- 2019-09-19 04:27:58
- ព័ត៌មាន
បង្ហាញការពិត ៨យ៉ាងគួរដឹងពីដំណើរការថតរឿង "IT Chapter 2"
- 2019-09-19 04:27:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញការពិត ៨យ៉ាងគួរដឹងពីដំណើរការថតរឿង "IT Chapter 2"
ចន្លោះមិនឃើញ
ភាពយន្តខ្នាតធំមានចំណងជើងថា "IT” ជាខ្សែភាពយន្តទទួលបានភាពជោគជ័យខ្លាំងកាលពីឆ្នាំ ២០១៧ ដែលផលិតឡើងផ្អែកតាមប្រលោមលោករបស់លោក Stephen King ចេញផ្សាយនៅឆ្នាំ ១៩៨៦។
ជារឿងបង្ហាញពីសិស្សសាលា ៧នាក់ដែលត្រូវបានគេមើលងាយក្នុងសាលា ប៉ុន្តែពេលធំឡើងពួកគេបានវិវត្តខ្លួនក្លាយជាមនុស្សក្លាហាន និងជោគជ័យគួរឲ្យសរសើរ។ ឈានចូលដល់ភាគទី ២ មានន័យថា "IT Chapter Two” តួក្មេងៗទាំងនោះក៏ក្លាយជាមនុស្សពេញវ័យ ប៉ុន្តែក៏ត្រូវជួបប្រទះរឿងជាច្រើន ពិសេសត្រូវទប់ទល់នឹង ការវិលត្រឡប់មកវិញរបស់ IT។
ខ្សែភាពយន្តនេះផលិតឡើងដោយផ្ចិតផ្ចង់បំផុត អ៊ីចឹងចង់ដឹងថាតើមានរឿងអ្វីខ្លះដែលលោកអ្នកមិនធ្លាប់បានដឹងពីក្រោយការថតនេះ? ដូចនេះសូមមកជ្រាបរឿងរ៉ាវទាំង ៨យ៉ាងដូចតទៅ៖
១. ក្នុងឈុតមួយ ត្រូវប្រើឈាមក្លែងក្លាយដល់ទៅជិត ២ម៉ឺនលីត្រ ដើម្បីចាក់ចូលអាងទឹក។ នេះជាឈុតស្ថិតត្រង់វគ្គ Bevery (សម្ដែងដោយ Jessica Chastain) ត្រូវប្រឈមមុខជាមួយ Pennywise។
២. តួក្មេងៗត្រូវគេប្រើបច្ចេកទេសជំនួយឲ្យមើលទៅនៅតែជាក្មេងដូចកាលពីរឿងភាគទី ១។ ការសម្រេចចិត្តធ្វើបែបនេះ ក៏ដោយសារក្មេងៗទាំងនោះស្ទើរតែទាំងអស់ បានចម្រើនវ័យលឿន ធំប្លែកខ្លាំង ខុសឆ្ងាយពីភាគ ១ ដែលថតកាលពី ២ឆ្នាំមុន។ ក្នុងចំណោមពួកគេ មានតែ Sophia ទេដែលនៅតែរក្សាសភាពដូចភាគមុន ក្រៅពីនោះពេញកម្លោះអស់ហើយ។
៣. ម្ចាស់ស្នាដៃប្រលោមលោកគឺ Stephen King តែងជួយណែនាំ ផ្ដល់គំនិតល្អៗដល់ផលិតករភាពយន្ត ហើយថែមទាំងបានជួយបង្ហាញឈុតថ្មីៗឲ្យរឿងកាន់តែគួរឲ្យចាប់អារម្មណ៍ទៀត។
៤. ក្នុងរឿងតួសម្ដែងទាំងអស់ សម្ដែងឈុតគ្រោះថ្នាក់ដោយខ្លួនឯង។ ក្នុងនោះខ្លះត្រូវហក់ពីលើកន្លែងដែលខ្ពស់ ខ្លះត្រូវថតឈុតរត់រហូតឈឺសាច់ដុំ។ តួយ៉ាងដូច Bill Hader ដេលសម្ដែងជាតួ Richie ត្រូវរងរបួស ប៉ុន្តែមិនខ្លាំងប៉ុន្មានទេ។ ក្រៅពីនេះ ពួកគេក៏ត្រូវឈាមក្មេងក្លែងក្លាយទឹកកខ្វក់ស្រោចពេញខ្លួនស្ទើរគ្រប់ពេលថត។
៥. តាមអ្នកដឹកនាំរឿងដ៏ល្បី Guillermo del Tero ប៊ិះនឹងត្រូវបានក្លាយជាតួអង្គក្នុងរឿងភាគ ២នេះទៅហើយ។ លោកត្រូវបាន Andy Muschietti ដែលជាផលិតកររឿង "IT” ចង់ឲ្យជួយសម្ដែងជាតួអង្គម្នាក់ក្នុងរឿង ត្រង់វគ្គ Ben រត់មកជួប ពេលគេចពី Pennywise។ លោកថា បើ Guillermo សម្ដែងមែន ត្រងើឈុតនោះអាចនឹងមានរយៈពេលលើសពី ៥នាទីទៅទៀត។
៦. ឈុតប្រយុទ្ធចុងក្រោយ ត្រូវបានថតនៅក្នុងអាងទឹកដ៏ធំមួយទំហំ ២២ម៉ែត្រ ហើយផ្ទុកទឹកមានកម្ដៅឧណ្ណៗដល់ទៅជិត ៧០ម៉ឺនលីត្រ។ ទាំងតួសម្ដែង និងក្រុមការងារត្រូវឈរត្រាំទឹកជម្រៅ ១ម៉ែត្រកន្លះ រយៈពេលយូរណាស់ទម្រាំថតចប់។
៧. Isaiah Mustafa ដែលសម្ដែងជាតួ Mike ពេលធំឡើង ស្ទើរតែខកខានពិធីមង្គលការរបស់ខ្លួនទៅហើយ ព្រោះតែត្រូវថតរឿង "IT Chapter 2” នេះ។ ផ្អែកតាមការឲ្យដឹងពីវិបសាយ Insider តារារូបនេះត្រូវគេអញ្ជើញឲ្យត្រឡប់មកវិញ ដើម្បីឆ្លងកាត់វគ្គតេស្តតួចុងក្រោយ នៅ៥ម៉ោងមុនលោកចេញពីទីក្រុង ដើម្បីរៀបចំមង្គលការ។ ជាសំណាងគូដណ្ដឹងរបស់លោកជាមនុស្សចេះយោគយល់ ទើបលោកអាចបញ្ចប់ការងារនេះដោយជោគជ័យ ទើបមានមុខក្នុងរឿងតែម្ដង។
៨. បំណងដែល Finn Wolfhard ចង់បាន Bill សម្ដែងជាតួរបស់ខ្លួនពិតជាបានសម្រេច។ តារាជំទង់ម្នាក់នេះ ស្នើសុំឲ្យអ្នកដឹកនាំជ្រើសតួ Bill Hader សម្ដែងជាតួរបស់ខ្លួនក្នុងរឿង "IT Chapter 2”។
ជាលទ្ធផល អ្នកដឹកនាំក៏បានទាក់ទងទៅ Bill តាមសំណើររបស់ Finn ក៏ដោយសាររូបរាង មុខមាត់ដូចគ្នារបស់អ្នកទាំង ២ ពិសេសបែបកំប្លែងៗទៀត ដូចនេះតារាសម្ដែងណាសមនឹងសម្ដែងតួ Richie ក្រៅពី Bill ទេ៕