• 2019-10-04 02:37:37
  • ព័ត៌មាន

Lisa, BamBam និង​កំពូល​តារាថៃល្បីៗ​ជុំគ្នា​ក្នុង​កម្មវិធី​ដ៏​ធំ​ប្រចាំឆ្នាំ (វីដេអូ)

  • 2019-10-04 02:37:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​ ០៣ ខែតុលា Lisa សមាជិក​ក្រុម​ BLACKPINK និង​ BamBam សមាជិក​ក្រុម​ GOT7 បាន​ចូលរួម​កម្មវិធី​ធំ​ខួប​ទី ៣០របស់​ក្រុមហ៊ុន​ផ្ដល់សេវាទូរសព្ទ​ថៃ​ AIS ដែល​ធ្វើ​ឡើង​នៅ​សាល Royal Paragon Hall នៅ​ផ្សារទំនើប​ Siam Paragon ប្រទេស​ថៃ។

តារា​ប្រុស​ស្រី​ល្បី​ប្រចាំពិភព K-Pop ទាំង​ ២​បាន​បង្ហាញ​ខ្លួន​ជុំគ្នា​យ៉ាង​កម្រ ជាមួយ​នឹង​តារា​តំណាង​ប្រចាំប្រព័ន្ធ​ទូរសព្ទ​នេះ​ជា​ច្រើន​នាក់​ទៀត​ដូចជា៖ Bella Ranee, Weir Sokullawat, James Jirayu, Tae Natapohn, DJ Push, Teoy Jarinporn, Mew Nittha និង​តារា​ជា​ច្រើន​នាក់ទៀត។

កម្មវិធី​កាល​ពី​យប់​មិញ​នេះ​ ពិតជា​ពោរពេញ​ទៅ​ដោយ​ក្ដី​រំភើប​សម្រាប់​អ្នក​ចូលរួម​ ទាំង​តារាៗ​ ទាំង​អ្នកគាំទ្រ ហើយ​វា​បាន​ក្លាយ​ជា​ពេល​វេលា​អស្ចារ្យ​មិនអាច​បំភ្លេច​បាន។ ម្យ៉ាង​វិញ​ទៀត​ នេះ​ក៏​ជា​លើក​ដំបូង​សម្រាប់​ Lisa និង​ Bam Bam ក្រោយ​ចាប់​ផ្ដើមល្បីឈ្មោះរៀង​ខ្លួនជាតារា K-Pop ទីបំផុត​ពួកគេ​បាន​ជួបគ្នា និង​រួមការងារ​ដោយផ្ទាល់​លើឆាកអស្ចារ្យ​មួយ​នេះ៕​

ទស្សនាវីដេអូខាងក្រោម

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម