• 2020-02-12 05:40:00
  • ព័ត៌មាន

មិនស្មាន​ថា​ក្ដីស្រឡាញ់ និងការគោរពរបស់ Jungkook ចំពោះ RM ធំធេង​យ៉ាងនេះ

  • 2020-02-12 05:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់គ្នា​សុទ្ធ​តែ​ដឹង​ដា​ Jungkook ស្រឡាញ់​បងៗរួម​ក្រុម​កម្រិតណា ហើយ​រយៈពេល​ជា​ច្រើន​ឆ្នាំកន្លងមក​នេះ​ លោក​ក៏​តែង​ត្រូវ​បាន​សមាជិក​ផ្សេង​ទៀត​មើល​ថែ​យ៉ាងណា​ដែរ ជាពិសេស​មេក្រុម RM។ ទំនាក់​ទំនង​ប្រៀប​ដូចជា​បងប្អូន​បង្កើត​របស់​ពួកគេ​ពិត​ជា​ទទួល​បាន​ការ​កោតសរសើរ​ជា​ច្រើនពី​អ្នក​គាំទ្រ សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួកគេ។ ដូច្នេះ​ថ្ងៃ​នេះ​ យើង​សូម​បង្ហាញ​នូវ​ពេល​វេលា​ពិសេសៗ​មួយ​ចំនួន​ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា​ Jungkook ស្រឡាញ់​ និង​គោរព RM ខ្លាំង​កម្រិតណា៖

១. នៅពេល​ Jungkook ​សម្ដែង​នូវ​ការគោរពចំពោះ​ RM និង​កោតសរសើរ​ចំពោះ​បងប្រុស​គេ​ម្នាក់នេះ​ខ្លាំង​បំផុត

២. ដោយសារក្ដី​ស្រឡាញ់ លោក​ស្ទើរ​តែ​មិន​អាច​រក​ពាក្យ​អ្វី​មក​សរសើរ​ Namjoon ឲ្យ​សម​នឹង​ការ​ខិតខំ​នេះបានទេ។ សរុប​មក​ Jungkook ថា​ ហេតុនេះ​ទើប​បងប្រុស​គេ​ម្នាក់​នេះ​ក្លាយ​ជា​មេក្រុម

៣. Jungkook ធ្លាប់​ផ្ញើ​សំបុត្រ​បង្កប់​ពិត​ជូន​ចំពោះ​ RM ​ ហើយ​ពេល​អាន​ហើយ​ថែម​ទាំង​យំ​ទៀត

៤. កូន​ពៅ​រូប​នេះ​មិន​ដែល​ស្ទាក់​ស្ទើរ​ទេ ក្នុង​ការប្រាប់​ត្រង់ៗ RM ជា​កំលាំងចិត្តទី១ សម្រាប់គេ

៥. លោក​ទទួល​ស្គាល់​ថា​ គឺ​ដោយសារ​តែ​ RM បាន​ធ្វើ​ឲ្យ​លោក​សម្រេច​ចិត្រ​ចូល​ក្រុម​ហ៊ុន​នេះ**

៦. រាល់ពេល​ RM រ៉េប Jungkook តែងភ្ញាក់​ និង​រំភើប​ជានិច្ច

៧. លោក​និយាយ​ថា​ លោក​បាន​រៀន​ និង​ធំចេះដឹង​ក្ដី​ច្រើន​ ដោយសារ​ RM

៨. Jungkook ប្រែ​ជា​មាន​ចំណូល​ចិត្ត​ក្នុង​ការ​អាន​ បន្ទាប់​ពី​មាន​ការ​ជម្រុញ​លើក​ទឹកចិត្តពី RM

៩.​ RM បានធ្វើ​ឲ្យ​ Jungkook មាន​អារម្មណ៍​ថា​មាន​មោទនភាព​ខ្លាំង​ដែល​មាន​លោក​ជា​មេក្រុម​ប្រចាំ​ក្រុម

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម