• 2019-09-11 02:18:37
  • ព័ត៌មាន

តារា​ថៃ​ទាំងនេះ​ អ្នក​គាំទ្រ​ចង់​ឲ្យ​ក្លាយ​ជា​គូ​ស្នេហ៍​គ្នា​ពិត​ៗ ក្រោយសម្ដែង​ជា​មួយ​គ្នា

  • 2019-09-11 02:18:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​អ្នក​គាំទ្រ​​ឃើញ​ការ​សម្ដែង​របស់​តារា​ប្រុស​​ស្រី​ថៃ​ ទាំង​ប៉ុន្មាន​គូនេះ​ហើយ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចង់​ឲ្យ​ពួកគេ​ស្រលាញ់​គ្នា​ និង​ក្លាយ​ជា​គូស្នេហ៍​ពិត​ៗ​ នៅ​ខាង​ក្រៅ​ ពី​ព្រោះ​តែ​ភាព​ស័ក្ដិសម​គ្នា​។​ ខាង​ក្រោម​នេះ​ជា​តារា​ប្រុស​ស្រី​ថៃ​មួយ​ចំនួន​ ដែល​អ្នក​គាំទ្រ​ចង់​ឃើញ​។

១. Mike Pattaradet និង​ Pooklook Fonthip

អ្នក​ទាំង​ពីរ​ បាន​ធ្វើ​ការ​ជា​មួយ​គ្នា​ នៅ​ក្នុង​រឿង​ភាគ​ «Roy Ruk Raeng Kaen» និង​រឿង​ «Nai Hoi Tamin » ហើយ​នៅ​ពេល​អ្នក​សារ​ព័ត៌​មាន​សួរ​ពី​ទំនាក់​ទំនង អ្នក​ទាំង​ពីរ​ប្រាប់​ថា​ គ្រាន់​តែ​ជា​មិត្ត​ជិត​ស្និត​គ្នា​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ភាព​ជិត​ស្និត​របស់​អ្នក​ទាំង​ពីរ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ ស្រលាញ់​ និង​គិត​ថា​ស័ក្ដិសម​​គ្នា​។

២. Pon Nawasch និង​ Nalinthip

បន្ទាប់​ពី​បាន​សម្ដែង​រឿង​ជា​មួ​យ​គ្នា​កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ​ ​ពួក​គេ​ទាំង​ពីរ​ក្លាយ​ដៃ​គូ​ដ៏​ស័ក្ដិសម​​បំផុត​ប្រចាំ​ Tv3 ​របស់​ថៃ​ ។​ ហើយ​ពូក​គេ​ទាំង​ពីរ​នឹង​ចាប់​ដៃ​គូ​ថត​រឿង​ជា​មួយ​គ្នា​ម្ដង​ទៀត​ ដែល​មាន​ចំណង​ជើង​ថា​ « Praamook »​ ។ ដោយ​សារ​តែបែបនេះ​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចង់​ឃើញ​អ្នក​ទាំង​ពីរ​ស្រលាញ់​គ្នា​ ។​

៣. Film Thanapat ​និង​ Bee Namthip

ចំពោះ​អ្នក​ពីរ​ក៏​ធ្លាប់​សម្ដែង​រួម​គ្នា​​រួច​មកហើយ​ កាល​ពី​ឆ្នាំ​២០១៨។ នៅ​ពេល​អ្នក​សារ​ព័ត៌​សាកសួរ​ពី​ទំនាក់​ទំនង​អ្នក​ទាំង​ពីរ​ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​រាប់​អាន​គ្នា​ត្រឹម​តែ​ជា​បង​​ប្អូន​ ប៉ុន្តែ​ទៅ​មុន​ទៀត​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​។ ​អ្នក​ពីរ​ក៏​នឹង​មាន​ការ​រឿង​ភាគ​ថ្មី​ជា​មួយ​គ្នា​ម្ដង​ទៀត​នា​ពេល​ឆាប់​ខាង​មុន​នេះ​ដែរ​៕

ប្រភព៖ Thai Update ប្រែ​សម្រួល៖ សម្បត្តិ លក្ខិណា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី