• 2019-09-05 07:22:23
  • ព័ត៌មាន

ឲ្យហ្វេននៅអាស៊ីអាគ្នេយ៍បោះឆ្នោត រកឃើញតារាស្រី ៣ រូបនេះសម្រស់លេចធ្លោជាងគេ

  • 2019-09-05 07:22:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​កាល​ពី​ថ្មីៗ​នេះ Starmometer បាន​ចេញ​ផ្សាយ​លទ្ធផល​នៃ​តារា​ស្រី​មាន​សម្រស់​ស្អាត​ជាង​គេ​ទាំង ១០០ នាក់ ដែល​បោះ​ឆ្នោត​រើស​ដោយ​អ្នក​គាំទ្រ​នៅ​អាស៊ីអាគ្នេយ៍។ Lisa និង Jisoo មក​ពី​ក្រុម​ BLACK PINK ឈរ​នៅ​តំណែង​កំពូល​ទាំង​ពីរ។

១. Lisa

សមាជិក​​ក្មេង​ជាង​គេ​របស់ BLACKPINK ទទួល​បាន​​សំឡេង​ឆ្នោត​សរុប​ ១១៩ ២២៨ សំឡេង។ តារា​​​កើត​ឆ្នាំ ១៩៩៧ រូប​នេះ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ "តុក្កតា​មាន​ជីវិត" ហើយ​ត្រូវ​​ចាត់​ទុក​ថា​ជា​សមាជិក​ដែល​អាច​​ស៊ី​គ្រប់​ Concept តាំង​ពី​បែប​​សិចស៊ី ដល់​បែប​គួរ​ឲ្យ​ស្រឡាញ់។ ស្តង់ដារ​ដង​ខ្លួន​របស់​តារា K-Pop សញ្ជាតិ​ថៃ​នេះ ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ផង​ដែរ។

តាំង​ពី​ចូល​ប្រឡូក​ជា​សមាជិក​ BLACKPINK នា​ឆ្នាំ ២០១៦ មក Lisa តែង​ជាប់​លេខ​​ខ្ពស់ៗ​ក្នុង​បញ្ជី​ស្រ្តី​មាន​មុខ​មាត់​ស្អាត​ជាង​គេ​ក្នុង​លោក​ទាំង ១០០ របស់ TC Candler ពោល​លេច​មុខ ៣​ ឆ្នាំ​ជាប់ៗ​គ្នា។ ក្រៅ​ពី​រូប​សម្រស់​ Lisa ត្រូវ​បាន​អ្នក​គាំទ្រ​ស្រឡាញ់​ពេញ​ចិត្ត នឹង​ទេពកោសល្យ និង​អត្តចរិត​ផង​ដែរ។

​២. Jisoo

បង​ស្រី​ប្រចាំ​ក្រុម​ BLACKPINK ទទួល​បាន​សំឡេង​ឆ្នោត​ ១០៨ ២១៧ សំឡេង។ ចាប់​តាំង​ពី​ពេល​នៅ​រៀន​វិទ្យាល័យ​ Jisoo ល្បី​ឈ្មោះ​ដោយ​សារ​មាន​សម្រស់​លេច​ធ្លោ។ មុន​ការ​ប្រឡូក​ នាង​ធ្លាប់​​ដើរ​តួ​ឯក​ក្នុង​វីដេអូ​ចម្រៀង​ជា​ច្រើន ធ្លាប់​លេច​មុខ​ក្នុង​វីដេអូ​ពាណិជ្ជកម្ម​ជា​មួយ Lee Min Ho និង​​បង្ហាញ​មុខ​ក្នុង​ខ្សែ​ភាពយន្ត​ភាគ​មួយ​ចំនួន​ផង​ដែរ។

​ខ្ទង់​ច្រមុះ​ខ្ពស់ ទម្រង់​មុខ​តូច និង​មាន​មាត់​រាង​បេះដូង បាន​ជួយ​ឲ្យ​សម្រស់​តារា​កើត​ឆ្នាំ ១៩៩៥ រូប​នេះ ​ស្អាត​ប្រៀប​ដូច​ជា​ទេពអប្សរ​ប្រចាំ K-Pop។ Jisoo ត្រូវ​បាន​អ្នក​គាំទ្រ​ដាក់​ឈ្មោះ​ឲ្យ​ថា​ជា​កំពូល​សម្រស់​ប្រចាំ​ផលិតកម្ម YG ​រៀង​រាល់​ពេល​បង្ហាញ​មុខ​ សម្រស់​របស់ Jisoo តែង​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​ក្នុង​​ប្រទេស​កូរ៉េ។

៣. Liza Soberano

តំណែង​លេខ ៣ បាន​ទៅ​លើ​តារា​កូន​កាត់​ ហ្វីលីពីន-អាមេរិក​ Liza Soberano ដែល​មាន​សំឡេង​ឆ្នោត ១០៧ ០៦៦ សំឡេង។ តារា​កើត​ឆ្នាំ ១៩៩៥ នេះ មាន​រូប​សម្រស់​បែប​ Hybrid ដែល​មាន​ចំណុច​ទាក់ទាញ​របស់​លោក​ខាង​លិច និង​លក្ខណៈ​សុភាព​ទន់ភ្លន់​របស់​អាស៊ី។

ចាប់​តាំង​ពី​បាន​សម្ដែង​ក្នុង​រឿង Forevermore រួច​មក​ Liza ត្រូវ​បាន​សារព័ត៌មាន​ហ្វីលីពីន​លើក​សរសើរ​​ថា​ជា​កំពូល​សម្រស់​មួយ​ប្រចាំ​ប្រទេស។ លើស​ពី​នេះ​នៅ​ឆ្នាំ ២០១៧ នាង​បាន​ជាប់​លេខ​ ១ ក្នុង​បញ្ជី​មុខ​ស្អាត​ទាំង ១០០ នាក់​របស់ TC Candler ទៀត​ផង។

​​គួរ​ដឹង​ថា​ Starmometer គឺ​ជា​វិបសាយ​សម្រស់​ល្បី​មួយ​នៅ​ហ្វីលីពីន ដែល​បញ្ជី​សម្រស់​ទាំង ១០០ នេះ មាន​ការ​យក​សំឡេង​ឆ្នោត ៥០% និង​ការ​វាយ​តម្លៃ​របស់​អ្នក​ជំនាញ ៥០%។ ការ​បោះ​ឆ្នោត​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ១ ខែ​ ៤ ​បញ្ចប់​នៅ​ ៣០ សីហា៕

ចុចអាន ៖ ក្រៅ​ពី​ចូល​ចិត្ត​ច្រៀង​រាំ LISA នៅ​ចូល​ចិត្ត​របស់ទាំង​នេះ​ទៀត​ ដែល​អ្នក​ទាំង​អស់​គ្នា​មិន​សូវ​ដឹង​

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម