- 2019-07-07 03:48:55
- ជីវិតតារា
Song Hye Kyo បង្ហាញមុខលើកដំបូងក្រោយដំណឹងលែងលះ Song Joong Ki
- 2019-07-07 03:48:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Song Hye Kyo បង្ហាញមុខលើកដំបូងក្រោយដំណឹងលែងលះ Song Joong Ki
ចន្លោះមិនឃើញ
ក្រោយអំពីដំណឹងនៃការលែងលះជាមួយកំពូលតារាប្រុស Song Joong Ki រំលងផុតបានប្រមាណមួយសប្ដាហ៍ Song Hye Kyo បានបង្ហាញមុខមុខអ្នកកាសែតជាសាធារណៈលើកដំបូង។ នាងបានចូលរួមក្នុងកម្មវិធីគ្រឿងសម្អាងកាលពីថ្ងៃទី ៦ ខែកក្កដា នៅកោះ Sanya ប្រទេសចិន។
បង្ហាញមុខក្នុងកម្មវិធី តារាស្រីវ័យ ៣៨ ឆ្នាំនេះ បានតែងខ្លួនដោយប្រើប្រាស់រ៉ូបធម្មតាពណ៌ស គួបផ្សំនឹងម៉ូដសក់បែបធម្មជាតិរបស់ខ្លួន។ សារព័ត៌មានចិន Sina បាននិយាយថាតួស្រីក្នុងរឿងម្ចាស់ព្រះអាទិត្យនេះ ហាក់ដូចជាស្គមជាងមុន។ ដំណឹងកន្លងមកបានឲ្យដឹង Song Hye Kyo បានស្រកគីឡូ រហូតស្លៀកបំពាក់លែងត្រូវ ព្រោះតែសម្ពាធនឹងរឿងរៀបការ។
Sina បាននិយាយទៀតថា Song Hye Kyo មានទឹកមុខក្រៀមក្រំ កម្រនឹងបញ្ចេញស្នាមញញឹមណាស់ ពេលចូលរួមក្នុងកម្មវិធី។ នៅពេលសួរអំពីរឿងលែងលះ នាងមិនបាននិយាយអ្វីនោះទេ បានត្រឹមនិយាយអរគុណដល់អ្នកគាំទ្រដែលបានបង្ហាញមុខក្នុងកម្មវិធី៕
ចុចអាន ៖ តាមការពិត ភាពឯការបស់ Song Hye Kyo ត្រូវបានបង្ហាញតាមរូបដើរលេងម្នាក់ឯងតាំងពីយូរ