• 2019-11-27 09:06:54
  • ព័ត៌មាន

មោទកភាព​ណាស់ សិល្បករ​ខ្មែរ​ម្នាក់ ឡើង​វេទិកា​បរទេស​ពន្យល់​អស់​ពី​អត្ថន័យ​របាំ​អប្សរា ភ្លឺ​ភ្នែក​ទាំង​ខ្មែរ​ទាំង​បរទេស

  • 2019-11-27 09:06:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្មែរ​យើង​ពាក្យ​មួយ​ឃ្លា​ថា "ខ្មែរ​ទោះ​ទៅ​ដល់​ទី​ណា​កន្លែង​ណា ក៏​នៅ​តែ​ជា​ខ្មែរ" វា​ដូច​នឹង​សិល្បករ​ខ្មែរ​កំពុង​រស់​នៅ​ស្រុក​គេ​ម្នាក់​បាន​ធ្វើ​នៅ​ពេល​នេះ ដោយ​លោក​បាន​ឡើង​លើ​វេទិកា​ដ៏​ធំ​របស់​បរទេស​ហៅ​ថា "TED” បង្ហាញ​ឲ្យ​គេ​ដឹង​ថា លោក​គឺ​ជា​ជនជាតិ​ខ្មែរ ព្រម​ទាំង​ធ្វើ​ពន្យល់​អស់​ពី​អត្ថន័យ​នៃ​របាំ​អប្សរា​ដ៏​ទន់​ល្វតល្វៃ​របស់​ខ្មែរ ប្រាប់​ទៅ​បរទេស​ឲ្យ​បាន​ដឹង​សព្វ​សេចក្ដី។

សិល្បករ​របាំ​បុរាណ​រូប​នេះ​ត្រូវ​បាន​ឲ្យ​ដឹង​ឈ្មោះ​ថា លោក ឱក ព្រហ្ម​សុ​ដ​ន្ត្រៈ (Prumsodun Ok)។ លោក​បាន​ឡើង​មក​លើ​វេទិកា TED ដ៏​អស្ចារ្យ ដើម្បី​ធ្វើ​ការ​សម្ដែង​ផង និង​រៀបរាប់​អធិប្បាយ​ពន្យល់​មួយ​ៗ​ច្បាស់​ៗ ពី​អត្ថន័យ​របាំ​បុរាណ​របស់​ខ្មែរ​ទៅ​បរទេស។ ចំណុច​គួរ​ចាប់​អារម្មណ៍ ទស្សនិកជន​ដែល​សុទ្ធ​សឹង​ជា​ជនជាតិ​បរទេស​នោះ បាន​លើក​ដៃ​រាំ​តាម​ក្បាច់​នីមួយ​ៗ​ដែល​បង្ហាញ​ដោយ​លោក លោក ព្រហ្ម​សុដន្ត ទៀត​ផៀង។

តាម​រយៈ​បទ​បង្ហាញ​របស់​សិល្បករ​របាំ​បុរាណ​ខ្មែរ​រូប​នេះ របាំ​បុរាណ​ដ៏​អស្ចារ្យ​ខ្មែរ មាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ជីវិត​ធម្មជាតិ រួម​ទាំង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​គ្រប់​គ្នា​ផង។ លោក ព្រហ្ម​សុដន្ត ធ្វើ​បទ​បង្ហាញ​ពី​អត្ថន័យ​ទាំង​នោះ​ជា​ភាសា​អង់គ្លេស ប៉ុន្តែ​វីដេអូ​នេះ ត្រូវ​បាន​បញ្ចូល​ជា​អក្សរ​ខ្មែរ​លើ​វី​ឌី​អូ​ដោយ Brayoch។ តើ​របាំ​បុរាណ​របស់​ខ្មែរ​ដ៏​ទន់​ភ្លន់​នេះ មាន​អត្ថន័យ​ជ្រាល​ជ្រៅ​យ៉ាង​ណា​ខ្លះ​​ទស្សនា​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់