• 2019-12-26 08:45:00
  • ព័ត៌មាន

អាសូរ! MrQueen បាត់​មុខ​យូរ ឥឡូវ​ទើប​ដឹង​មាន​ជំងឺ​កាច​សាហាវ ស្គម​ខ្លាំង​គួរ​ឲ្យ​សង្វេគ

  • 2019-12-26 08:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​នេះ​មាន​ការ​ភ្ញាក់​ផ្អើល​មួយ ក្រោយ​ពី​គេ​បាន​ឃើញ រូប​ភាព MrQueen តារា​ប្រុស​និយម​តែង​ខ្លួន​ជា​មនុស្ស​ភេទ​ទី៣ មាន​រូបរាង​ស្គម​ខ្លាំង​គួរ​ឲ្យ​សង្វេគ ខុស​ពី​ពេល​មុន​ដែល​លោក​មាន​រូបរាង​ស្រស់​ស្អាត ដោយ​បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​ជា​ច្រើន​មាន​ការ​បារម្ភ។

MrQueen កាល​មិន​ទាន់​ធ្លាក់​ខ្លួន​ឈឺ

រូបភាព​មួយ​សន្លឹក​នោះ បាន​លេច​ចេញ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃ​នេះ បន្ទាប់​លោក​បាន​បាត់​មុខ​ឈឹង​ពី​ឆាក​សិល្បៈ​ ដោយ​ទើប​តែ​ដឹង​ពេល​នេះ ការ​បាត់​មុខ គឺ​ដោយ​សារ​លោក​មាន​ជំងឺ​ធ្ងន់ រហូត​ស្រក​សាច់​អស់​ស្ទើរ​សល់​តែ​ស្បែក​ដណ្ដប់​ឆ្អឹង។ MrQueen ដែល​និយម​តែង​ខ្លួន​ជា​ប្រុស​ពាក់​កណ្ដាល ស្រី​ពាក់​កណ្ដាល នោះ បាន​បញ្ចេញ​រូបភាព​មួយ​សន្លឹក​ដោយ​ខ្លួន​ឯង និង​បាន​សរសេរ​សារ​ថា "មិន​ដឹង​តស៊ូ​បាន​ប៉ុណ្ណា អរគុណ​មិត្ត​ដែល​ផ្ដល់​កម្លាំង​ចិត្ត ជា​ពិសេស​មិត្ត​ខ្ញុំ និង​គ្រួសារ​ខ្ញុំ"។

MrQueen ពេល​ធ្លាក់​ខ្លួន​ឈឺ

ប្រិយមិត្ត​លោក​ជា​ច្រើន បាន​សម្ដែង​ការ​តក់​ស្លុត មិន​នឹក​ស្មាន​ថា តារា​រូប​នេះ ធ្លាក់​ខ្លួន​ឈឺ​ដុនដាប​ដល់​ថ្នាក់​នេះ។ MrQueen ភ្លាម​ៗ មិន​បាន​ប្រាប់​ពី​ប្រភេទ​ជំងឺ​លោក​ទេ ក្នុង​នោះ​សូម្បី​តែ​ប្រិយមិត្ត​សួរ​នាំ ក៏​មិន​ឃើញ​លោក​ឆ្លើយ​តប​នោះ​ដែរ។ ប៉ុន្តែ​ក្នុង​បទ​សម្ភាសន៍​ខ្លី​ជាមួយ Sabay លោក​បាន​ឆ្លើយ​តប​ទាំង​ត្រដរ។ លោក​ថា លោក​មាន​ជំងឺ HIV ហើយ​លោក​បាន​ដឹង​ថា​លោក​មាន​ជំងឺ​នេះ កាល​ពី​ប្រមាណ​ជាង​១​ឆ្នាំ​មុន​ម្ល៉េះ។

ក្នុង​សំឡេង​ស្ទើរ​ថប់​ដង្ហើម MrQueen ប្រឹង​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ជំងឺ​នេះ​បាន​ធ្វើ​ទុក្ខ​លោក​២​ដង​ហើយ ហើយ​លើក​នេះ​ធ្ងន់ធ្ងរ ដែល​មិន​ដឹង​ថា​លោក​អាច​តស៊ូ​ជាមួយ​វា​បាន​ប៉ុណ្ណា​នោះ​ទេ។ យ៉ាង​ណា តារា​និយម​តែង​ខ្លួន​ប្លែក​ៗ​រូប​នេះ បញ្ជាក់​ថា ពេល​នេះ លោក​ចង់​ត្រឡប់​ទៅ​ការងារ​សិល្បៈ​របស់​លោក​វិញ​ខ្លាំង​ណាស់...។

MrQueen ពេល​នេះ បាន និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​រុស្សី ប៉ុន្តែ​លោក​មិន​បាន​ប្រាប់​លេខ​បន្ទប់​នោះ​ទេ ដោយ​សារ​ថា លោក​អាច​នឹង​ដូរ​បន្ទប់​ទៀត។ ប្រសិន​បើ​សិន​មិត្តភ័ក្ដិ ឬ​ប្រិយមិត្ត​ចង់​ទៅ​សួរ​សុខ​ទុក្ខ​លោក សូម​ចុច​ទៅ​ទូរសព្ទ​របស់​លោក​តាម​រយៈ​លេខ ០៨៧ ៤១៤០៣២៕

រូបភាព៖ហ្វេសប៊ុក MrQueen

អត្ថបទ៖ ទារិកា

មតិយោបល់