• 2019-12-23 02:54:37
  • ព័ត៌មាន

ទីបំផុត​ BTS ក្លាយ​ជា​ម៉ូដែលផ្លូវការ​របស់ FILA ពិភពលោកហើយ

  • 2019-12-23 02:54:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​ប្រុស​សមាជិក​ ៧​នាក់​បាន​ក្លាយ​ជា​តារាម៉ូដែល​ FILA ផ្លូវការ​ហើយ​ចាប់​ពី​ពេល​នេះ​ទៅ​ ហើយ​ពួកគេ​ក៏​ត្រូវ​បាន​ប្រកាស​ជា​ "ONE WORLD, ONE FILA”។

រូប​ថត​ដែល​បាន​បង្ហាញ​នេះ​ត្រូវ​បាន​បង្ហោះ​ជាមួយ​នឹង​ Caption “GO-#BTS, #GO-#FILA. នឹង​មកដល់​ឆាប់ៗ​នេះ ក្រុម​ចម្រៀង​ដ៏​ល្បី​លំដាប់​ពិភពលោក BTSបាន​ក្លាយ​ជា​ម៉ូដែល​ជា​សាកល​របស់​ FILA ក្រុម​ BTS និង​ Brand FILA ពិភពលោក​នឹង​បង្ហាញ​ពី ONE WORLD, ONE FILA! ដូចនេះ​សូម​រង់ចាំ​តាមដានបន្ត​សម្រាប់​ការ​មកដល់​របស់ BTS និង​ FILA”។

ជាការពិត​ ការ​ប្រកាស​ពីគម្រោង​ជ្រើសយក BTS ជា​តារាម៉ូដែល​ផ្លូវការ​របស់ FILA នេះ​បាន​ប្រកាស​តាំង​ពីថ្ងៃទី ០១ ខែតុលា ហើយ​ BTS ក៏​នឹង​ចេញ​ផ្សព្វផ្សាយ​ Brand មួយ​នេះ​នៅទ្វីបអឺរ៉ុប អាស៊ី សហរដ្ឋអាមេរិក ក៏ដូចជាប្រទេស​ជា​ច្រើន​នៅទ្វីបប៉ាស៊ីហ្វិក។ ពេល​នេះ​គម្រោង​នេះ​បាន​ក្លាយ​ជា​ការ​ពិត​ ហើយ​អ្នក​គាំទ្រ​ភាគ​ច្រើន​សប្បាយ​បំផុត៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម