• 2019-12-16 02:51:16
  • ព័ត៌មាន

ថវិកាដែល​បាន​ពី​ “តន្ត្រីសប្បុរសធម៌និស្ស័យ” ត្រូវ​បាន​យក​ជូន​សាលាច្រកល្អៀង ខេត្តពោធិ៍សាត់

  • 2019-12-16 02:51:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីតន្ត្រីសប្បុរសធម៌និស្ស័យ ដែលបានរៀបចំឡើងដោយក្រុមយើងរីកចម្រើនជាមួយគ្នា ត្រូវបានប្រារព្ធឡើងយ៉ាងរលូននៅសាលមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ (CKCC) កាលពីថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០១៩ ដោយមានចំនួនអ្នកចូលរួមរហូតទៅដល់ប្រមាណ ៦០០នាក់។

ក្រោយពេលដែលកម្មវិធីនេះត្រូវបានបញ្ចប់ ក្រុមការងារយើងរីកចម្រើនជាមួយគ្នា ក៍បានយកថវិកាមួយចំំណែកដែលបានមក ទៅបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា។

បន្ទាប់មកនៅថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារ ក៏បានបន្ត​ធ្វើដំណើរទៅកាន់សាលាបឋមសិក្សាច្រកល្អៀងដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់ ដោយនាំយកថវិកាមួយចំណែកទៀតទៅបរិច្ចាគជូនលោកនាយកសាលា ដើម្បីឲ្យលោកចាត់ចែងធ្វើជាខ្លោងទ្វារ ក៏ដូចជាស្លាកឈ្មោះសាលាផងដែរ ព្រមទាំងនាំយកសម្ភារៈសិក្សាទៅជូនសិស្សានុសិស្សដែលកំពុងតែសិក្សានៅទីនោះ។

ក្រុមការងារយើងរីកចម្រើនជាមួយគ្នាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់ឧបត្ថម្ភកម្មវិធី អ្នកចូលរួម និងសប្បុរសជននានា៕

មតិយោបល់
អត្ថបទពេញនិយម