• 2020-02-17 03:02:05
  • ព័ត៌មាន

កំពូលរឿង​ភាគ​ទាំង ៥​របស់ tvN ដែល​មាន​អ្នក​បុក​ទស្សនាច្រើន​ដាច់គេ

  • 2020-02-17 03:02:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរទស្សន៍​ tvN តែង​តែ​បង្ហាញ​នូវ​ទស្សនីយភាព​ភាពយន្ត​ថ្មីៗ​កំដរ​អារម្មណ៍​អ្នក​ទស្សនា​មិន​ចេះដាច់​ ហើយ​មួយរឿងៗ​សុទ្ធ​តែ​ពិសេសៗគួរ​ឲ្យ​ចាប់​ចិត​ ហើយ​អាច​ឈាន​ដល់​តំណែង​កំពូល​ជាប់​ជា​រឿង​ល្បី​ដាច់​គេ​ទៀត​ផង។

ដោយ​ឡែក​​រឿងថ្មី​ដែល​មាន​ចំណងជើង​ថា «Crash Landing On You» បាន​បញ្ចប់​ដោយ​ជោគជ័យ​ កាល​ពី​ថ្ងៃ​ទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២០ មាន​ចំនួន​ទស្សនា​ច្រើន​ស្មាន​មិន​ដល់។ ដូចនេះ​យើង​ងាក​ដឹង​ទាំងអស់​គ្នា ក្រៅ​ពីរឿង​នេះ​ តើ​មាន​ភាពយន្ត​ភាគ​ណា​ខ្លះ​ដែល​ស្ថិត​នៅ​កំពូល​ទាំង​ ៥ប្រចាំ tvN៖

៥. រឿង​ភាគ​ឆ្នាំ ២០១៧ «Prison Playbook»

នេះ​ជា​រឿង​ភាគ​បែប​កំប្លែង​ និយាយ​ពី​កីឡាករ​ Baseball ដែល​ត្រូវ​ជាប់​គុក​ ហើយ​បាន​ក្លាយ​ជា​មិត្ត​ភ័ក្ដិ​ជាមួយ​នឹង​មនុស្ស​ជា​ច្រើន​ដែល​លោក​មិន​ដែល​ជួន​ពីមុន។ រឿង​នេះ​សម្ដែង​ដោយ​  Jo Jung Suk និង​ Jung Kyung Ho។

៤. រឿង​ភាគ​ឆ្នាំ ២០១៦ «Signal»

សម្រាប់​រឿង​នេះ​ ជា​ប្រភេទ​រឿង​បែប​ស៊ើបអង្កេត​ ដែល​បង្កប់​នូវ​អាថ៌កំបាំង​ជា​ច្រើន​ រហូត​មាន​ការ​ស្រាវជ្រាវ​ជាបន្តបន្ទាប់ ធ្វើ​ឲ្យ​អ្នក​មើល​មិនអាច​ដក​ចិត្ត​មិន​តាមដាន​បាន​ឡើយ។ ជាការសម្ដែង​ដោយ​ Lee Je Hoon, Kim Hye Soo និង​ Cho Jin Woong។

៣. រឿងភាគ​ឆ្នាំ ២០១៥ «Reply 1988»

ត្រឡប់​ក្រឡេក​មើល​រឿង​ភាគ​នេះ​វិញ​ ក៏​ជា​រឿង​ល្បី​មួយ​ដែរ ដែល​បង្ហាញ​ពី​សង្គម​រស់​នៅ​កាល​ពីទសវត្ស​ឆ្នាំ ១៩៨០។ ជា​ស្នាដៃ​ចូលរួម​សម្ដែង​ដោយPark Bo Geum, Go Kyung Pyo, Hyeri (ក្រុម Girls' Day), Ryu Jun Yeol, Lee Dong Hwi និងតារា​សម្ដែង​ជា​ច្រើន​នាក់​ទៀត។

២. រឿង​ភាគ​ឆ្នាំ ២០១៦ «Guardian: The Lonely and Great God» ឬ «Goblin»

ឈាន​ដល់​រឿង​នេះ​វិញ​កាន់​តែ​ពិសេស​ទៅទៀត​ រហូត​បំបែក​កំណត់​ត្រា​ធំៗ​សម្រាប់​ទូរទស្សន៍​ tvN ដែល​មាន​ចំនួន​ទស្សនា​ច្រើន​បំផុត​មិនធ្លាប់​មាន ព្រោះ​ជា​ភាពយន្ត​បែប​ Fantasy។ មួយ​វិញ​ទៀត​ មាន​ឈុត​ឆាក​ចម្រុះ​ជក់ចិត្ត​តាំង​ពី​កំប្លែង​ មនោសញ្ចេតនា វេទមន្ត​ បើ​បាន​សើច​ សើច​ដល់​ចុក​ពោះ បើ​ដល់​ឈុត​កម្សត់​ គឺ​ទប់​ទឹក​ភ្នែក​មិនជាប់ឡើយ។ រឿង «Goblin» នេះ​ដែរ សម្ដែង​ដោយ​ Gong Yoo, Kim Go Eun, Lee Dong Wook, Yoo In Na និង​ Yook Sung Jae។

១. រឿង​ភាគ​ឆ្នាំ ២០២០ «Crash Landing On You»

រឿង​ភាគ​ស្នេហា​មួយ​នេះ​ ពិត​ជា​ទទួល​បាន​ជោគជ័យ​ធំៗ​ជា​ច្រើន​ និយាយ​ពី​នារី​ម្នាក់​ដែល​ស្ថិត​នៅ​គ្រួសារ​អភិជន​ជនជាតិ​កូរ៉េខាងត្បូង ដែល​លង់​ស្នេហ៍​ជាមួយ​នឹង​ទាហាន​កូរ៉េ​ខាង​ជើង ហើយរឿង​ភាគ​នេះ​ល្បី​មិនធម្មតា​តាំង​ពី​ថ្ងៃ​បញ្ចាំង​រហូត​ភាគ​បញ្ចប់។ ​តួ​សម្ដែង ដែល​មាន​ Hyun Bin និង​ Son Ye Jin ជា​តួឯក​​វិញ​ក៏​ត្រូវ​អ្នក​ទស្សនា​សរសើរ​កប់ៗមាត់​ថា​សម​គ្នា​បំផុត បែប​នេះ​ហើយ​ដែល​បណ្ដាល​ឲ្យ​រឿង​ភាគ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំងឡើងៗបែប​នេះ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម