• 2019-12-05 11:28:56
  • ព័ត៌មាន

ឃើញរាងតូចខ្ញង់អីចឹង តាមពិត ដួង ម៉ានិច មានស្នៀតថែរាងមិនឲ្យធាត់ ទើបហ៊ានខ្សិបប្រាប់ថ្ងៃនេះ

  • 2019-12-05 11:28:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​នេះ តារា​រាង​តូច​ច្រឡឹង សម្លេង​ស្រទន់​ កញ្ញា ដួង​ ម៉ានិច បាន​លេច​មុខ​យ៉ាង​ស្រស់​ស្អាត​​ក្នុង​កម្មវិធី​សម្ពោធ​វត្តមាន​ជា​ផ្លូវការរបស់​​ផលិតផល​ថែរក្សា​រាង និង​សម្រកគីឡូ ជួយ​ឲ្យ​រាង​តូច​ជាង​មុន ម៉ាក [Coco Birm] ដែល​រួម​មាន​ផលិតផល កូកូ និង​ ហ្វៃប័រ នៅ​ផ្សារ​ទំនើប អ៊ីអន​សែន​សុខ​ ក្នុង​នាម​ជា​តារា​តំណាង​ឲ្យ​ផលិតផល​មួយ​នេះ។

ក្នុង​ឱកាស​នោះ ដួង​ ម៉ានិច មាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ រំភើប​សប្បាយ​រីករាយ​ដែល​ត្រូវ​បាន​ជ្រើស​រើស​ធ្វើ​ជា​តារា​តំណាង​ឲ្យ​ផលិតផល​ដែល​ខ្ញុំ​ស្រលាញ់​គាំទ្រ​ ព្រោះ​ខ្ញុំ​ក៏​ជា​អ្នក​ដែល​ប្រើ​ កូកូ និងហ្វៃប័រ ស្រាប់​ដើម្បី​ថែរក្សា​រាង​ឲ្យ​នៅ​តែ​ស្រស់​ស្អាត​»។

ជាមួយ​គ្នា​នេះ​ដែរ​ នោះ​ក៏​ជា​ឱកាស​ជួប​ជុំ​តំណាង​ចែក​ចាយ និង​អតិថិជន​ទាំងអស់​របស់​ កូកូ និង​ហ្វៃប័រ ចំនួន ៥០០នាក់​ដែល​ពួក​គេ​សុទ្ធ​សឹង​តែ​ជា​អតិថិជន​ដែល​ធ្លាប់​បាន​ប្រើប្រាស់​ផលិតផល​សម្រក​គីឡូ ជួយ​ឲ្យ​រាង​តូច​ជាង​មុន ហើយ​ទទួល​បាន​លទ្ធផល​សម​បំណង​។ ដូច្នេះ​ហើយ​ទើប​ពួក​គេ​មាន​ភាព​ជឿ​ជាក់​លើ​ផលិតផល និង​ផ្សព្វ​ផ្សាយ​លក់​បន្ត។

ទើប​ចូល​មក​ក្នុង​ទីផ្សារ​កម្ពុជា​នា​ពាក់​កណ្តាល​ឆ្នាំ ២០១៩ នេះ ​Coco Birm​ នាំ​ចូល​ផ្តាច់​មុខ​ដោយ​ក្រុមហ៊ុន Rouy Infinity Co.,Ltd ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ឆាប់​រហ័ស ថា​ជា​ផលិតផល​សម្រក​គីឡូ និង​ជួយឲ្យរាងតូចជាងមុន ​ដែល​អាច​ជួយ​ឲ្យ​លោក​អ្នក​ស្រក​បាន​ដល់ទៅ ៧គីឡូ ក្នុង​រយៈពេល​ ១ខែ ប្រសិន​បើ​លោក​អ្នក​ប្រើប្រាស់​បាន​ត្រឹម​ត្រូវ។

ផលិតផល​សម្រក​គីឡូ ជួយ​ឲ្យ​រាង​តូច​ជាង​មុន ​ម៉ាក Coco Birm មាន​ការ​ទទួល​ស្គាល់​ស្រប​ច្បាស់​ដោយ​ក្រសួង​សុខាភិបាល​កម្ពុជា ថា​ពិតជា​មាន​សុវត្ថិភាព​ចំពោះ​សុខភាព​ប្រាកដ​មែន។

កូកូ និង​ហ្វៃប័រ របស់​ Coco Birm ​មាន​រសជាតិ​ឆ្ងាញ់ ងាយ​ស្រួល​ញុំា ដែល​អាច​ជួយ​ដោះស្រាយបញ្ហា ដូចជា ឆ្អល់ និង​ហើម​ពោះ , ជួយ​រំលាយ​ជាតិ​ខ្លាញ់ និង​លាង​សម្អាត​កាកសំណល់​ក​ក្នុង​ពោះវៀន , សម្រួល​ការ​ដើរ​ខ្យល់ និង​បន្ទោរ​បង់​, បំប៉ន​សាច់​ឈាម និង​ក្រសែភ្នែក ,ការពារ​ការ​ឡើង​គីឡូ។

សម្រាប់​​ព័ត៌មាន​​បន្ថែម​សូម​ចូល​ទៅ​ហ្វេសប៊ុក​ផេក Rouy Infinity Co.,Ltd

ថៅកែស្រី នៃ​ក្រុមហ៊ុន Rouy Infinity Co.,Ltd

ណារីតា

មតិយោបល់
អត្ថបទថ្មី