• 2017-01-13 02:29:05
  • ព័ត៌មាន

​ត្រចៀកកាំ​​​​មាន​ទ្រព្យ​៨០៩​លាន​ដុល្លារ ក្លាយ​ជា​តារា​ស្រី​​​ចិន​មាន​ជាង​គេ​

  • 2017-01-13 02:29:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​​ប្រភព Sina បាន​រាយការណ៍​ថា​ មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា Van Gia បាន​បង្ហាញ​ទ្រព្យសម្បត្តិ​​​របស់​តារា​សម្ដែង​ស្រី​ Zhao Wei  និង​ស្វាមី Huang You Long ដែល​ទើប​វិវត្ត​ចុងក្រោយ​ ដោយ​ពួក​គេ​មាន​ទ្រព្យ​​៥,​៦​ប៊ី​លានយ័ន (៨០៩​លាន​ដុល្លារ)។

ប្រាក់​ចំណូល​ដែល​ពួក​គេ​ទទួល​​ភាគ​ច្រើន​រក​បាន​ដោយ​សារ​​វិស័យ​ភាគ​ហ៊ុន​និង​អចលនទ្រព្យ។ ជា​ការពិត ពួក​គេ​បាន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​មាន​ទំហំ​ទឹកប្រាក់​៦៦៦​លាន​យ័ន (៩៦​លាន​ដុល្លារ និង​វិនិយោគ​លើ​វិស័យ​​ភាគ​ហ៊ុន​មាន​ចំនួន​៤,៥២​ប៊ីលាន​យ័ន(៦៥០​លាន​ដុល្លារ)។

ក្រុមហ៊ុន​Van Gia បាន​និយាយ​ថា ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ គូ​ស្នេហ៍​ទាំង​ពីរ​ក៏​បាន​វិនិយោគ​លើ​វិស័យ​ភាពយន្ត​និង​ស្រា​ផង​ដែរ។ ហើយ​ប្ដី​ប្រពន្ធ​​ដែល​រៀបការ​ជាមួយ​គ្នា​តាំង​ពី​ឆ្នាំ​២០០៨​នេះ​គឺ​ជា​អ្នក​គ្រប់គ្រង​​ធំ​នៃ​ក្រុមហ៊ុន​ភាពយន្ត Alibaba និង​ក្រុមហ៊ុន​​ហិរញ្ញវត្ថុ​មួយ​ចំនួន​​ទៀត​ផង។ ដោយ​សារ​តែ​ចំនួន​ទឹក​ប្រាក់​ទាំង​អស់​របស់​​របស់​ Zhaoនិង​ប្ដី​ត្រូវ​ដាក់​បញ្ចូល​គ្នា​តែ​មួយ ដូច្នេះ​តារា​ស្រី​ក្នុង​រឿង​ "ព្រះនាង​យេយេ" នេះ​បាន​ក្លាយ​ជា​​តារា​ស្រី​ចិន​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេ៕

​​​

ប្រភព៖ Zing ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម