• 2020-04-01 05:14:05
  • ព័ត៌មាន

Jungkook ច្រៀងកែប៉ារ៉ូលបទចាស់មួយបទ ផ្ញើជូនពិសេសដល់បងៗទាំង ៦

  • 2020-04-01 05:14:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតណាស់ សមាជិក BTS ទាំងអស់មិនបានមើលថែ Jungkook តាំងពីកើតមកមែន ប៉ុន្តែពួកគេបានជួយប្អូនពៅរបស់ពួកគេមួយនេះតាំងពីនៅជាក្មេងប្រុសតូច រហូតពេលនេះជាបុរសពេញរូបរាងជាទីប្រាថ្នារបស់មនុស្សជាច្រើន។ សម្រាប់ Jungkook វិញក៏តែងសម្ដែងការគោរពជាញឹកញាប់ជូនដល់បងៗរបស់ខ្លួនទាំងអស់ ទាំងតាមរយៈកាយវិការ ហើយសូម្បីបទចម្រៀងក៏មានបង្កប់ក្ដីស្រឡាញ់ទាំងនោះដែរ។

ដូចក្នុងភាគទី ៩៨ របស់ Run BTS! ក្រុម BTS នៅតែបន្តលេងហ្គេមទាយ, ASMR, និងច្រៀងខារ៉ាអូខេជាដើម។ Jungkook ជ្រើសច្រៀងបទចាស់មួយបទមានចំណងជើងថា «Ripe Persimmon» របស់ Na Hoona។

អត្ថន័យបទនេះ និយាយពីម្ដាយគ្រប់រូប ប៉ុន្តែ Jungkook ប្ដូរប៉ារ៉ូលបទចម្រៀង និងច្រៀងជូនជាពិសេស ជូនបងៗទាំងអស់ដែលមើលថែគេប្រៀបដូចជាម្ដាយជំនួសវិញ។ សមាជិកបងៗទាំងអស់ពិតជាពេញចិត្តបំផុត ហើយស្ដាប់ទាំងស្នាមញញឹម៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម