• 2020-02-05 03:30:00
  • ព័ត៌មាន

វិស័យសិល្បៈចិន និងហុងកុងកំពុងជួបបញ្ហាធំ ដោយសារឥទ្ធិពលវាយលុករបស់វីរុសកូរ៉ូណា

  • 2020-02-05 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិស័យ​សិល្បៈ​របស់​ប្រទេស​ចិន និង​ហុងកុង​ចាប់​ផ្ដើម​មាន​បញ្ហា​បណ្ដើរៗ​ហើយ​ ចាប់​តាំង​ពី​មាន​ការ​រីករាលដាលរបស់​វីរុស​ កូរ៉ូណា។

ក្រុមការងារ​រដ្ឋបាល​របស់​វិទ្យុ និង​ទូរទស្សន៍ជាតិ​ (NRTA) បាន​ចេញ​សេចក្ដី​ជូនដំណឹង​ជា​ផ្លូវការ​សម្រាប់​ក្រុមហ៊ុន​ផលិត​ខ្សែភាពយន្ត​ទាំង​អស់​នៅ​ប្រទេស​ចិន​ ត្រូវ​ផ្អាក​ការងារ​សិន។ មូលហេតុ​នេះ​ក៏​នាំ​ឲ្យ​មាន​ការ​ពន្យារ​ពេល​ថតភាពយន្ត​​ហុងកុង​មួយ​ចំនួន​ ដែល​គ្រោង​ថត​នៅប្រទេស​ចិន ហើយ​អ្វី​ដែល​សំខាន់​ជា​លទ្ធផល​វា​បណ្ដាល​ឲ្យ​ខាតបង់​ទុន​ច្រើន​យ៉ាង​គំហុក។

ងាក​ទៅ​ Louis Koo ប្រធានសមាគម​តារា​សម្ដែង​នៅហុងកុង បាន​លើកឡើង​ថា​ លោក​យល់​ពីភាពលំបាក​របស់​តារាសម្ដែង​ និង​ក្រុម​ការងារ​ទាំង​អស់ដែល​បាន​ខិតខំ​ធ្វើការ​របស់​ខ្លួន​។ ជាក់​ស្ដែង​ថ្មីៗ​លោក​ក៏បាន​ពិភាក្សា​ជាមួយ​នឹង​សមាជិក​សហព័ន្ធអ្នកផលិតរឿង​ហុងកុង​ដែរ ដើម្បី​ដឹង​ថា​ តើ​គម្រោង​អ្វី​ខ្លះដែល​អាច​ជួយ​ដល់​អ្នក​គ្រប់គ្នា​ ឲ្យ​ឆ្លងកាត់​ពេល​លំបាក​មួយ​នេះ។

ជាមួយ​គ្នា​នេះ​ផងដែរ បើ​និយាយ​ពី​សកម្មភាព​ថត​នៅ​ទឹកដី​ហុងកុង​មួយ​ចំនួន​បាន​ផ្អាក​ជា​បណ្ដើរៗហើយ ខ្លះ​រុញ​ថ្ងៃ​ផលិត​ទៅ​ដល់​ចុង​ឆ្នាំ​ឯណោះ។ ដោយសារ​តែ​ត្រូវ​ប្ដូរ​ថ្ងៃ​បែប​នេះ​ហើយ​ ទើប​មាន​ការ​សន្និដ្ឋាន​ថា​ លុយ​ដែល​ត្រូវ​បណ្ដាក់ទុន​ខាត​បង់​ដល់​ទៅ​រាប់លានដុល្លារ។

សម្រាប់​ការ​ប្រគំតន្ត្រី​វិញ​ តារា​ទាំង​អស់​ដែល​គ្រោង​ចេញ​សម្ដែង​ក៏​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ត្រូវ​លុប​ចោល​ទាំងអស់​ដែរ ហើយ​អ្វីដែល​បាន​កើត​ឡើង​ទាំង​នេះ​ហើយ​ ក៏​ដោយសារ​តែ​ឥទ្ធិពល​នៃ​ការ​គំរាម​កំហែង​របស់​វីរុ​កូរ៉ូណា ដែល​កំពុង​បន្ត​រាតត្បាត​គួរ​ឲ្យ​បារម្ភ៕

ប្រភព៖ jaynestars ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម