• 2017-11-23 23:25:00
  • ព័ត៌មាន

អស្ចារ្យ! កូន​ខ្មែរ៣រូប​ មាន​ទេព​កោសល្យ​ខ្ពស់​លើ​ស្នាដៃ​​គំនូរ​សហសម័យ

  • 2017-11-23 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​សិល្បករ​និង​វិចិត្រករ​ផ្នែក​សហសម័យ​ដែល​មាន​ទេពកោសល្យ​មិន​តិច​ទេ ជាង​នោះ​ទៅ​ទៀត​ស្នាដៃ​របស់​ពួក​គេ​ក៏​ទទួល​បាន​ការ​គាំ​ទ្រ​មិន​តិច​ដែរ ទាំង​ក្នុង​ប្រទេស​កម្ពុជា​និង​លើ​ឆាក​អន្តរជាតិ។ ថ្ងៃ​នេះ Sabay សូម​លើក​យក​វិចិត្រករ​ផ្នែក​សហសម័យ​៣រូប មក​បង្ហាញ​ជូន​លោក​អ្នក។

ទី១ លោក ពេជ្រ សុភាព លោក​គឺ​ជា​វិចិត្រករ​ដែល​មាន​ទេព​កោសល្យ​ខ្ពស់​ក្នុង​ស្នាដៃ​សិល្បៈ​ចម្លាក់​ដែល​បង្កប់​អត្ថន័យ​គ្មាន​ដែន​កំណត់។ ស្នាដៃ​បែប​ចម្លាក់ របស់​លោក​ធ្វើ​ពី​ផ្ដៅ​និង​វត្ថុធាតុ​ដើម​មួយ​ចំនួន​ទៀត ដែល​មាន​រូប​បដិមា និង​រូប​ផ្សេង​ៗ​ទៀត។ ស្នាដៃ​ទាំង​នោះ ល្បី​ល្បាញ​ខ្លាំង​លើ​ឆាក​ជាតិ​និង​អន្តរជាតិ ដោយ​បាន​តាំង​បង្ហាញ​ក្នុង​សារមន្ទីរ Metropolitan នៃ​ទីក្រុង​ញីវយ៉ក នៅ​មជ្ឈមណ្ឌល Pompidou នៃ​ទីក្រុង​ប៉ារីស​និង​នៅ មជ្ឈមណ្ឌល​ឯកសារ Dokumenta de Kassel ។ លោក​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​សិល្បករ​ដ៏​ចម្បង​នៅ​ក្នុង​ឆាក​សិល្បៈ​អន្តរជាតិ នា​ពេល​បច្ចុប្បន្ន។

លោក ពេជ្រ សុភាព (រូបភាព​ពីវេសាយផ្សេងៗ)

ទី២ លោក លាង ស៊ីកន លោក​មាន​ជំនាញ​ខ្ពស់​ខាង​គំនូរ​សហសម័យ ស្នាដៃ​របស់​លោក​មាន​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ។ គំនូរ​រាប់​រយ​ផ្ទាំង​របស់​លោក​ត្រូវ​បាន​ចុះ​កុងត្រា​តាំង​ពិព័រណ៍​នៅ​ក្នុង​វិចិត្រសាល​លំដាប់​ថ្នាក់​ពិភព​លោក​ដ៏​កម្រឈ្មោះ Rossi&rossi។ ស្នាដៃ​គំនូរ​សហសម័យ​របស់​លោក​មាន​បង្កប់​អត្ថន័យ​ដ៏​ជ្រាល​ជ្រៅ​បំផុត ដោយ​បាន​បញ្ចូល​រឿង​ប្រវត្តិសាស្ត្រ​រវាង​ខ្មែរ​នឹង​ខ្មែរ ខ្មែរ​នឹង​បរទេស ប្រវត្តិសាស្ត្រ​ពិភពលោក និង​រឿងរ៉ាវ​ក្នុង​សម័យ​បច្ចុប្បន្ន​ផង​ដែរ។

លោក លាង ស៊ីកន

ទី៣ លោក ឯម រាម វិចិត្រករ​រូប​នេះ​ត្រូវ​បាន​គេ​ដាក់​រហ័ស​នាម​ឱ្យ​ថា​ជា បណ្ឌិត​ច្នៃ​ម៉ូដ លោក​មាន​ទេព​កោសល្យ និង​ភាព​ច្នៃ​ប្រឌិត​ច្រើន ទាំង​ផ្នែក​គំនូរ និង​គំនិត​ច្នៃ​ប្រឌិត​ផ្សេង​ៗ។ ស្នាដៃ​គំនូរ​របស់​លោក​គូ​នៅ​លើ​ផ្ទាំង​បាវ​ក្រចៅ​មាន​ភាព​ល្អ​ទាក់​ភ្នែក​មិន​គួរ​ឱ្យ​ជឿ ថា​វា​ជា​គំនូរ​ដែល​គូ​ដោយ​ដៃ។ ស្នាដៃ​សហសម័យ​ជា​ច្រើន​របស់​លោក ក៏​បាន​យក​ទៅ​តាំង​ពិព័រណ៍​នៅ​ក្រៅ​បរទេស​មិន​តិច​ដែរ ជា​ពិសេស​ទៀត​នោះ​ស្នាដៃ​សហសម័យ​របស់​លោក​ក៏​ធ្លាប់​ទទួល​បាន​ពាន​ពី​ក្រៅ​ប្រទេស​ផង​ដែរ។

លោក ឯម រាម

ចុចអាន៖ ស្អាតដូចវាំង! បន្ទប់វិចិត្រករខ្មែរ ច្នៃឡើងដោយ​​ការ​គិត​ស៊ី​ជម្រៅ អបអរ​សាទរ! បណ្ឌិត​ច្នៃ​ម៉ូដ ឯម រាម ត្រៀម​ទទួល​បានពាន​រង្វាន់មួយ​ពី​អន្តរជាតិ​

អត្ថបទ៖ ប៉ូ សាគុន

មតិយោបល់
អត្ថបទពេញនិយម