• 2019-09-17 00:25:00
  • ព័ត៌មាន

ចាំជាយូរ ទីបំផុតរឿង «សង្សារខ្ញុំមនុស្សភពផ្កាយ» ថៃក៏ដល់ថ្ងៃបញ្ចាំងផ្លូវការ

  • 2019-09-17 00:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បង្ហើប​ព័ត៌មាន​ថា​ រឿង​ «សង្សារខ្ញុំ​មនុស្ស​ភពផ្កាយ» កូរ៉េ នឹង​ត្រូវ​លើក​យក​មក​ថត​ជាថ្មី​ជា​ Version ថៃ អ្នក​គាំទ្រ​ទាំងអស់​ពិត​ជា​ទន្ទឹង​រង់ចាំ​ថ្ងៃ​បញ្ចាំង​ជា​ផ្លូវការ​ខ្លាំង​បំផុត។ ប៉ុន្តែ​ថ្ងៃ​នេះ​ ទស្សនីយភាព​ដែល​គ្រប់គ្នា​ចង់​ទស្សនា​ក៏​បាន​មក​ដល់។

រឿង​ភាគ​ដែល​អ្នក​ស្នេហា​វិស័យ​ភាពយន្ត​ថៃ​រង់ចាំ​ មាន​ចំណងជើង​ថា​ «សង្សារ​ខ្ញុំ​មនុស្សភពផ្កាយ» នឹង​ស្វាគមន៍អ្នក​ទស្សនា​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី ១៧ ខែកញ្ញា​នេះ​ វេលា​ម៉ោង​ ២០:២០នាទី។ តួ​សម្ដែង​ក្នុង​រឿង​មាន​ដូចជា Nadech Kugimiya, Matt Peeranee, Masu Junyangdikul, Eye Kamolned, Deaw Suriyon, Rawiwan Bunprachom និង​ God Itthipat ព្រមទាំង​តួ​សម្ដែង​ជា​ច្រើន​ទៀត​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ផ្ដល់​នូវ​ភាព​រីករាយ​ដល់​អ្នក​គ្រប់គ្នា។

បើ​តាម​ឃ្លីប​ខ្លីៗ​ដែល​បាន​បង្ហាញ​នា​ពេល​កន្លងមក​ពីក្នុង​រឿង​ សង្កេត​ឃើញ​ថា​ទាំង​ទីតាំង​ ការ​រៀបចំ​តុបតែង និង​ប្លង់​ថត​ជា​ដើម​ ពិត​ជា​ដូច​ស្ទើរ​ទាំង​ស្រុង​នឹង​រឿង​ដើមរបស់​កូរ៉េ។ ទោះ​ជា​យ៉ាង​ណា​ ចង់ដឹង​ថា​តើ​សាច់រឿង​ទាំង​ស្រុង​ក្រុមការងារ​ផលិត ក៏ដូចជា​តួទាំងអស់​រៀបចំ​ ជូន​អ្នក​ទស្សនា​ពិសេស​យ៉ាង​ណា​ រង់ចាំ​ទស្សនា​ទាំងអស់គ្នា៕

ប្រភព៖ ch3thailand ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់