• 2019-07-17 08:46:15
  • ព័ត៌មាន

ត្រឡប់​មក​វិញ! អាល់ប៊ុម​ថ្មី "REBORN" របស់ G-Devith ភាគ​ច្រើន​ជា​បទ​មនោ​សញ្ចេត​នា

  • 2019-07-17 08:46:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាល់ប៊ុម​ថ្មី​របស់ G-Devith ដែល​មាន​ឈ្មោះ​ថា "REBORN" បាន​សម្ពោធ​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​ព្រឹក​មិញ​នេះ នៅ Smart Shop មុនី្នវង្ស​ដែល​រៀបចំឡើងដោយ Pleng by Smart ។ អាល់ប៊ុម "Reborn" គឺជា​អាល់ប៊ុម​ដែល​មាន​សាច់​ភ្លេង​បែប R&B និង​មនោសញ្ចេតនា ដែល​ខុស​ពី​អាល់ប៊ុម​មុន​ៗ​របស់​បុរស​កម្ពស់ ១.៨៨ម មួយ​នេះ ដែល​ភាគ​ច្រើន​ជា​បទ​បែប​រ៉េប​។

ដេ​វីត​បាន​ប្រាប់​ថា អាល់ប៊ុម​នេះ​ គឺ​ជា​អាល់ប៊ុម​ដំបូង​របស់​លោក​ដែលបាន​សហ​ការណ៍​ជាមួយ Pleng by Smart។ លោកបានបន្តទៀតថា បទ​ទាំង​អស់​នេះ​គឺ​ធ្វើ​ឡើង​សម្រាប់​មនុស្ស​គ្រប់​គ្នា​ដែល​ស្រឡាញ់​ចម្រៀង​។ អាល់ប៊ុម "REBORN" នេះត្រូវបានចាប់ធ្វើតាំងដើមឆ្នាំ ២០១៩ មកម្ល៉េះ។

អាល់ប៊ុម "REBORN" នេះ​ផង​ដែរ​មាន​បទ​សរុប​ចំនួន ៩ បទដូចជា៖

  1. Shake the World
  2. បង្វិលភព
  3. Who You Are?
  4. Don't Play with the Toy
  5. ចង់ក្រោកពីសុបិន្ត
  6. បង្អួច (Window)
  7. សុំទោសផងដែលឲ្យឈឺ
  8. Jealous
  9. Ditway

ក្នុង​ព្រឹត្តិ​ការណ៍​សម្ពោធ​អាល់ប៊ុម​ចម្រៀង​នេះ​ដែរ ​ដេ​វីត ក៏​បាន​បង្ហើប​ថា លោក​មាន​គម្រោង​ចាប់​ដៃ​គូរ​​ច្រៀង​ជាមួយ​នឹង ទេព បូ​ព្រឹក្ស ដែល​ជា​ដៃ​គូរ​ស្នេហ៍​របស់​លោក នា​ពេល​អនាគត​ផង​ដែរ​៕

អត្ថបទ៖ ឈឹម វិមានរ័ត្ននា

មតិយោបល់
អត្ថបទពេញនិយម