• 2019-08-02 03:52:41
  • ព័ត៌មាន

ឆ្លង​ចូល​ដល់​ខែ​ថ្មី​ភ្លាម រថយន្ត ឆ័យលី ដាឡែន ត្រូវ​មួយ​ទំហឹង​របស់ PCX

  • 2019-08-02 03:52:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក Honda PCX របស់​ខ្លួន​យ៉ាង​លឿន​ទៅ​បុក​ជាមួយ​នឹង​រថយន្ត​របស់​តារា​ចម្រៀង និង​សម្ដែង ឆ័យលី ដាឡែន មួយ​ទំហឹង​បណ្ដាល​ឲ្យ​រង​របួស​ខ្លួន​ឯង​យ៉ាង​ដំណំ កាល​ពី​វេលា​រំលង​ម៉ោង​១​រំលង​អាធ្រាត្រ​ឆ្លង​ចូល​ថ្ងៃ​ទី ១ សីហា ២០១៩។

ហេតុការណ៍​ខាង​លើ​បាន​កើត​មាន​ឡើង​នៅ​ម្ដុំ​មុខ​សណ្ឋាគារ​សុខា​តំបន់​ជ្រោយ​ចង្វា​ខាង​កើត។ ឆ័យលី ដាឡែន នៅ​ក្នុង​ហេតុការណ៍​ខាង​លើ តែ​មិន​បាន​នៅ​ក្នុង​រថយន្ត​ឡើយ។ នេះ​បើ​តាម​ tvfb។

តាម​សាមី​ខ្លួន​សិល្ប​ការិនី​ដែល​ជា​ម្ចាស់​រថយន្ត​ម៉ាក​កាមេរី​បាឡែន បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើត​ហេតុ​ខាង​លើ នាង និង​ក្រុម​គ្រួសារ បាន​ទៅ​ឈប់​រថយន្ត​នៅ​មុខ​សណ្ឋាគារ​សុខា ដោយ​ចត​ឡាន​តាម​ចិញ្ចើម​ផ្លូវ​តាម​ធម្មតា ហើយ​បាន​ទៅ​អង្គុយ​លេង​នៅ​មាត់​ទន្លេ។ បន្តិច​ក្រោយ​មក​ស្រាប់​តែ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក់ Honda PCX ក្នុង​លឿន​យ៉ាង​លឿន ដោយ​បើក​វ៉ា​ជាមួយ​រថយន្ត​ដឹក​សំរាម ហើយ​បាន​ជ្រុល​ទៅ​បុក​រថយន្ត​តារា​ស្រី​ដែល​ចត​ស្ងៀម​តែ​ម្ដង។

ហេតុការណ៍​បាន​បណ្ដាល​ឲ្យ​បុរស​អ្នក​បើក​បរ​ម៉ូតូ បាន​រង​របួស​យ៉ាង​ដំណំ ឯ​រថយន្ត និង​ម៉ូតូ​ខូច​ខាត​ផ្នែក​ខាង​មុខ​ដូច​គ្នា។ តាម ឆ័យលី ដាឡែន បាន​ឲ្យ​ដឹង​ថា នាង​មិន​បាន​ទារ​សំណង​អ្វី​ឡើយ ក្រោយ​រថយន្ត​នាង​ត្រូវ​គេ​បុក គឺ​នាង​ព្រមព្រៀង​ទៅ​ផ្ទះ និង​ធ្វើ​យានជំនិះ​រៀង​ខ្លួន ប៉ុន្តែ​ថា ភាគី​ខាង​អ្នក​បើក​បរ​ម៉ូតូ​បាន​ធ្វើ​ការ​សុំ​ទោស​រូប​នាង ចំពោះ​កំហុស​ដែល​បាន​កើត​ឡើង៕

អត្ថបទ៖ ទារិកា

មតិយោបល់