- 2019-11-28 04:59:46
- ព័ត៌មាន
ពិធីការិនីទូរទស្សន៍អាស៊ីអាគ្នេយ៍ការអស់ជិត ១០ម៉ឺនដុល្លារ យប់មិញតារាចូលរួមព្រោងព្រាត
- 2019-11-28 04:59:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិធីការិនីទូរទស្សន៍អាស៊ីអាគ្នេយ៍ការអស់ជិត ១០ម៉ឺនដុល្លារ យប់មិញតារាចូលរួមព្រោងព្រាត
ចន្លោះមិនឃើញ
ពិធីការិនីទូរទស្សន៍អាស៊ីអាគ្នេយ៍ កែវ សីហា បានលាងារ "កញ្ញា" ត្រឹមយប់មិញ ក្រោយពីអ្នកនាងបានរៀបការជាមួយលោកគ្រូពេទ្យវ័យក្មេងយប់មិញ ក្លាយជាគូស្វាមី ភរិយាតាមប្រពៃណី ក្នុងពិធីយ៉ាងឧឡារិកដែលបានចំណាយសម្រាប់ពិធីទាំងមូលអស់ដល់ទៅជិត១០ម៉ឺនដុល្លារអាមេរិកឯណោះ។
ពិធីនេះបានប្រារព្ធធ្វើឡើងនៅដឹព្រីមៀសែនសុខ ដោយមានភ្ញៀវកិត្តិយសដល់ទៅជិតជាង៨០តុឯណោះ។ តាម សីហា បញ្ជាក់ថា តាមគម្រោងដំបូង គ្រោងធ្វើត្រឹមតែ ៧៨តុ ប៉ុន្តែជាក់ស្ដែងភ្ញៀវមកច្រើន ដូច្នេះហើយបានកុម្ម៉ង់តុបន្ថែមចំនួន៨តុថែមទៀត។ នៅក្នុងចំណោមនេះ ពិធីការិនីរូបស្រស់ បញ្ជាក់ថា ភ្ញៀវសិល្បៈប្រមាណជា ២០តុ។
កែវ សីហា បានស្វាមីធ្វើគ្រូពេទ្យ ក្រោយពីបានសេពគប់គ្នាអស់រយៈពេលយ៉ាងយូរ។ ក្រោយរៀបការនាងបញ្ជាក់ថា នឹងនៅតែបន្តការងារសិល្បៈ ពោលគឺជាពិធីការិនីទូរទស្សន៍អាស៊ីអាគ្នេយ៍តាមធម្មតា មិនមានគម្រោងឈប់ឡើយ បើទោះជាបានស្វាមីជាគ្រូពេទ្យក៏ដែលអាចផ្គត់ផ្គង់នាងឲ្យរស់បានស្រួលក៏ដោយ។ សីហា បញ្ជាក់ថា បែបនេះក្ដី នាងក៏ត្រូវមើលលើទឹកចិត្តស្វាមីនាងដែរ ប្រសិនលោកចង់ឲ្យឈប់ នាងនឹងឈប់។
ទោះជាបែបនេះក្ដី លោក សត្យា បញ្ជាក់ថា សម្រាប់លោកមិនបញ្ហានោះទេ ភរិយា លោកស្រឡាញ់ការងារនៅចង់បន្ត ក៏មិនថ្មីដែរ ពោលគឺលោកតាមចិត្តភរិយាដែរ។
វិលមកពិធីទទួលភ្ញៀវកិត្តិយសពិសាភោជនីយអាហារយប់មិញនេះវិញ ឃើញថា អធិកអធមមិនធម្មតាហើយ ជាមួយគ្នា មិត្តរួមអាជីពជាសិល្បកររបស់នាង ក៏ចូលរួមច្រើនកុះករដែរ។ តោះ...ទស្សនាទិដ្ឋភាពយប់មិញទាំងអស់គ្នា!