• 2020-01-04 03:33:06
  • ព័ត៌មាន

មាន​រឿង​អី វង្ស ថាណាន់ និង សោភា ទេពី បញ្ចេញ​រូប Pre-Wedding ព្រម​គ្នា

  • 2020-01-04 03:33:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​វ័យ​ក្មេង​ប្រុស​ស្រី​២​ដួង គឺ​លោក វង្ស ថាណាន់ និង​កញ្ញា សោភា ទេពី បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើលនៅ​ព្រឹក​នេះ ដោយ​សារ​តែ​ពួក​គេ​បាន​បញ្ចេញ​រូបភាព Pre-Wedding ព្រម​គ្នា គួរ​ឲ្យ​សង្ស័យ។

ជឿជាក់​ថា​ប្រិយមិត្ត​មិន​តិច​នោះ​ទេ​ដែល​បាន​ស្គាល់​តារា​ចម្រៀង​ប្រុស​ស្រី​វ័យ​ក្មេង​គឺ កញ្ញា សោភា ទេពី និង លោក វង្ស ថាណាន់ ដែល​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង និង​ទីផ្សារ​ខ្លាំង​លើ​វិថី​សិល្បៈ។ ពួក​គេបាន​ទម្លាយ​រូបភាពថតគ្រងឈុតអាពាហ៍ពិពាហ៍ Pre-Wedding ច្រើន​សន្លឹក អម​ជាមួយ​នឹង​អត្ថន័យ​ស្នេហា​ដ៏​ជ្រាល​ជ្រៅ។

ជាមួយ​គ្នា គេ​ក៏​ដឹង​ថា​ធ្លាប់ ពួក​គេ​មាន​ទំនាក់ទំនង​ស្និទស្នាល​ដូច​គូ​សង្សា​មួយ​គូ​ដែរ​ពី​មុន​មក​ ដោយ​ទើប​តែ​ស្ងាត់​មួយ​រយៈ​ប៉ុណ្ណោះ។ ប៉ុន្តែ​ពួក​គេ​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ជា​ថ្មី​ក្រោយ​ចេញ​ស៊េរី​រូប​ភាព​ស្និទ្ធស្នាល​ទាំង​ប៉ុន្មាន​នេះ ទើប​ធ្វើ​ឲ្យ អ្នក​គាំទ្រ​សង្ស័យ​ថា​អ្នក​ទាំង​ពីរ​បាន​ចាប់​ផ្ដើម​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ស្នេហា នឹង​ចាប់ដៃ​គ្នា​ជា​ថ្មី​ម្ដង​ទៀត។

ជុំវិញ​បញ្ហា​នេះ កញ្ញា សោភា ទេពី បាន​បដិសេដ កញ្ញា​ប្រាប់​ថា រូបភាព​ទាំង​អស់​នោះ គឺ​គ្រាន់​តែ​ថត​សម្រាប់​លេង​ក្នុង បណ្ដាញសង្គម និង​បង្ហោះ​ក្នុង TikTok តែ​ប៉ុណ្ណោះ។ ដោយ​ឡែក​រឿង ស្ងប់ស្ងាត់​ជាមួយ ថាណាន់ ម្ចាស់​បទ "អ្នក​កែ​ចិត្ត​បង" ថា គឺ​ដោយ​សារ​ការ​រវល់​ការងារ​រៀង​ខ្លួន​ប៉ុណ្ណោះ ដោយ​ទើប​តែ​មក​ចាប់​ដៃ​គ្នា​សារ​ថ្មី​នៅ​ពេល​នេះ។

នាង​ថា ក្រៅ​ពី​ថត​រូប​ស្វីតៗ និង​ខ្លីបខ្លីៗ​នៅ​ក្នុង TikTok មួយ​ចំនួន​នោះ ពួក​នាង ត្រៀម​ចេញ​នូវ​បទ​ចម្រៀង​រួម​គ្នា​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ដែរ។ ដោយ​ឡែក​ទំនាក់ទំនង​ស៊ី​ជម្រៅ​ជាមួយ ទេពី សុំ​មិន​ទាន់​ឆ្លើយ​នៅ​លើយ ប៉ុន្តែ​នាង​គ្រាន់​តែ​ប្រាប់​ថា បច្ចុប្បន្ន​ទំនាក់ទំនង​រវាង​នាង និង លោក វង្ស ថាណាន់ គឺ​នៅ​ត្រឹម​ជា​មិត្ត​ល្អ​ប៉ុណ្ណោះ។ តែ​រឿង​ទៅ​ថ្ងៃ​មុខ វិវត្ត​បន្ត​ទៀត​យ៉ាង​ណា នាង​ក៏​ប៉ាន់​ស្មាន​ត្រូវ​ដែរ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម