- 2020-02-06 04:13:04
- ព័ត៌មាន
បង្ហាញមុខ «ស្ដេចសិចស៊ីប្រចាំ K-Pop» ទាំង ១០ ប៉ិនរាំបញ្ចេញក្បាលពោះជាងគេ
- 2020-02-06 04:13:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញមុខ «ស្ដេចសិចស៊ីប្រចាំ K-Pop» ទាំង ១០ ប៉ិនរាំបញ្ចេញក្បាលពោះជាងគេ
ចន្លោះមិនឃើញ
មិនមែនមានតែតារាស្រីទេ ដែលធ្វើឲ្យប្រុសៗហ៊ោខ្លាំងពេលបង្ហាញក្បាច់រាំសិចស៊ីម្ដងៗ បើងាកមកមើលតារាប្រុសប្រចាំ K-Pop ឯណេះវិញក៏មិនអន់ដែរ។ ដើម្បីជាភាពទាក់ទាញប្លែក ពួកគេតែងរកក្បាច់ណាដែលធ្វើឲ្យអ្នកគាំទ្រមើលហើយពិបាកបំភ្លេច ដូចជាបង្ហាញសាច់ដុំ ឬក្បាលពោះ Six Pack ជាដើម។
ដូចនេះមកជ្រាបដូចខាងក្រោម តើអ្នកណាខ្លះដែលជាប់ឈ្មោះជា «ស្ដេចសិចស៊ី» ឬ «Sexy King» ប្រចាំ K-Pop?
១. Kai (ក្រុម EXO)
Kai ត្រូវបានគេស្គាល់ច្បាស់ស្រាប់ទៅហើយ ថាជាតារាប្រុសដែលពូកែរាំបញ្ចេញក្បាច់សុចស៊ីស៊ីអារម្មណ៍ លាយជាមួយនឹងទឹកមុខ ហើយទេពកោសល្យមួយនេះមិនមែនអ្នកណាសុទ្ធតែអាចធ្វើតាមដូច។ បើនិយាយពីចរិតពេលឡើងសម្ដែងលើឆាក និងក្រៅឆាក Kai ដូចមនុស្ស២នាក់ ព្រោះថាលោកជាមនុស្សម្នាក់ដែលពូកែអៀន តែរាល់ពេលនៅលើឆាក លោកបែរជាអាចធ្វើឲ្យអ្នកមើលអៀនទៅវិញ។
២. Jungkook (ក្រុម BTS)
កូនពៅ BTS វិញក៏ពូកែអស់ស្ទះដែរ ខាងបញ្ចេញមន្តស្នេហ៍លើឆាកសម្ដែង ពិសេសក្បាច់បង្ហាញក្បាលពោះនេះឯង។ ក្រៅឆាក Jungkook ដូចកូនក្មេងដែលប៉ិនលេងសើច ជាពិសេសកូរបងៗក្នុងក្រុម ប៉ុន្តែចរិតលើឆាកវិញ មិនដឹងជាធ្វើឲ្យនារីបាក់ប៉ុន្មាននាក់ទៅហើយទេ។
៣. Jackson (ក្រុម GOT7)
Jackson គឺជាតារាប្រុសម្នាក់ដែលល្បីឈ្មោះតាមរយៈទឹកមុខសិចស៊ី ហើយក្នុងចំណោមសមាជិកទាំងអស់ក្នុងក្រុម លោកក៏ត្រូវបានគេស្គាល់ថាជាសមាជិកពូកែរាំជាងគេដែរ។
៤. Taecyeon (ក្រុម 2PM)
2PM ចេញមុខដំបូង (Debut) កាលពីឆ្នាំ ២០០៨ ចំជំនាន់ដែលតារាប្រុសទាំងអស់ខំប្រឹងហាត់យករាងកាយរឹងមាំបំផុត ហើយគ្រប់បទទាំងអស់ចេញមុខ ពេលសម្ដែងម្ដងៗស្រីហ៊ោគិលចង់ផ្ទុះឆាក។ ដោយឡែកសម្រាប់ Taecyeon វិញ គឺជាសមាជិកម្នាក់ដែល ពូកែពង្រាយមន្តស្នេហ៍លើឆាកសម្ដែងដ៏អស្ចារ្យជាងគេកាលនោះ។
៥. Minho (ក្រុម SHINee)
ក្នុងនាមជាសមាជិកស្រស់សង្ហាជាងគេប្រចាំក្រុម Minho មិនដែលធ្វើឲ្យអ្នកគាំទ្រខកចិត្តទេ ដោយសារតែរាល់ពេលសម្ដែង លោកតែងមានអ្វីប្លែកជានិច្ច តាមរយៈទឹកមុខ និងភាពសិចស៊ីរបស់លោកនេះឯង។
៦. Siwon (ក្រុម Super Junior)
Siwon គឺជាតារាប្រុសដែលនារីជាច្រើននាក់ប៉ងចង់បានជាគូ ហើយតាំងពីបង្ហាញមុខលើសិល្បៈមក អស់រយៈជាង ១៥មកនេះ កេរ្តិ៍ឈ្មោះរបស់លោកងើបឡើងរហូតទាំងក្នុងពិភព K-Pop និង K-Drama។
៧. Jaehyun (ក្រុម NCT 127)
មិនមែនពូកែតែច្រៀងនោះទេ Jaehyun ក៏ពូកែញ៉ោះ Fan ឲ្យមើលក្បាលពោះ Six Pack របស់ខ្លួនដែរ។ ពេញមួយតួខ្លួនរបស់តារាប្រុសរូបនេះ ធ្វើឲ្យអ្នកគាំទ្រពេញចិត្តណាស់ មានន័យថាទាំងសមត្ថភាពច្រៀង សម្ដែង និងរាំ ពិសេសរាងកាយរឹងមាំនេះឯង។
៨. Bangchan (ក្រុម Stray Kid)
Bangchan ល្បីដោយសារតែរាងកាយមាំទាំ និងមន្តស្នេហ៍សិចស៊ីនេះ ហើយលោកតែងឆក់បានបេះដូងអ្នកគាំទ្រគ្រប់ពេល រាល់ពេលលោកបង្ហាញមុខម្ដងៗ៕