• 2019-12-07 02:32:06
  • ព័ត៌មាន

ដល់​វគ្គ​ចុង​ក្រោយ វិសាល និងបង រិនដារ៉ូ ទទួល​មេរៀន​កាន់​តែ​ធ្ងន់​នៅ​មណ្ឌលគីរី

  • 2019-12-07 02:32:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អាច​ទៅ​រួច​ទេ ដែល​មនុស្ស​ពីរ​ជំនាន់​ផ្សេង​គ្នា មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​ធ្វើ​ដំណើរផ្សង​ព្រេង​ជាមួយ​គ្នា​នៅ​ទូទាំង​ប្រទេស​កម្ពុជា ហើយ​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា? “បង​ធំ ប្អូន​ប្រុស” ជា​កម្មវិធី​កម្សាន្ត​តាម​ទូរទស្សន៍​ថ្មី មិន​ធ្លាប់​មាន​ពី​មុន ដែល​មាន​ការ​ចូល​រួម​ដោយ​តារា​ភាពយន្ត​ដ៏​ល្បី​លោក ទេព រិនដារ៉ូ និង​តារា​ល្បី​វ័យ​ក្មេង​ក្នុងបណ្តាញ​សង្គម លោក ហេង វិសាល។  

វិសាល និងបង រិនដារ៉ូ ពេល​នេះ​ស្គាល់​ហើយ​រសជាតិ​វង្វែង​ក្នុង​ព្រៃដោយ​គ្មាន​ទូរសព្ទប្រើ ២៤ម៉ោង។ ភ័យផង ហត់ផង ឃ្លាន​ផង តែ​ក៏​ទទួល​បាន​ចំណេះ​ដឹង​ថ្មីៗ រំភើប រីករាយ ប្លែក​អារម្មណ៍​ដែល​បាន​ជួបជុំ​ជាមួយ​បងប្អូន​ជនជាតិ​ដើម​ភាគ​តិច ក្នុង​ដំណើរ ទស្សនកិច្ច​ទៅ​ខេត្ត​មណ្ឌល​គិរី ដែល​ជា​ខេត្ត​ដ៏​សែន​ស្រស់ត្រកាល​របស់​ប្រទេស​កម្ពុជា យើង។

សំខាន់​បង​ធំ ប្អូន​ប្រុស​យើង បាន​ភ្លក់​ស្រា​បុរាណ​របស់​បងប្អូន​ជនជាតិ​ដើម ភាគតិច​យើង​ទៀត​ផង។ កាន់​តែ​ពិសេស បង រិនដារ៉ូ បាន​បញ្ចេញ​ថ្វី​ដៃ​ចាក់ស្រាបៀ អង្គរ ចែក​ជូន​បងប្អូន​ជនជាតិ​ដើម​ភាគតិច​យើង​យ៉ាង​សប្បាយ​រីករាយ​បំផុត។

ខេត្ត​មណ្ឌលគិរី គឺ​ជា​ខេត្ត​ចុងក្រោយ​ហើយ សម្រាប់​ដំណើរ​បេសកកម្ម​របស់​បងប្អូន ទាំងពីរ ដើម្បី​ស្គាល់​ពី​អ្វី​ថ្មីៗ ធ្វើ​រឿងរ៉ាវ​មិន​ធ្លាប់​ធ្វើ​ពីមុន បន្ទាប់​ពី​ពួកគេ​បញ្ចប់ដំណើរ​ផ្សងព្រេង​ដ៏​អស្ចារ្យ​នៅ​ខេត្តកំពត កោះកុង កំពង់ឆ្នាំង បាត់ដំបងសៀមរាប ព្រះសីហនុ  រតនគិរី និង ចុង​ក្រោយគឺ ខេត្តមណ្ឌលគីរី ។

គ្រប់​វគ្គ​នីមួយៗ​នឹង​បង្ហាញ​ឲ្យ​ឃើញ​តាម​រយៈ ទេព រិនដារ៉ូ និងហេង វិសាល នៅ​ក្នុង​ស្ថានភាព​ផ្សេងៗ ឬ​បទ​ពិសោធន៍​ធ្វើ​រឿងរ៉ាវ​ដែល​ពួកគេ​មិន​ធ្លាប់​ធ្វើ​ពី​មុន។​ ម្នាក់​ៗ​នឹង​បង្ហាញ​ពី​ការ​បើកចិត្ត​ទទួល​យក​បទ​ពិសោធន៍​ថ្មីៗ និង​ការ​បង្កើត​ចំណងមិត្តភាព​ល្អ​នឹង​គ្នា។    ជួប​ជាមួយ ទេព រិនដារ៉ូ និង ហេង វិសាល និង​ក្នុង​កម្មវិធី “បងធំ ប្អូនប្រុស” ដែល​នឹង ធ្វើការ​ចាក់ផ្សាយ​តាម​រយៈ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ 5 ។   តែ​ឥឡូវ​នេះ ប្រិយមិត្ត​ក៏​អាច​ទស្សនា​បាន​ដែរ តោះ...!

   

មតិយោបល់
អត្ថបទថ្មី