• 2017-05-06 03:32:22
  • ព័ត៌មាន

រិន សាវ៉េត បង្ហាញ​អារម្មណ៍​សោក​សង្រេង​លើ​ឆាក PNN

  • 2017-05-06 03:32:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​មនោសញ្ចេតនា លោក រិន សាវ៉េត ដែល​ពេល​នេះ​កំពុង​តែ​មាន​ទុក្ខ​ធំ​ដោយ​បាន​បាត់​បង់​ភរិយា​ជា​ទី​ស្រឡាញ់​កាល​ពី​ខែ​មេសា កន្លង​ទៅ នឹង​ឡើង​មក​បង្ហាញ​ពី​ក្តី​សោក​សង្រេង អាឡោះអាល័យ និង​ក្តុកក្តួល​បំផុត នៅ​លើ​ឆាក «ស៊ី​អារម្មណ៍» របស់​ស្ថានីយ​ទូរ​ទស្សន៍ PNN នៅ​ថ្ងៃ​អាទិត្យ ស្អែក​នេះ។

បទ​ចម្រៀង​ដែល​លោក​បាន​បក​ស្រាយ​ដើម្បី​បើក​ទំព័រ​កម្មវិធី​មាន​ចំណង​ជើង​ថា «និស្ស័យ​ស្នេហ៍​ស្រី​គ្រប់​លក្ខណ៍» ពិត​ជា​នឹង​ធ្វើ​ឲ្យ​ប្រិយមិត្ត​ទប់​ទឹក​ភ្នែក​មិន​ជាប់ ដោយសារ​តែ​អត្ថន័យ​ចម្រៀង​រៀប​រាប់​ពី​ការ​ព្រាត់​ស្លាប់​របស់​ភរិយា ហើយ​ក៏​ត្រូវ​នឹង​សាច់​រឿង​របស់​លោក។

ថ្លែង​ក្នុង​កម្មវិធី «ស៊ី​អារម្មណ៍» លោក​បាន​រៀបរាប់​ថា សម្រាប់​លោក និង​ភរិយា​មាន​អនុស្សាវរីយ៍​ជាមួយ​គ្នា​ជា​ច្រើន​រាប់​មិន​អស់ ហើយ​ថ្ងៃ​ចុង​ក្រោយ​ដែល​លោក​បាន​ថើប​លា​ប្រពន្ធ​របស់​លោក គឺ​បាន​យក​ចិត្ត យក​អារម្មណ៍ និង​ភក្តីភាព​ទាំង​អស់​ថើប​លា​គាត់​ជា​លើក​ចុង​ក្រោយ លា​លើក​នេះ​គឺ​លា​រហូត លា​ដោយ​សង្វេគ និង​សូម​ឲ្យ​ភរិយា​របស់​លោក​បាន​ទៅ​កាន់​សុខ​គតិភព។

នៅ​មាន​ឈុត​ឆាក​កម្សត់ៗ​ជាច្រើន​ទៀត​ដែល​លោក​នឹង​បង្ហាញ​ជូន​ទស្ស​និក​ជន​ក្នុង​កម្មវិធី «ស៊ី​អារម្មណ៍»។ សូមកុំ​ភ្លេច​រង់ចាំ​តាម​ដាន​ទស្សនា​នៅ​ថ្ងៃ​អាទិត្យ នេះ ចាប់​ពី​វេលា​ម៉ោង ១១ ដល់​ម៉ោង ១១:៣០ ព្រឹក លើ​កញ្ចក់​ទូរទស្សន៍ PNN៕

ទស្សនា​ឈុត​ខ្លី​នៃ​សម្ភាសន៍​រវាង​លោក ប៉ែន ចំរុង និង​លោក រិន សាវ៉េត លើ​ឆាក «ស៊ី​អារម្មណ៍»៖

ដោយ៖ សុផាត

មតិយោបល់