• 2019-12-05 04:15:00
  • ព័ត៌មាន

តារា​ម៉ូដែល ចាន់ ភារម្យ សាក់​យ័ន្ត​មនុស្ស​ស្រី នៅ​ចង្អូរ​សុដន់​ទាំង​គូ

  • 2019-12-05 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល​ខ្ពស់​ស្រឡះ ចាន់ ភារម្យ ថ្មី​ៗ​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​គាំទ្រ​របស់​នាង បន្ទាប់​ពី​នាង​បាន​បញ្ចេញ​រូប​ភាព​ជា​ច្រើន​បង្ហាញ​ពី​ស្នាម​សាក់​អាថ៌កំបាំង​នៅ​ត្រង់​ចង្អូរ​ចន្លោះ​សុដន់​រាង​ក្បំ​ទាំង​គូ​របស់​នាង។

ស្នាម​សាក់​នោះ នៅ​តែ​ជា​អាថ៌កំបាំង ដោយ​សូម្បី​តែ​សាមី​ខ្លួន ក៏​មិន​បាន​ដឹង​ច្បាស់​ពី​វា​ដែរ។ ភារម្យ បាន​ប្រាប់​ថា សាក់​ពិសេស​នេះ នាង​ទើប​បាន​ចាក់​កាល​ពី​ថ្មី​ៗ​នេះ​ដែរ​ទេ គឺ​ប្រមាណ​២-៣​ខែ​មុន ដោយ​ធ្វើ​ឡើង​ដោយ​អ្នក​ជំនាញ​ក្នុង​ស្រុក​តែ​ម្ដង។ នាង​ថា មិន​ច្បាស់​ថា​ជា​អ្វី​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​ដឹង​ថា ជា​ស្នាម​សាក់​របស់​មនុស្ស​ស្រី ពោល​គឺ​អក្សរ​ដែល​ចាក់​លើ​សាច់​របស់​នាង គឺ​ជា​អក្សរ​តំណាង​ឲ្យ​មនុស្ស​ស្រី។

“មិន​ដឹង​ជា​អក្សរ​អី​ទេ គ្រាន់​តែ​ដឹង​ថា ជា​យ័ន្ត​របស់​មនុស្ស​ស្រី ព្រោះ​គេ​ប្រាប់​បាន​តែ​ប៉ុណ្ណឹង...តែ​វា​ក៏​មិន​ជួយ​អី​ដែរ គ្រាន់​តែ​ចាក់​ឲ្យ​មើល​ទៅ​ឃើញ​ស្អាត និង​ប្លែក ហើយ​សិចស៊ី(សើច!)”។ ភារម្យ ថ្លែង។ តារា​ស្រី បញ្ជាក់​ថា នេះ​គឺ​ជា​ស្នាម​សាក់​ដំបូង ដែល​នាង​បាន​ចាក់​នៅ​លើ​រៀង​កាយ​របស់​នាង ហើយ​ត​ទៅ​មុខ នាង​ទំនង​ជា​មិន​មាន​គម្រោង​ចាក់​នៅ​កន្លែង​ណា​ទៀត​នោះ​ទេ។

បញ្ហា​គឺ​ថា ខ្លាច​ឈឺ ព្រោះ​ត្រឹម​ការ​សាក់​ទី​១​នេះ នាង​ឈឺ​ខ្លាំង​ស្ទើរ​ទ្រាំ​មិន​បាន​ទៅ​ហើយ។“ប្រហែល​អត់​ទេ​បង​អើយ រៀង​ហើយ ឈឺ​ខ្លាំង​ណាស់!”។

កញ្ញា ចាន់ ភារម្យ មាន​វ័យ ២៦​ឆ្នាំ ជា​តារា​ម៉ូដែល​ស្រី​ពេញ​និយម​មួយ​រូប ក្នុង​នោះ​នាង​បាន​ចូល​ប្រឡូក​សិល្បៈ​កាល​ពី​ឆ្នាំ ២០១៣ តាម​រយៈ​ការ​ប្រឡង​ម៉ូដែល​មួយ​នៅ​ប៉ុស្តិ៍​លេខ​៣។ ក្នុង​អាជីព​ជា​តារា​ម៉ូដែល ៦ឆ្នាំ​មក​នេះ នាង​ត្រូវ​បាន​ទាក់​ទាញ​ជាមួយ​រូបរាង​ខ្ពស់​ស្រឡះ(១,៧១ម៉ែត្រ) ផ្សំ​នឹង​ដើម​ទ្រូង​មូល​ក្បំ​ល្អ។ ដូច្នេះ​ហើយ តម្រូវ​ការ​ម៉ូដែល​ផ្សព្វផ្សាយ​ពី​ផលិតផល​នានា ឬ​រថយន្ត​ថ្មី​ៗ ទំនើប​ៗជា​ដើម រមែង​មិន​ផុត​ពី​ដៃ​នាង។

យ៉ាង​ណា​ក្រៅ​ពី​អាជីព​ស្នូល​ជា​តារា​ម៉ូដែល ភារម្យ ក៏​ជា​តារា​សម្ដែង​មួយ​រូប​ដែរ ដោយ​ធ្លាប់​សម្ដែង​ក្នុង​រឿង​មួយ​ចំនួន​ដូច​ជា "វិញ្ញាណ​ចាំ​ផ្ទះ​សំណាក់" និង​រឿង "Single Mom” ជា​ដើម។ នាង​ថា​ថ្មី​ៗ​នេះ ក៏​មាន​ការ​ទាក់​ទង​សម្រាប់​ភាពយន្ត​ដែរ ប៉ុន្តែ​អ្វី​ៗ​នៅ​ក្នុង​ដំណាក់​កាល​ចរចា​នៅ​ឡើយ៕

រូបភាព៖ IG ភារម្យ

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី