- 2020-03-09 01:26:27
- ព័ត៌មាន
Mustache Band, ADDA និង Eaun Gray សម្ដែងរួមគ្នាលើកដំបូងថ្ងៃទី១៣ ខែមីនានេះ!
- 2020-03-09 01:26:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mustache Band, ADDA និង Eaun Gray សម្ដែងរួមគ្នាលើកដំបូងថ្ងៃទី១៣ ខែមីនានេះ!
ចន្លោះមិនឃើញ
តើចង់ដឹងថាមានអ្វីដែលប្លែក នៅក្នុងកម្មវិធី Ballantine’s True Music ទេ? កុំភ្លេចចូលរួមទាំងអស់គ្នា!
កម្មវិធីនេះ នឹងនៅថ្ងៃទី១៣ មីនា ឆ្នាំ២០២០ នៅ QK Club ដោយមានការចូលរួមសម្ដែងរួមគ្នាជាលើកដំបូងនៃតារាចម្រៀង Original Song ដែលមានដូចជាក្រុម MUSTACHE BAND កញ្ញា ADDA លោក EAUN GRAY រួមជាមួយ Beatboxer ទៀងផង។
ដើម្បីចូលរួមគាំទ្របទចម្រៀងដែលមិនចម្លងពីគេ កម្មវិធី Ballantine’s True Music ត្រូវបានគេស្គាល់ថាជាកម្មវិធី ដែលតែងតែនំាមកជូននូវភាពសប្បាយរីករាយបែបទាន់សម័យ ហើយកម្មវិធីប្រគុំតន្ត្រីនេះដែរបានជួយផ្សព្វផ្សាយ និងគាំទ្រដល់សិល្បករ ដែលផលិតបទចម្រៀងដែលមិនចម្លងពីគេជាច្រើន ដែលបានធ្វើឡើងនៅតាមបណ្តា ក្លឹប ផាប់ និង ភោជនីយដ្ឋានល្បីៗជាច្រើនកន្លងមកនៅក្នុងរាជធានីភ្នំពេញ។
ជាពិសេស នាពេលថ្មីៗនេះ Ballantine’s True Music បានបង្កើតជាយុទ្ធនាការនៃការច្រៀង cover ដែលមានឈ្មោះថា My Artist My Cover ដោយលើកទឹកចិត្តដល់មិត្តយុវវ័យទាំងអស់ អាចជ្រើសរើសបទចម្រៀងណាមួយរបស់អ្នកនាង Adda មកធ្វើការច្រៀង cover និងថតជាវីដេអូ បន្ទាប់មកផ្ញើរវីដេអូនោះ មកកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ Ballantine’s Cambodia។ វីដេអូរបស់អ្នកដែលទទួលបានការទស្សនាច្រើនជាងគេ នឺងក្លាយជាម្ចាស់ជ័យលាភី ក្នុងកម្មវិធី My Artist My Cover ហើយត្រូវបានអញ្ជើញឲ្យឡើងច្រៀងផ្ទាល់ជាមួយអ្នកនាង Adda នៅលើឆាកតន្ត្រី Ballantine’s True Music ជាព្រឹត្តការណ៏ដ៏ធំប្រចាំឆ្នាំផងដែរដែលរៀបចំឡើងដោយស្រា Ballantine’s Scotch Whisky នៅ QK Club។
សូមតាមដាននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ Ballantine’s Cambodia ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែមទៀត។
Ballantine’s True Music នាំជូនមកដោយ ក្រុមហ៊ុន Pernod Ricard (Cambodge) គឺជាក្រុមហ៊ុននាំចូលផ្តាច់មុខនូវស្រាម៉ាក់ល្បីៗជាច្រើនដូចជា Royal Salute, Chivas Regal, Martell, Ballantine’s, Absolute Vodka, ស្រាក្រហម Jacob’s Creek និងប្រភេទស្រាផ្សេងៗទៀត៕