• 2020-03-13 09:22:31
  • ព័ត៌មាន

ភ្ញាក់ក្រញ៉ាង! ស្វាមី​របស់​ Lydia តារា​ចម្រៀង​ល្បី​ប្រចាំ​ថៃមានផ្ទុកមេរោគ​ COVID-19

  • 2020-03-13 09:22:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Matthew Deane ស្វាមី​របស់​តារា​ចម្រៀង​ Lydia Sarunrat បានធ្វើ​ឲ្យ​បណ្ដាញ​ផ្សព្វផ្សាយ ក៏ដូចជាអ្នក​គាំទ្រ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ពេល​ ប្រាប់​ថា​លោក​​ឆ្លង​មេរោគ​កូរ៉ូណា ឬ COVID-19។

ជាក់ស្ដែង​ ក្រោយ​ដឹង​ថា​ខ្លួន​ឆ្លង​ភ្លាម​ Matthew ក៏​បាន​បង្ហោះ​សេចក្ដី​ប្រកាស​មួយ​ថា​ ក្លឹប​ហាត់ប្រាណ​របស់​លោក​ដែល​មាន​ឈ្មោះ​ថា​ Khongsittha ត្រូវ​បិទ​ទ្វារ​សិន​នៅ​ថ្ងៃ​សុក្រ ទី ១៣ ខែមីនា​ ឆ្នាំ​២០២០​នេះ​ ព្រោះ​ត្រូវសម្អាត​​ និង​ត្រួត​ពិនិត្យ​ខ្លាច​មាន​មេរោគ​បង្ក​គ្រោះ​ថ្នាក់ ពិសេស​ដើម្បី​ការពារ​ដល់​អ្នក​ដែល​ត្រូវ​មក​ហាត់ ចៀសវាង​កើត​មាន​ការ​ឆ្លង​ដោយសារ​មេរោគ COVID-19។

បន្ទាប់​មក​ Matthew ក៏​បាន​ចេញ​វីដេអូ​ដែរ​ថា​ លោក​កំពុង​មាន​ផ្ទុក​មេរោគនេះ​ ហើយ​កំពុង​ព្យាបាល ក៏ដូចជា​ផ្ដាំផ្ញើ​ដល់គ្រប់គ្នា​ ពិសេស​អ្នក​ដែល​បាន​ប៉ះពាល់​លោក​រយៈពេល​ ៣ ឬ​៤ថ្ងៃ​កន្លងមក​នេះ​ សូម​ទៅ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ត្រឹម​ត្រូវ​ ព្រោះ​ពេល​នេះ​លោក​ពិត​ជា​មាន​ផ្ទុក​មេរោគ​ដ៏​សាហាវ​នេះ​មែន។

ការប្រកាស​នេះ​ដែរ ​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​មួយ​កម្រិត ហើយ​គ្រប់​គ្នា​បាន​នាំគ្នា​ជូនពរ​លោក​ឲ្យ​ឆាប់ជា។ ក្នុង​នោះ​ក្រៅ​ពី Fan ក៏​ឃើញ​មាន​តារា​ជា​ច្រើនជូនពរដូចជា៖ Opal Panisara, Chompoo Araya, Nine Naphat, Bella Ranee, Janie Tienphosowan, Amy Klinpratoom, J Jetrin, Pin Kejmanee, Nune Woranuch, Toey Jarinporn, Bie KPN, Gubgib Sumonthip, Victor Leo Pinto, និង​តារាល្បី​ផ្សេងៗ៕

ប្រភព៖ Daradaily ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់