• 2017-06-16 07:32:01
  • ព័ត៌មាន

អ្នក​មេម៉ាយ​២​រូប​ធ្វើ​ឲ្យ​ អែត វីន​ អត់​ទ្រាំ​មិន​បាន​រហូត​​បន់​ស្រន់

  • 2017-06-16 07:32:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​កំលោះ​សង្ហារ​​ អែត វីន ចង់​​សម្ដែង​ជាមួយ​អ្នក​មេម៉ាយ​ចាយ​រាង​២​រូប​រហូត​ដល់​ថ្នាក់​បន់​ស្រន់​។ តើ​​អ្នក​មេម៉ាយ​ទាំង​ពីរ​រូប​ហ្នឹង​ជា​អ្នកណា​?

អែត វីន បាន​ប្រាប់​ Sabay ថា បន្ទាប់​ពី​​​ថត​​MV ថ្មី​ជាមួយ​អ្នក​មេម៉ាយ​ សុខ ស្រីនាង ​ក្នុង​បទ​ "ហត់​ទេ​ស្រឡាញ់​គេ​ម្នាក់​ឯង​" បាន​ម្ដង​រួច​មក​ធ្វើ​ឲ្យ​លោក​ចង់​​សម្ដែង​ជាមួយ​នាង​ជា​ថ្មី​ម្ដង​ទៀត​ប្រសិន​បើ​ពេល​វេលា​ហុច​ឲ្យ​។ ​ព្រោះ​ពេល​​ធ្វើ​ការ​ងារ​ជាមួយ​គ្នា​ទើប​​ដឹង​ថា​ម្ចាស់​បទ​ "ហត់​ទេ​ស្រឡាញ់​គេ​ម្នាក់​​ឯង​" រូប​នេះ​មាន​ភាព​រួស​រាយ​រាក់​ទាក់​ចំពោះ​មនុស្ស​ជុំ​វិញ​ខ្លួន​ និង​ម៉ត់​ចត់​ក្នុង​ការ​ងារ​​ជានិច្ច​។

ចំណែក​ឯ​អ្នក​មេម៉ាយ​ សុខ សោម៉ាវត្តី វិញ ក្រោយ​ពី​ប៉ះ​គ្នា​​ក្នុង​​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​រឿង "ទឹក​ចិត្ត​ម្ដាយ​សម័យ​ថ្មី​" ​ធ្វើ​ឲ្យ​លោក​គេង​ស្រមៃ​គិត​ចង់​សម្ដែង​ជា​មួយ​នាង​​ម្ដង​ហើយ​ម្ដង​ទៀត​។ ដោយ​សារ​តែ​អ្នក​មេម៉ាយ​រូប​នេះ​មាន​ចំណុច​ពិសេស​មួយ​ចំនួន​ដូច​ជា​ លេង​សើច​ច្រើន​ជាមួយ​កាយ​វិការ​ក្រមិចក្រមើម​​ធ្វើ​ឲ្យ​ក្រុម​ការ​ងារ​សប្បាយ​ទាំង​អស់​គ្នា​ពេល​ចេញ​ថត​ម្ដង​ៗ​។

“និយាយ​រួម​ទៅ​បង​គាត់​ទាំង​ពីរ​គឺ​ល្អ​ដូច​គ្នា​សម្រាប់​ខ្ញុំ ​​ហើយ​ជា​ Idol របស់​ខ្ញុំ​ ពេល​ខ្លះ​ក្នុង​ចិត្ត​បន់​​ស្រន់​ចង់​ឲ្យ​មាន​ការ​ងារ​សម្ដែង​ជាមួយ​ពួក​គាត់​ទាំង​ពីរ​​កាន់​តែ​ច្រើន​កាន់​តែ​ល្អ​"។ អែត វីន រៀប​រាប់​ដូច្នេះ​។

តួ​ឯក​ប្រុស​ក្នុង​រឿង​ "មន្ត​ស្នេហ៍​ក្រមុំ​បាយ​ឆា​" បន្ថែម​ថា​ កន្លង​មក​​ធ្លាប់​ថត​រឿង​​ និង​ធ្វើ​ការ​ងារ​ជា​ច្រើន​ជាមួយ​អ្នក​នាង សុខ សោម៉ាវត្តី​ ។ តែ​អ្នក​នាង សុខ ស្រីនាង វិញ​​មិន​ធ្លាប់​ថត​រឿង​ជាមួយ​គ្នា​ទេ​ តែ​បើ​ពេល​កាស​លោក​ចង់​ថត​រឿង​ជាមួយ​នាង​៕

ចុចអាន​៖ ព័ត៌មាន​​ទាក់​ទង​សុខ សោម៉ាវត្តី

ចុចអាន៖ ជុំវិញរឿងរ៉ាវ អែត វីន​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់