• 2019-12-20 06:35:56
  • ព័ត៌មាន

ហាងល្បីលំដាប់ពិភពលោក The Body Shop បើក​ជាផ្លូវ​ការ​នៅ​​កម្ពុជាហើយ!

  • 2019-12-20 06:35:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង The Body Shop បានប្រារព្ធពិធីសម្ពោធជាផ្លូវការរបស់ខ្លួនដ៏ធំមួយនៅល្ងាចថ្ងៃទី១៨ ខែធ្នូនេះ នៅផ្សារទំនើប​អ៊ីអនម៉ល​ភ្នំពេញ ដែលជាទីតាំង​របស់ហាងThe Body Shop។ ភ្ញៀវកិត្តិយសច្រើនជាង ១០០ នាក់ មាន​ដូចជា​តំណាងសារព័ត៌មាន ក្រុមតារាល្បីៗ ដៃគូអាជីវកម្ម និងជាពិសេស លោកជំទាវ Tina Redshaw ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅប្រទេស​កម្ពុជា បាន​ចូលរួម​ ដើម្បីស្វាគមន៍ហាងដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាដែលជាហាងដ៏ល្បីផ្នែកសម្រស់លំដាប់ពិភព​លោក​នៅចក្រភពអង់គ្លេស។

ភ្ញៀវកិត្តិយសដែលបានចូលរួម​យ៉ាងរីករាយ​នោះ បាន​ទស្សនាខ្សែវីដេអូរបស់ The Body Shop អន្តរជាតិ អមដោយការបង្ហាញ​ម៉ូតជាមួយការបំផុសគំនិត ដែលបង្ហាញពីការផ្តល់សិទ្ធិអំណាចដល់ស្ត្រីដែលជាគុណតម្លៃមួយ និងជាផ្នែកមួយនៃ DNA យីហោ The Body Shop។

The Body Shop ជាយីហោមួយដែលខុសពីយីហោគ្រឿងសំអាងដទៃទៀត ព្រោះយើងជឿជាក់ថាអាជីវកម្មអាចជាអ្វីមួយទៅកាន់ភាពល្អប្រសើរ ដែលយើងអាចជួយផ្លាស់ប្តូរពិភពលោកតាមរយៈការអប់រំអ្នកប្រើប្រាស់ និងតាមរយៈការធ្វើយុទ្ធនាការដើម្បីប្រឆាំងនឹងការធ្វើតេស្តទៅលើសត្វ និងការពង្រឹងអំណាចស្ត្រីអោយមានភាពស្ថេរភាព។ លោកស្រី Molly Fong នាយកផ្នែកប្រតិបត្តិទូទៅនៃក្រុមហ៊ុន InNature Bhd ដែល​ជា​ក្រុមហ៊ុនផ្ដាច់មុខ The Body Shop បា​ន​ថ្លែងថា៖ “យើងសង្ឃឹមថាយើងនឹងអាចចូលរួមជាចំណែកវិជ្ជមានមួយនៅទីនេះក្នុងប្រទេសកម្ពុជា មិនត្រឹមតែទាក់ទងនឹងការរីកចម្រើននៃឧស្សាហកម្មថែរក្សាសម្ផស្ស និងការលក់រាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានការផ្លាស់ប្តូរសង្គមនិងបរិស្ថានផងដែរ”។

កម្មវិធីនេះបានបន្តជាមួយនឹងការសម្តែងរបាំជូនពរបែបប្រពៃណីខ្មែរប្រកបដោយភាពរីករាយហើយអ្នករាល់គ្នាបានអបអរសាទរការសម្ពោធជាថ្មីម្តងទៀត ជាមួយនឹងពិធីកាត់ខ្សែបូរដោយលោកស្រី Molly Fong លោកជំទាវ Tina Redshaw លោក Ko Sakami អគ្គនាយកទូទៅក្រុមហ៊ុនអ៊ីអនខេមបូឌា និងលោកស្រី Zai Rahman តំណាងមកពី The Shop Shop អាស៊ីប៉ាស៊ីហ្វិក។

បន្ទាប់មកភ្ញៀវទាំងអស់បានបន្តចូលទស្សនា និងបានជាវផលិតផលដែលខ្លូនចូលចិត្ត និងទទួលបានការម៉ាស្សាដៃដោយឥតគិតថ្លៃនៅបញ្ជរទីតាំងថែទាំរាងកាយ និងធ្វើការពិនិត្យស្បែកជាមួយអ្នកប្រឹក្សាផ្នែកសម្រស់របស់យើងនៅបញ្ជទីតាំងថែរក្សាស្បែកមុខរបស់យើង លើសពីនេះថែមទាំងទទួលបានការផាត់តុបតែងមុខដោយឥតគិតថ្លៃនៅបញ្ជរផាត់មុខរបស់យើង ជាមួយអ្នកជំនាញរបស់យើង។

ហាង The Body Shop អ៊ីអនម៉លភ្នំពេញ បានដាក់តាំងបង្ហាញផលិតផលដូចជា ផលិតផលថែរក្សាស្បែកមុខ ផលិតផលសម្រាប់ដងខ្លួន ផលិតផលងូតទឹក ផលិតផលថែរក្សាសក់ ទឹកអប់ និងប្រដាប់តុបតែងសម្រស់ជាច្រើនទៀត។ ក្រៅពីផលិត​ផល​​ដែលអតិថិជនចូលចិត្ត ហាងយើងនៅខែធ្នូនេះក៏មានផលិតផលដែលផលិតឡើងជាពិសេសក្នុងបុណ្យណូអែលផលដែល ជាមួយនឹងឈុតកាដូដ៏ស្រស់ស្អាតដែលអតិថិជនអាចជាវជាមួយនឹងតម្លៃដ៏ពិសេស។

អំពីម៉ាករបស់យើង

ចាប់ផ្តើមជាមួយហាងតូចមួយនៅឆ្នាំ ១៩៧៦ នៅ Brighton ប្រទេសអង់គ្លេសដោយ Dame Anita Roddick ឥឡូវនេះ​ហាងThe Body Shop មានច្រើនជាង ៣០០០ ហាងនៅក្នុង ៦៦ប្រទេស និងផ្តល់ផលិតផលថែរក្សាសម្រស់ជាង ១០០០ មុខ។ យើងជាអ្នកលក់រាយផលិតផលថែរក្សាសម្រស់ ដែលមានគុណភាពខ្ពស់ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងការបង្កើត​វិស័យ​ទីផ្សារពិសេសសម្រាប់ផលិតផលដែលជំរុញផ្សំឡើងពីធម្មជាតិ។ ហាង The Body Shop សូមណែនាំទៅកាន់អតិថិជនទាំងអស់អំពីអត្ថប្រយោជន៍របស់ផលិតផលដែលពេញនិយមបំផុតរបស់យើងចាប់ពីផលិតផលថែរក្សាដងខ្លួនរហូតដល់ផលិតផលថែរក្សាស្បែកដូចជាក្រែមផ្តល់សំណើមវីតាមីន E ផលិតផលដើមតែ និងផលិតផលទឹកអប់ White Musk ផលិតផលរបស់យើងទាំងអស់គឺមិនមានភាពសាហាវឃោរឃៅទៅនឹងសត្វ។ ប៉ុន្មានឆ្នាំមកនេះហាង The Body Shop បានក្លាយជាអ្នកមានសិទ្ធិអំណាចក្នុងការអភិវឌ្ឍផលិតផលថែរក្សាផ្ទាល់ខ្លួនដែលត្រូវបានបំផុសគំនិតដោយការប្រើប្រាស់គ្រឿងផ្សំធម្មជាតិជាមួយនឹងអត្ថប្រយោជន៍ដែលបានបង្ហាញដោយផ្អែកលើចំណេះដឹងវប្បធម៌ចម្រុះពីជុំវិញពិភពលោក។ ក្រុមហ៊ុនបានអភិវឌ្ឍផលិតផលរបស់ខ្លួនជាមួយភាពស្មោះត្រង់បំផុតក្នុងអាជិវកម្មរបស់ខ្លួន។

ទស្សនវិជ្ជាអាជីវកម្មរបស់ហាងThe Body Shop គឺទទួលបានប្រាក់ចំណេញតាមគោលការណ៍ច្បាស់លាស់។ យើងជឿជាក់ថាអាជីវកម្មត្រូវតែមានទំនួលខុសត្រូវចំពោះសហគមន៍ដែលខ្លួនធ្វើប្រតិបត្តិការជាមួយ។ ជាចុងក្រោយហ៊ុនគាំទ្រនិងផ្តួចផ្តើមសកម្មភាពនិងយុទ្ធនាការសហគមន៍ដែលគ្របដណ្តប់លើសកម្មភាពជាច្រើនក្នុងការចូលរួមចំណែកដល់ការផ្លាស់ប្តូរសង្គមនិងបរិស្ថានដូចជាយុទ្ធនាការជាសកលប្រឆាំងនឹងការធ្វើតេស្តសត្វ ផ្លូវសម្រាប់សត្វឆ្លងកាត់ ពង្រឹងអំណាចស្ត្រី ការធ្វើកម្មវិធីសហគមន៍ពាណិជ្ជកម្មដែលផ្តល់ជូននៅគ្រឿងផ្សំធម្មជាតិរបស់យើងដែលត្រូវបានរកឃើញអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។

ពត៌មានបន្ថែមសូមទាក់ទងទៅកាន់ លោក Richard ប្រធានទីផ្សារជាន់ខ្ពស់ របស់ The Body Shop Cambodia តាមរយៈទូរសព្ទលេខ +85581242126។

មតិយោបល់