• 2019-08-23 07:10:56
  • ព័ត៌មាន

BLACKPINK ទទួល​បាន​ប័ណ្ណ​សរសើ​រកម្រិត​ «មាស​» ពី​អាមេរិក

  • 2019-08-23 07:10:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BLACKPINK ក្លាយ​ជា​ក្រុម​នារី K-POP ដំបូង​បង្អស់​ ដែល​បាន​ទទួល​ប័ណ្ណ​សរសើរ​កម្រិត​មាស​ពី​ RIAA នៃ​សហរដ្ឋអាមេរិក​។

យោងទៅ​តាម​ RIAA បាន​ប្រកាស​ថា ក្រុម​ចម្រៀងនារី​ល្បី​ឈ្មោះ​របស់​កូរ៉េ​ខាង​ត្បូង គឺជា​ក្រុម​នារី​ដំបូង​បង្អស់ ដែល​ទទួល​បាន​ប័ណ្ណសរសើ​រកម្រិត​មាសនៅ​ថ្ងៃទី ១៥ សីហា​ ដោយ​សារ​តែបទ «DDU-DU DDU-DU» របស់ BLACKPINK នេះ មាន​ការ​លក់​អាល់ប៊ុម​បាន​រហូត​ដល់​ ៥០ ម៉ឺន​ដុំ​នៅ​អាមេរិក​។

នៅពាក់​កណ្ដាល​ឆ្នាំ ២០១៨ បទ «DDU-DU DDU-DU» ពី BLACKPINK ក៏​បាន​ក្លាយ​ជា​បទ​ដំបូង​របស់​ពួក​គេ​ដែល​ឈាន​ចូលក្នុងតារាងនៃបទ​ល្បីៗ​ទាំង​ ១០០ របស់ Billboard Hot 100 chart។

RIAA​ គឺជា​សមាគម​កំណត់​ត្រា​មួយ​របស់​អាមេរិក​បង្កើត​ឡើង​ ដើម្បី​កត់​ត្រា​នូវ​បទ​ចម្រៀង​ទាំង​ឡាយ​ណា​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​ និង​លេច​ធ្លោ​ជាង​គេ​នៅ​ក្នុង​វិស័យ​បទ​ចម្រៀង​។

ប្រភព៖ Headline Planet ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់