• 2019-09-23 04:05:37
  • ព័ត៌មាន

សឹងមិន​គួរ​ឲ្យ​ជឿ​ Fan ​ហ៊ានទិញ​របស់​មាន​តម្លៃ​ទាំង​នេះ​ ជូន​ Idol ខ្លួន

  • 2019-09-23 04:05:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​រដូវ​កាល​ថ្ងៃ​ខួប​កំណើត​របស់​ Idol ម្តងៗ​អ្នក​គាំទ្រ​តែង​តែ​មាន​អ្វី​ជា​ពិសេស​មួយ​ជូន​​ ហើយ​អំណោយ​ ឬកាដូ​ទាំង​នោះ​រួម​មាន​ ការ​សរសេរ សារ​ជូន​ពរ​ដាក់​បិទ​ជា​មួយ​ឡាន​ និង​ឲ្យ​ជា​របស់​មួយ​ចំនួន​ទៀត​ផង។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ អ្នក​គាំទ្រថែមទាំង​ជូន​កាដូទៅ​ដល់​អ្នក​ជា​ទី​ស្រលាញ់​នូវ​របស់​នឹក​ស្មាន​មិនដល់​។ ខាង​ក្រោម​នេះ​ជា​របស់​​ដ៏​មាន​តម្លៃទាំងនោះ​៖

១.ដុំ​មាស​ជូន​ដល់ Jungkook

សមាជិក​របស់​ BTS រូប​នេះ​តែង​ទទួល​បាន​របស់​មាន​តម្លៃ​ពី​សំណាក់​អ្នក​គាំទ្រ​ ជា​ពិសេស​នោះ​គឺ​ ដុំ​មាស​ប្រហែល​ 50g ដែល​បាន​ទទួល​ពី​អ្នក​គាំទ្រ​នៅ​ថ្ងៃ​ខួប​កំណើត​របស់​ខ្លួន ហើយ​នេះ​ជា​របស់​មាន​តម្លៃ​ដំផុត​ ដែល​ Jungkook ទទួល​បាន​​កាល​ពី​ឆ្នាំ​ ២០១៧​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ក៏​នៅ​មាន​​នាឡិកា​ដៃ​ម៉ាក​ប៊្រេន​ Rolex ​ដែល​មាន​តម្លៃ​រហូត​ដល់​ ២៣ ០០០ដុល្លារ និង​កាស​ត្រចៀក​ ដែល​មាន​តម្លៃ​របស់​ដល់​ ១០០០ដុល្លារ រួម​ទាំង​របស់​មាន​តម្លៃ​មួយ​ចំនួន​ទៀត​ ដែល​តារា​ប្រុស​រូប​នេះ​ទទួល​បាន។

២.នាឡិកាដៃ​ តម្លៃ​ប្រហែល​ ១ម៉ឺនដុល្លារជូន​ដល់ Baekhyun

សមាជិក​របស់​ EXO រូប​នេះ​ទទួល​បាន​កាដូ​នា​ឡិកា​ដៃ​ដ៏​មាន​តម្លៃ​របស់​ម៉ាក​ Rolex ​នៅ​ថ្ងៃ​ខួប​របស់​ខ្លួន​ ដែល​មាន​តម្លៃ​ប្រហែល ១ម៉ឺនដុល្លារ ហើយ​នេះ​ជា​អំណោយ​មួយ​ ដែល​ទទួល​បាន​ពី​អ្នក​គាំទ្រ​ម្នាក់​ ហៅ​ថា «Polar Light»។

៣. របស់​មាន​​តម្លៃ​ជា​ច្រើន​ ជូន​ដល់ Sana

សមាជិក​របស់​ Twice រូប​នេះ​ឈប់​ទទួល​អំណោយ​ពី​អ្នក​គាំទ្រ​ទៀត​ហើយ​ បន្ទាប់​ពី​ទទួល​បាន​របស់​មាន​តម្លៃ​ជា​ច្រើន​ពី​អ្នក​គាំទ្រ​។ ​អ្វី​ដែល​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ គឺកាដូទាំង​អស់​នោះ​ត្រូវ​បាន​ឲ្យ ​បន្ទាប់​ពី​នាងចូលសិល្បៈ បាន​រយៈ​ពេល​ ២​ខែ។

៤. របស់ម៉ាក​ប៊្រេន​ GUCCI ជូន​ដល់​ V

សមាជិក​របស់​ BTS រូប​នេះ​ទទួល​បាន​របស់​ជា​ច្រើន​ពី​ម៉ាក​ប៊្រេន​ Gucci ស្ទើរ​តែ​គ្រប់មុខ​ទាំង​អស់​ ដែល​មាន​លក់​នៅ​ក្នុង​ប៊្រេន​មួយ​នេះ​ ជា​របស់​មួយ​មាន​តម្លៃ​ខ្លាំង​។ ​កាដូ​ទាំង​អស់​នោះ V ក៏​ធ្លាប់​បាន​យក​មក​ពាក់​ជា​ច្រើន​ដង​ផង​ដែរ​នៅ​ខាង​ក្រៅ។

៥. កាដូ​ជា​ច្រើន​ជូន​ដល់ Kang Daniel

Kang Danie ទទួល​បាន​របស់​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​ពី​អ្នក​គាំទ្រ​ ហើយ​របស់​ទាំង​នោះ​សុទ្ធ​សឹង​តែ​ជា​ម៉ាក​ប៊្រេន​ល្បី​ជា​ច្រើន​។​

៦.នំខេក ជូន​ដល់ ViXX

ក្រុម​ចម្រៀង​ប្រុស​រូប​នេះ​ ទទួល​បាន​នំ​ខេក ដ៏​ស្រស់​ស្អាត​មួយ​ និង​មាន​ការ​រៀប​ចំជូន​យ៉ាង​ពិសេស​ទៅ​ដល់​សមាជិក​ក្រុម​រូប​នេះ​ពី​ការ​ត្រឡប់​មក​វិញ​នូវ​ Album ថ្មី​ ហើយ​វា​ជា​របស់​មិន​គួរ​ឲ្យ​ជឿ​ ដែល​ទទួល​បាន​ពី​អ្នក​គាំទ្រ​។

៧. កាដូ​ជា​ច្រើន​ជូន​ដល់ Mingyu

សមាជិក​របស់​ Seventeen រូប​នេះ​ទទួល​បាន​របស់​ជា​ច្រើន​នៅ​ក្នុង mall ដែល​នៅ​ក្នុង​មាន​របស់​មាន​តម្លៃ​ និង​ម៉ាក​ប៊្រេន​ល្បី​ ផ្តល់​ជូន​តារា​វ័យ​ក្មេង​រូប​នេះ​៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ សម្បត្តិ លក្ខិណា

មតិយោបល់
អត្ថបទពេញនិយម