• 2020-01-09 02:56:22
  • ព័ត៌មាន

តក់​ស្លុត ឌីជេវ័យ​ក្មេង​​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​សម្លាប់​ក្នុង​ហាង​ផឹក​ស៊ី​ទាំង​ព្រលឹម

  • 2020-01-09 02:56:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​វ័យ​ជាង ២០​ឆ្នាំ​ម្នាក់ ដែល​ឲ្យ​ដឹង​ថា​មាន​មុខ​របរ​ជា ឌីជេ ផង បាន​ត្រូវ​ខ្មាន់​កាំ​ភ្លើង​បាញ់​ប្រហារ​បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត​នៅ​នឹង​កន្លែង​ក្នុង​ហាង​ផឹក​ស៊ី​មួយ​កន្លែង នៅ​ព្រលឹម​ថ្ងៃ​ទី ៩ មករា ២០២០​នេះ។

តាម​ព័ត៌មាន​បឋម ជន​រង​គ្រោះ ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​នេះ ត្រូវ​បាន​គេ​ឲ្យ​ដឹង​ឈ្មោះ​ថា ឈ្មោះ ខូ មិនា អាយុ ២៦​ឆ្នាំ ស្នាក់នៅ​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយ​ចង្វារ។ បើ​តាម​សាក្សី​ពី​កន្លែង​កើត​ហេតុ នៅ​មុន​រឿង​នេះ គេ​ឃើញ​យុវជន​ខាង​លើ​រួម​ដំណើរ​ដោយ​រថយន្ត​ជា​មួយ​គ្នីគ្នា​ម្នាក់​ទៀត ​បាន​ធ្វើ​ដំណើរ​មក​ហាងផឹក​ស៊ី "ហេភីណាស់" ក្នុង​បំណង​មក​ហូប​ស៊ុប។

ពេល​មក​ដល់ សាក្សី​ឲ្យ​ដឹង​ថា ជន​រងគ្រោះ បាន​ដើរ​ចូល​មុន ឯ​គូកនម្នាក់​ទៀត​នៅ​រៀប​ចំ​រក​កន្លែង​ចត​រថយន្ត។ ពេល​ចត​រថយន្ត​រួច​ហើយ គូកន​នោះ បាន​ដើរ​ចូល​មក​ក្នុង​ហាង ហើយ​ដក​កាំភ្លើង​បាញ់ជន​រងគ្រោះ​ផ្អឹប​នឹង​សៀត​ផ្កា បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម។ រួច​ហើយ ជន​ដៃដល់ បាន​រត់​ចេញ​មក​ក្រៅ​ហាង ហើយ​ក៏​មាន​គូកន​២​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​មក​ទទួល​ជន​ដៃដល់ ហើយ​ជិះ​គេច​ខ្លួន​បាត់​ស្រមោល។

ប៉ុន្តែ​បើ​យោង​តាម​របាយការណ៍​ផ្សេង​ទៀត បាន​ឲ្យ​ដឹង​ថា អ្នក​បាញ់ គឺ​ជា​ក្រុម​មនុស្ស​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ហើយ​បាន​ចូល​ទៅ​បាញ់​ជន​រងគ្រោះ​ដែល​កំពុង​អង្គុយ​លើ​តុ​បណ្ដាល​ឲ្យ​ស្លាប់​តែ​ម្ដង។ ដោយ​ឡែក គូកន​ជន​រងគ្រោះដែល​រួម​ដំណើរ​តាម​រថយន្ត​មក​ជាមួយ​គេ ត្រូវ​គេ​រាយការណ៍​ថា បាន​ឡើង​ជិះ​ម៉ូតូ​ជាមួយ​ខ្មាន់​កាំភ្លើង​ទៅ​ជាមួយ​គ្នា​បាត់។ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួចហើយ ក្រុម​ជន​ដៃដល់​បាន​បោះ​កាំ ភ្លើ ង​ចោល​នៅ​ក្នុង​ហាង​កន្លែង​កើត​ហេតុ​នោះ។

សមត្ថកិច្ច នៅ​មិន​ទាន់​អាច​កំណត់​ពី​ដើម​ចម​ដែល​នាំ​ឲ្យ​មាន​អំពើ​បាញ់​ប្រហារ​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ទាំង​ព្រលឹម​អុរ​នៅ​ឡើយ​ទេ ជុំ​វិញ​ករណី​នេះ។ ប៉ុន្តែ​តាម​ប្រជាពលរដ្ឋ​ ដាក់​ការ​សង្ស័យ​ថា ជា​ករណី​មិត្ត​ស៊ី​មិត្ត ប៉ុន្តែ​មិន​ថា​ដោយ​សារ​មូលហេតុ​អ្វី​ដូច​គ្នា៕

អត្ថបទ៖ ទារិកា

មតិយោបល់