• 2020-04-08 06:00:00
  • ព័ត៌មាន

កុមារាដើរតួ Min Ho ពីតូចក្នុង​រឿង​ «Legend Of The Blue Sea» ឥលូវកំលោះស្ដូកហើយ

  • 2020-04-08 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​អ្នក​ធ្លាប់​បាន​ទស្សនា​រឿងភាគ​កូរ៉េ​ឆ្នាំ ២០១៦ មាន​ចំណងជើង​ថា​ «Legend Of The Blue Sea» នោះ​ប្រាកដ​ណាស់​ អ្នក​នឹង​ចាំ​ក្មេង​ប្រុស​ម្នាក់​ដែល​ដើរ​តួ​ជា​ Ho Joon Jae ពេល​នៅក្មេង។ ដឹង​ទេ​ថា​ កុមារា​ដ៏​មាន​ទេពកោសល្យ​ខាង​សម្ដែង​នោះ​ ពេល​នេះ​ពេញ​កំលោះហើយ។

Jeon Jin Seo ជា​ឈ្មោះ​របស់​តារាសម្ដែង​វ័យ​ក្មេង​ ដែល​ពេល​នេះ​មាន​អាយុ​ ១៣ឆ្នាំ​​ហើយ និង​ក៏​កំពុង​ត្រូវ​បាន​មហាជន​ចាប់អារម្មណ៍​ លើ​រូបរាង​ស្រស់សង្ហារបស់​គេ​ ពេល​បង្ហាញ​មុខ​ក្នុង​រឿង​ភាគ​ទូរទស្សន៍ JTBC មាន​ចំណងជើង​ថា​ «The World of the Married»។

ក្មេង​កើត​ឆ្នាំ ២០០៦​នេះ​ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សម្ដែង​ដំបូង​តាមរយៈរឿង​ភាគ​មាន​ចំណងជើង​ថា​ «You're My Favorite» ឆ្នាំ ២០១២ ហើយ​កាន់​តែ​មាន​អ្នក​ស្គាល់​កាន់​តែ ច្រើន​ពេល​សម្ដែង​រឿង​ «Cinderella and the Four Knights» ពិសេស​ «Legend of the Blue Sea» ដែល​ជា​ពេល​ Jin Seo សម្ដែង​ជា​តួ​ Lee Min Ho កាលពី​ក្មេង​ (ក្នុង​រឿង​ឈ្មោះ​ Ho Joon Jae)។

កន្លង​ទៅ​ច្រើន​ឆ្នាំ ពេល​នេះ​ Jeon Jin Seo ក្លាយ​ជា​ក្មេង​ជំទង់​ហើយ ហើយ​ក៏កំពុង​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​មាន​ការ​ចាប់អារម្មណ៍ ដោយសារ​រូប​រាង​សង្ហា​របស់គេ​នៅវ័យ​ស្ទើរ​នេះ៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់