• 2020-03-24 03:11:42
  • ព័ត៌មាន

សោក​ស្ដាយ វីរសិល្បករ ម្ចាស់​បទ "រាត្រី​ដែល​បាន​ជួប​ភ័ក្ត្រ" ទទួល​មរណៈ​ភាព​ហើយ​នៅ​ព្រឹក​នេះ!

  • 2020-03-24 03:11:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង និង​លេង​ល្ខោន​បាសាក់​ជើង​ចាស់​លោកស្រី កែវ សេដ្ឋា ទទួល​មរណៈ​ភាព​ហើយ​នៅ​ព្រឹក​ថ្ងៃទី២៤ ខែ​មីនា នេះ ដោយ​រោគាពាធ។ នេះ​បើ​យោង​តាម​គណនី​ហ្វេសប៊ុក​ឈ្មោះ Sokmean Alexandra ដែល​បាន​បង្ហោះ​ភ្ជាប់​នូវ​រូប​ថត​ចំនួន​៤​សន្លឹក និង​សារ​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ។

នៅ​ក្នុង​សារ​នោះ​បាន​សរសេរ​ថា លោកស្រី កែវ សេដ្ឋា ម្ចាស់​បទ​ "រាត្រី​ដែល​បាន​ជួប​ភ័ក្ដ្រ" បទ​ចម្រៀង​ដ៏​ល្បីល្បាញ​ដែល​ជា​ស្នាព្រះហស្ថ​របស់​សម្ដេច​តា បាន​ទទួល​មរណភាព​នៅ​ព្រឹក​ថ្ងៃ​នេះ ដោយ​ជរាពាធ​ក្នុង​ជន្មាយុ​៨៤​ឆ្នាំ។

រូបភាព៖ Sokmean Alexandra

លោកស្រី កែវ សេដ្ឋា ដែល​មាន​ឈ្មោះ​ដើម គូ វណ្ណស៊ីន ត្រូវ​បាន​សិល្ប​ករ​ខ្មែរ​ជំនាន់​ក្រោយ​ចាត់​ទុក​លោកស្រី​ជា​វីរៈសិល្បៈ ដោយ​លោកស្រី​បាន​បន្សល់​នូវ​ស្នាដៃ និង​បទ​ចម្រៀង​ជា​ច្រើន​ជាមួយ​អធិរាជ​សម្លេង​មាស ស៊ិន ស៊ីសាមុត នៅ​ដើម​ទស្សវត្សទី៦០ និង​ក្រោយ​មក​ទៀត​បាន​ច្រៀង​បទ"រាត្រី​ដែល​បាន​ជួប​ភ័ក្ដ្រ” ដែល​ជា​ស្នាព្រះហស្ថ​ផ្ទាល់​របស់​សម្ដេច​តា សីហនុ ព្រះបរម​រតនកោដ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម