• 2020-02-18 06:50:14
  • ព័ត៌មាន

ចៃដន្យខ្លាំង! បង្ហាញ​ខ្លួននៅព្រលានថ្ងៃតែ១ Lisa និង​ IU តែង​ខ្លួនបែបក្មេងស្រីស្រដៀងគ្នាទៀត

  • 2020-02-18 06:50:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី ១៨ ខែកុម្ភៈ​ ក្លាយ​ជា​ថ្ងៃ​ដ៏​ចៃដន្យ​បំផុត​​ដែល​អ្នក​គាំទ្រប្រទះ​ឃើញ​តារា​ K-Pop ២នាក់​​គឺ Lisa (ក្រុម BLACKPINK) និង​ IU សុខៗ​បង្ហាញ​ខ្លួន​នៅ​ព្រលានយន្តហោះ​ Incheon ជាមួយ​តុប​តែង​ខ្លួន​ស្រដៀងៗ​គ្នា​ដូច​ក្មេងស្រី។

បើ​តាម​ការ​បញ្ជាក់​បន្ថែម​បាន​ឲ្យ​ដឹង​ថា​ បង្ហាញ​នៅ​ព្រលាន​ថ្ងៃ​នេះ​គឺ ពួកគេ​ទាំង​ ២​ត្រូវ​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ Milan ​ប្រទេស​អ៊ីតាលី ដើម្បី​បំពេញ​ការងារ​រៀងខ្លួន។ សម្រាប់​ IU ​បង្ហាញ​ខ្លួន​លើក​នេះ​ម៉ូត​សក់​គឺសាមញ្ញ​ធម្មតា​ដូច​សព្វដង​ដែរ ស្របពេល​ Lisa ប្ដូរ​ពណ៌​សក់​មក​ជា​ខ្មៅ និង​វែង​ជាងមុន ប៉ុន្តែ​នៅ​តែ​រក្សា​ស្ទីល​សក់​សេះ​ដដែល៕

ទស្សនារូបភាព​ដូច​ខាងក្រោម៖

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់