• 2019-10-16 04:29:24
  • ព័ត៌មាន

រដ្ឋសភាជាតិកូរ៉េនឹងបើកកិច្ចប្រជុំពិនិត្យច្បាប់ថ្មី "Sulli Act" ប្រឆាំងជនបញ្ចេញមតិព្យាបាទ

  • 2019-10-16 04:29:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ១៦ ខែ​តុលា​នេះ​ថា​ សមាជិក​ប្រហែល​ជា​ ៩​នាក់​របស់​ រដ្ឋសភា​កូរ៉េ​ខាង​ត្បូង​ បាន​ឯកភាព​គ្នាពិនិត្យច្បាប់​ថ្មី​ប្រឆាំង​នឹង​មតិ​មិនល្អ​ក្នុង​ន័យ​ព្យាបាទ​ចំពោះ​ជន​ណា​ម្នាក់។

ច្បាប់​ថ្មី​នេះ​មាន​ឈ្មោះ​ហៅ​ក្រៅ​ "Sulli Act” ជា​ច្បាប់​ដែល​បង្កើត​ឡើង​ក្នុង​បំណង​រឹត​បន្តឹង​ ប្រឆាំង​នឹង​ការ​បញ្ចេញ​មតិ​យោបល់​ ក្នុង​ន័យ​ព្យាបាទ​បង្កើត​រឿង​មិនល្អ​ ដោយ​ប្រើ​ឈ្មោះ​មិន​ពិត​ប្រាកដ​ ឬ​បន្លំ​ខ្លួន​ជា​ជនអនាមិក។

អនុគណៈកម្មការ នឹង​ប្រមូល​ផ្ដុំ​មតិ​ ដើម្បី​ពិនិត្យឡើង​វិញ​នូវ​ព័ត៌មាន​លម្អិត​ ក៏ដូចជា​សេចក្ដីស្នើ​ដែល​មាន​ក្នុង​ច្បាប់ "Sulli Act” នៅ​ពេល​ណា​មួយ​ជាក់លាក់​ក្នុង​អំឡុង​ខែធ្នូ មានន័យ​ថា​នៅ​គម្រប់​ ៤៩​ថ្ងៃ​បន្ទាប់​ពី​មរណភាព​របស់​ Sulli។

អ្នក​តំណាង​ពី​ខាងសមាគម​វប្បធម៌ និង​សិល្បៈ​របស់​កូរ៉េ​ សមាគមសិល្បករ សហព័ន្ធសហជីពកូរ៉េ និង​សហភាព​សហព័ន្ធ​​អ្នកនយោបាយ​ ក៏ដូចជា​តារាៗ​ជាង ២០០នាក់ដែល​ជា​អ្នក​ប្រឈម​មុខ​​នឹង​ព្យុះភ្លៀង​ Comment គំរាមកំហែង​ពីជន​អនាមិក​ ឬអ្នក​ស្គាល់ Sulli ជិតស្និទ្ធក៏នឹង​ត្រូវ​ចូល​រួម​ជាមួយ​អនុគណៈកម្មធិការ​ក្នុង​កិច្ច​ប្រជុំ​ដែល​រៀប​ចំ​នៅ​សាល​រដ្ឋសភាជាតិនាពេលខាងមុខ៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់