• 2019-08-21 02:37:52
  • ព័ត៌មាន

បង្ហាញ​ខ្លួនម្ដងទៀតនៅឆ្នាំថ្មី មាឌរបស់​ CL នៅ​តែ​ម៉ាប់មិន​ចាញ់កាលពី ២០១៨

  • 2019-08-21 02:37:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ធ្វើ​ឲ្យ​មហាជន​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​ឆ្នាំ ២០១៨​ ពេល​បង្ហាញ​ខ្លួន​ជាមួយ​រូបរាង​ធាត់​ទ្រលុកទ្រលន់​ ពេល​នេះ​ CL វិល​មក​ម្ដង​ទៀត​ពេល​ចូល​រួម​ក្នុង​កម្មវិធី​មួយ​កាល​ពី​ម្សិល​មិញ។

នៅ​ថ្ងៃ​ទី​ ២០ ខែសីហា តារា​ចម្រៀង​កំពូល​ប្រចាំ K-Pop CL បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​សាធារណៈ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ថ្មី។ អាច​និយាយ​បាន​ថា​ បង្ហាញ​ខ្លួន​លើក​នេះ​ក៏​មិន​ខុស​ពី​ ឆ្នាំ​មុន​ដែរ ព្រោះ​ថា​រាង​របស់​នាង​នៅ​តែ​ធាត់ ប៉ុន្តែ​កាន់​តែ​ជា​ទី​ស្រឡាញ់​សម្រាប់​ Fan ទាំង​អស់។

បើ​តាម​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​នា​ពេល​កន្លង​មក​ បាន​បង្ហាញ​ការ​យល់​ឃើញ​ថា​ ចាប់​តាំង​ពី​ CL ប្រឡូក​ក្នុង​ការងារធ្វើ​ចម្រៀង​​នៅប៉ែក​អឺរ៉ុប​ នាង​ហាក់​ដូច​ជា​មាន​បញ្ហា​ក្នុង​ការ​គ្រប់គ្រង​ទម្ងន់​បន្តិច​ ព្រោះ​នាង​ត្រូវ​សម្រប​នឹង​បរិយាកាស​ និង​ទម្លាប់​ក្នុង​ការ​រស់​នៅ​ នៅ​ទីនោះ។

ទោះ​បី​គីឡូ​ឡើង​ឥត​ប្រណី​ដៃ​យ៉ាង​ណា​ក្ដី​ ក៏​សម្រស់​ CL នៅតែ​ស្រស់​ស្អាត​ ឯអ្នក​គាំទ្រ​កាន់​តែ​ក្នាញ់​នឹង​មុខ ក៏​ដូច​ជា​មាឌ​របស់​តារា​សំណព្វ​ចិត្ត​របស់​ពួកគេ​ម្នាក់​នេះ​ថែម​មួយ​កម្រិត៕

ឆ្នាំ ២០១៩

ឆ្នាំ ២០១៨

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់