• 2020-01-13 04:55:21
  • ព័ត៌មាន

ពេលអ្នកគាំទ្រប្រាប់ត្រង់ៗថាបទថ្មីមិនពីរោះ Justin Bieber មានប្រតិកម្មបែបណា?

  • 2020-01-13 04:55:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Justin Bieber បាន​បង្ហាញ​មុខ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្នុង​វីដេអូ Prank មួយ​របស់​​ YouTuber ឈ្មោះ​ David Dobrik។

ក្នុង​វីដេអូ​នោះ Justin Bieber បាន​សំងំ​ស្ងៀម​នៅ​កៅអី​ជួរ​ខាង​ក្រោយ​នៃ​រថយន្ត ហើយ​ David បាន​សួរ​សំនួរ​ទាក់ទង​នឹង Justin ទៅ​កាន់​អ្នក​គាំទ្រ​ដែល​អង្គុយ​នៅ​កៅអី​ខាង​មុខ ដោយ​ពួក​គេ​មិន​ដឹង​ថា Justin ស្ថិត​នៅ​ក្នុង​រថយន្ត​ជា​មួយ​នោះ​ទេ។

​អ្នកគាំទ្រ​ដែល​បង្ហាញ​មុខ​ក្រោយ​គេ​ក្នុង​វីដេអូ បាន​និយាយ​ត្រង់ៗ​ទាក់ទង​នឹង​បទ​ចម្រៀង "Yummy” របស់ Justin ដែល​ទើប​ចេញ​ផ្សាយ​កាល​ពី​ថ្មី ដោយ​ថា​មិន​មែន​ជា​បទ​ល្អ​នោះ​ឡើយ។ ភ្លាម​នោះ​ស្រាប់​តែ Justin Bieber ហក់​ពី​ក្រោយ​​មក​អង្រួន​ខ្លួន​អ្នក​គាំទ្រ និង​និយាយ​បែប​លេង​សើច​ថា​​ចង់​សម្លាប់​អ្នក​គាំទ្រ​រូប​នោះ​ចោល​ទៀត​ផង។ ទស្សនា​វីដេអូ​ដូច​ខាង​ក្រោម​នេះ ៖​​​

ប្រភព៖ YouTube ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម