ញុំ​​ត្រូវ​បាន​គេ​ឲ្យ​ឱកាស​ដោយ​ចុះ​កុងត្រា​ជា​មួយ Big Machine ឡើង​វិញ ហើយ​អាច​​ក្លាយ​ជា​ម្ចាស់​អាល់ប៊ុម​ចម្រៀង​មួយ សម្រាប់​អាល់ប៊ុម​ចម្រៀង​ថ្មី​មួយ​​ដែល​ឲ្យ​ផលិតកម្ម”។

“ខ្ញុំ​បាន​ធ្វើ​ការ​​សម្រេច​ចិត្ត​ដ៏​ឈឺ​ផ្សារ​ ដោយ​លះបង់​នូវ​​​អាល់ប៊ុម​ចម្រៀង​ដែល​ខ្ញុំ​ផលិត។ ខ្ញុំ​ទើប​ដឹង​ថា​ Scooter Braun ទិញ​យក​អាល់ប៊ុម​ចម្រៀង​​ខ្ញុំ ពេល​ដែល​ការ​ទិញ​បាន​ប្រកាស​ដល់​ពិភពលោក។ Scooter​ បាន​ដក​ហូត​ការងារ​របស់​ខ្ញុំ​ ទាំង​ដែល​ខ្ញុំ​មិន​ត្រូវ​បាន​ផ្ដល់​ឱកាស​ឱ្យ​ទិញ​”។ Taylor បន្ថែម​ថា​នេះ​ជា​រឿង​ហេតុ​ដ៏​អាក្រក់​មួយ​​របស់​នាង។

Halsey

​​​​​​ក្រោយ​​ពី Taylor Swift បាន​បង្ហាញ​អារម្មណ៍​ពិត​របស់​ខ្លួន មាន​តារា​មួយ​ចំនួន​បាន​ចូល​រួម​​សម្ដែង​ការ​គាំទ្រ​​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​ដូច​ជា​ Todrick Hall, Halsey, Iggy Azalea, Miley Cyrus ហើយ​ក៏​មាន​តារា​ខ្លះ​បាន​​ចេញ​មុខ​ការពារ​ Scooter Braun ផង​ដែរ​ដូច​ជា​ Demi Lovato និង​ Justin Bieber​ ជា​ដើម។

រឿង​រ៉ាវ​ចម្រូង​ចម្រាស​រវាង Taylor Swift និង Scooter Braun ក៏​ទំនង​ជា​មាន​ពាក់ព័ន្ធ​នឹង​ Selena Gomez ផង​ដែរ។ ព្រោះ​ថា​ Taylor បាន​ចុច​ Like លើ​ការ​បង្ហោះ​របស់​អ្នក​គាំទ្រ​ដែល​មាន​ម្នាក់​សរសេរ​ថា ៖ "អ្នក (Justin) ​បាន​ក្បត់​មិត្ត​ល្អ​ (Selena) របស់​នាង និង​បាន​ឈរ​ខាង​បុរស​​ដែល​ធ្វើ​បាប​នាង​ គិត​ចង់​ឲ្យ​នាង​អញ្ជើញ​អ្នក​ហូប​តែ​ទៀត​មែន? ឆាប់​ចេញ​ទៅ"។ ការ​ចុច​ Like នេះ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ ដោយ​គេ​ជឿជាក់​ថា​ Taylor ហាក់​ដូច​បាន​បញ្ជាក់​ថា​ Justin ក្បត់​ចិត្ត​ Selena មែន៕​​​

ចុចអាន ៖ ម្ចាស់​បទ "Old Town Road” សារភាពថាស្រឡាញ់ភេទដូចគ្នា

ប្រភព៖ Hollywoodlife ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទថ្មី