- 2019-11-07 10:04:47
- ព័ត៌មាន
ក្ដៅ! CL ចេញពីផលិតកម្ម YG ព្រោះចរចារកុងត្រាមិនត្រូវ
- 2019-11-07 10:04:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅ! CL ចេញពីផលិតកម្ម YG ព្រោះចរចារកុងត្រាមិនត្រូវ
ចន្លោះមិនឃើញ
បើតាមដំណឹងដែលសារព័ត៌មាន Sports Today របស់កូរ៉េខាងត្បូងទទួលបានផ្ដាច់មុខបានឲ្យដឹងថា CL បានសម្រេចចិត្តដើរចេញពីផលិតកម្ម YG Entertainment បន្ទាប់ពីភាគីទាំងសងខាងចរចាគ្នាមិនត្រូវលើលក្ខខណ្ឌចំពោះកុងត្រាថ្មី។
ចាប់តាំងពីបំបែកក្រុម 2NE1 និងការចុះកុងត្រាសាជាថ្មីជាមួយផលិតកម្ម YG នៅឆ្នាំ ២០១៦ មក CL បានងាកមកធ្វើជាតារាចម្រៀងទោល ហើយបានចេញបទចម្រៀងនៅសហរដ្ឋអាមេរិកទៀត។ CL ក៏បានបង្ហាញមុខក្នុងកម្មវិធីទូរទស្សន៍ MIXNINE និង Livin' The Double Life ប៉ុន្តែមិនបានចេញចម្រៀងថ្មី ២ ឆ្នាំមកហើយ។ បទចម្រៀងចុងក្រោយដែលចេញតាមរយៈផលិតកម្ម YG គឺបទ "Goodbye” ដែលជាបទចុងក្រោយរបស់ក្រុម 2NE1 ផងដែរ៕