• 2020-03-12 02:13:22
  • ព័ត៌មាន

«The King: Eternal Monarch» ចេញឃ្លីប Teaser ថ្មីកាន់តែពិសេស

  • 2020-03-12 02:13:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ថ្មី​របស់​ទូរទស្សន៍​ SBS មាន​ចំណងជើង​ថា​ «The King: Eternal Monarch» ដែល​មាន​ Lee Minho និង​ Kim Go Eun ដើរតួ​ បាន​ចេញ​វីដេអូ​ Teaser ថ្មី​មួយ​ទៀត​ហើយ។

ភាពយន្ត​ភាគ​បែប​ Fantasy ថ្មី​នេះ​ គ្រោង​នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​ខែមេសា ហើយ​វា​ជា​ស្នាដៃ​ថ្មី​របស់​អ្នក​សរសេរ​ប៉ារ៉ូល​រឿង​ Kim Eun Sook ដែល​ជា​ម្ចាស់​ស្នាដៃ​រឿង​ល្បីៗ «Secret Garden», «The Lonely and Great God», «Mister Sunshine» និង​រឿង​ផ្សេង​ទៀត។

រឿង​ភាគ​សម្ដែង​ដោយ​ Lee Minho និង​ Kim Go Eun មួយ​នេះ​ រៀបរាប់ពីដំណើរ​រឿង​របស់​ស្ដេច​មួយ​អង្គ ដែល​មាន​កម្លាំង​អស្ចារ្យ​អាច​ឆ្លង​ភព​ ហើយ​ជោគវាសនា​របស់​ស្ដេច​អង្គ​នេះនឹង​ត្រូវ​ជួប​ជាមួយ​នឹង​អ្នក​ស៊ើបអង្កេតម្នាក់។

Lee Minho ត្រូវ​សម្ដែង​ជា​តួ​ស្ដេច​ដែល​ពោរពេញ​ទៅ​ដោយ​រឿង​អាថ៌កំបាំង​មកពី​ភពផ្សេង​ និង​មាន​ឈ្មោះ​ថា​ Lee Gon។ ចំណែក​ Kim Go Eun សម្ដែង​ជា​តួ​កំពូល​អ្នក​ស៊ើបអង្កេត​ម្នាក់​ដែល​ប្រឹង​ធ្វើ​ការ​បំផុត​ មាន​ឈ្មោះ​ថា​ Jung Tae Eul។

ទស្សនា​វីដេអូ​ Teaser រឿង​ខាងក្រោម៖

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់