• 2019-10-02 03:04:56
  • ព័ត៌មាន

​សម្រាប់ Baifern អាយុ២៧មិនជាបញ្ហា ស្នេហា​ទុកម្ដុំ ការងារ​ទើបសំខាន់

  • 2019-10-02 03:04:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ Baifern Pimchanok ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ ២០១៩ គឺ​គ្រប់​គម្រប់​ ២៧ឆ្នាំហើយ ហើយ​ឆ្នាំ​នេះ​ក៏​អាច​ចាត់ទុក​ថា​ជា​ឆ្នាំ​មាស​ឆ្នាំ​ពេជ្រ​របស់​​នាង​ ដោយសារ​ចំនួន​ការងារ​រត់​មក​រក​ឥតដាច់។

ខួប​កំណើត​ឆ្នាំ​នេះ​ តួឯក​ស្រី​ក្នុង​រឿង​ "Friendzone” ពិត​ជា​មាន​ក្ដី​សុខ​ខ្លាំង​បំផុត​ ត្បិត​រៀបចំ​សាមញ្ញ​ និង​គ្មាន​កាដូពិសេស​ក៏ដោយ​ តែ​ក៏ព្រោះ​នៅ​ជុំវិញ​នាង​សុទ្ធ​តែមនុស្ស​ជា​ទី​ស្រឡាញ់​ រួម​មាន​គ្រួសារ មិត្តភ័ក្ដិ​ និង​អ្នក​គាំទ្រដែល​តែង​លើក​ទឹក​ចិត្ត​គ្រប់ពេល។ បើ​ងាក​ទៅ​ការងារ​សម្រាប់​ឆ្នាំ ២០១៩​វិញ​ ពិត​ជា​មាន​ច្រើន​ ទាំង​រឿង​ភាគ​ រឿង​ខ្នាតធំ ការងារ​ថត​ស្ប៉ត​ពាណិជ្ជកម្ម និង​ការងារ​ផ្ទាល់​ខ្លួន​ផ្សេងៗទៀតធ្វើ​ឲ្យ​តារា​ស្រី​រូបនេះ​ រវល់​ស្ទើរ​គ្មាន​ពេល​សម្រាក។

យ៉ាង​ណា​មិញ​បើ​និយាយ​ពី​អាយុ​ក៏​ចេះ​តែ​កើន ២៧​ឆ្នាំជា​វ័យ​ដែល​ មនុស្ស​ស្រី​ភាគ​ច្រើន​តែង​ផ្ដោត​គិតគូរ​រឿង​ស្នេហា​ ប៉ុន្តែ​សម្រាប់​ Baifern វិញ​សុំ​ដក​ខ្លួន​មិន​គិត​រឿង​នេះ​ ព្រោះ​នាង​រវល់​ និងកំពុងរីករាយនឹង​ការងារ​ដែល​​ត្រូវ​ទទួល​ខុសត្រូវ​សឹង​រាល់​ថ្ងៃ ដូចនេះ​នាង​គ្មាន​ពេល​គិត​រឿង​អ្វី​ផ្សេង​ឡើយ៕

ប្រភព៖ Daradaily ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់