- 2020-03-26 09:39:32
- ព័ត៌មាន
ចាក់ដោតណាស់...បទ "សង្គ្រាមកូវីដ-១៩" របស់ខ្មែរនៅជប៉ុន កំពុងកញ្ឆក់ការគាំទ្រខ្លាំងមិនធម្មតា
- 2020-03-26 09:39:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាក់ដោតណាស់...បទ "សង្គ្រាមកូវីដ-១៩" របស់ខ្មែរនៅជប៉ុន កំពុងកញ្ឆក់ការគាំទ្រខ្លាំងមិនធម្មតា
ចន្លោះមិនឃើញ
អាណិកជនខ្មែររស់នៅប្រទេសជប៉ុន លោកស្រី ណាវី មីស៊ុស៊ីម៉ា បាននិពន្ធ និងច្រៀងចម្រៀងមួយបទ ក្រោមចំណងជើងថា "សង្គ្រាមកូវីដ-១៩"។ បទនេះ បានបង្ហាញពីសោកនាដកម្មកើតចេញពីជំងឺផ្លូវដង្ហើមដ៏កាចសាហាវដែលពិភពលោកកំពុងមានការព្រួយបារម្ភខ្លាំង។
ខ្លឹមសាររួម នៃបទចម្រៀងនេះ គឺចង់បង្ហាញពីផលប៉ះពាល់ធំធេងកើតចេញពីកូវីដ-១៩ ពោលគឺមនុស្សគ្រប់គ្នាដែលនៅមានជីវិតពីជំងឺនេះ ត្រូវសម្ងំលាក់ខ្លួនក្នុងផ្ទះដោយមិនបានទៅធ្វើការរកចំណូលអ្វីទាំងអស់ ហើយមនុស្សអាចនឹងដាច់ពោះ ឬប៉ះពាល់សេដ្ឋកិច្ចគ្រួសារកាន់តែធ្ងន់ធ្ងរបន្ថែមទៀត បើស្ថានភាពឆ្លងជំងឺនេះមិនថយចុះ ឬរកថ្នាំបង្ការឃើញទេ៖"មានរកថ្នាំចាក់ឃើញទើបអាចបញ្ចប់សង្គ្រាមនេះបាន"។
នៅក្នុងវីដេអូឃ្លិបបទចម្រៀងដែលមានរយៈពេលជិត៤នាទី របស់អ្នកស្រី មីស៊ុស៊ីម៉ា ដែលបានបង្ហាះថ្មីៗនេះ ទទួលបានការគាំទ្រយ៉ាងច្រើនពីពលរដ្ឋខ្មែរទាំងនៅក្នុង និងក្រៅស្រុក។ នៅក្នុងខមិនខ្លះក្នុងចំណោមខមិនចំនួន៧៨២ បានពោលពាក្យដ៏សង្វេក និងរន្ធត់ថា ពិភពលោកកំពុងសោយសោកសង្គ្រាមមិនបង្ហូរឈាម តែវាជាសង្គ្រាមងងឹត សត្រូវនេះតូចមើលមិនឃើញពិត តែកាចសាហាវណាស់៕