- 2019-10-31 08:37:28
- ព័ត៌មាន
ថា ឌុច សុភា ឡើងគីឡូខ្លាំង ឥឡូវស្រាប់តែឃើញ អេនីហ្សាម ក៏មិនណយដែរ
- 2019-10-31 08:37:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថា ឌុច សុភា ឡើងគីឡូខ្លាំង ឥឡូវស្រាប់តែឃើញ អេនីហ្សាម ក៏មិនណយដែរ
ចន្លោះមិនឃើញ
ការផ្លាស់ប្ដូររបបហូបចុកខ្លះៗ បានធ្វើឲ្យតារាស្រីខ្មែរល្បីៗប៉ុន្មានដួង ផ្លាស់ប្ដូររូបរាងពីស្គមមានរាងទៅជាធាត់សាច់ទ្រលុកទ្រលន់ ជាក់ស្ដែងដូចជាតារាស្រីមុខស្រទន់ ឌុច សុភា បានឡើងគីឡូខ្លាំងមើលស្ទើរមិនស្គាល់។ ក្រៅពីនេះ ដួង ហ្សូរីដា ស៊ឹម សូលីកា និង ហេង កែវនីតា ជាដើមក៏ឡើងគីឡូដែរ បូករួមទាំងកញ្ញា អេនីហ្សាម ទៀត ដែលថ្មីៗនេះ គេប្រទះឃើញមានរូបរាងធាត់ទ្រលុកទ្រលន់ ធៀបនឹងពេលមុន។
តារាស្រីរបស់ផលិតកម្មថោន ត្រូវបានគេកត់សម្គាល់ថា បានស្ងាត់ពីការងារសិល្បៈ គឺការច្រៀងប្រមាណជាង ១ឆ្នាំមកហើយដោយមិនដឹងមូលហេតុ។ ក្រៅពីសកម្មសិល្បៈនៅខាងក្រៅ ដូចជាឡើងច្រៀងតាមខុនសឺតនានា ក៏មិនឃើញទេ ពោលគឺ តារាស្រីហាក់ដូចជាបន្សាត់ខ្លួនចេញពីសិល្បៈតែម្ដង។ ការដែលស្ងាត់ពីការងារសិល្បៈនេះ ប្រិយមិត្តអ្នកគាំទ្រ អាចគ្រាន់តែឃើញនាងតាមរយៈបណ្ដាញសង្គម IG ប៉ុណ្ណោះ។
អេនី បានបង្ហោះរូបខ្លួនឯងស្ទើររៀងរាល់ថ្ងៃ អ្វីដែលគួរកត់សម្គាល់ គឺនាងឡើងគីឡូខ្លាំង មើលសឹងមិនស្គាល់ដូចនឹងរៀមច្បង ឌុច សុភា ដែរ។ ម្ចាស់បទ "សង្ស័យតែឆេះអ៊ីសេ" ហាក់បណ្ដោយឲ្យគីឡូឡើងតាមចិត្ត ត្បិតថា រូបភាពដែលនាងបង្ហោះឡើងប្រមាណ ៦០% គឺជារូបអាហារ និងរូបភាពនាងញុំាអាហារដែលសុទ្ធតែរបស់ឆ្ងាញ់។
ជុំវិញបញ្ហានេះ សាមីខ្លួនបានប្រាប់សារព័ត៌មានថា នាងពិតជាឡើងគីឡូមែន គឺឡើងប្រមាណ ១០គីឡូឯណោះពីខ្ទង់ ៤៨ ទៅ ៥៨គីឡូ។ ជាមួយគ្នានឹងការឡើងគីឡូនេះ មានចចាមអារ៉ាមថា អេនី ឡើងដោយសារការពពោះ។ ប៉ុន្តែត្រូវសាមីខ្លួនបានបដិសេធ ដោយនាងថា គីឡូនាងឡើងដោយឯកឯង ក្រោមឥទ្ធិពលអាហារប៉ុណ្ណោះ។
វិលមកការងារសិល្បៈវិញ អេនីហ្សាម ប្រាប់ថា នាងស្ងប់ស្ងាត់មួយរយៈហើយ ប៉ុន្តែថា នាងនៅតែច្រៀងឲ្យផលិតកម្មថោន ដដែល ប៉ុន្តែថា នាងមិនមានកុងត្រាជាមួយផលិតកម្មនោះទេ ពោលគឺមានបទក៏ច្រៀង បើអត់ក៏ហី។ តារាស្រី បន្តថា បើចាកចេញពីផលិតកម្មថោន គឺនាងឈប់ពីសិល្បៈតែម្ដង ដោយមិនទៅណាទៀតឡើយ។
មើលរូបរាង អេនីហ្សាម បន្ទាប់ថយពីសិល្បៈមួយរយៈ តាមរូបភាពទាំងឡាយខាងក្រោម៖