• 2016-08-31 21:34:18
  • ព័ត៌មាន
Chris Brown ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ បន្ទាប់​ពី​យក​កាំភ្លើង​ភ្ជង់​​ក្បាល​គំរាម​នារី​ម្នាក់ Chris Brown ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ បន្ទាប់​ពី​យក​កាំភ្លើង​ភ្ជង់​​ក្ប...
  • 2016-08-31 21:34:18
  • ព័ត៌មាន

តារា​ចម្រៀង​អាមេរិក Chris Brownត្រូវ​បាន​ប៉ូលិស​ព័ទ្ធ​ផ្ទះ​ចាប់​ខ្លួន​​កាល​ពី​ម្សិលមិញ​ ក្រោយ​សង្ស័យ​មាន​អាវុធ​ខុស​ច្បាប់​ បន្ទាប់​ពី​មាន​នារី​ម្នាក់​បាន​ទូរសព្ទ​ទៅ​ប៉ូលិស​ថា តារា​រូប​នេះ​យក​កាំភ្លើង​ភ្ជង់​គំរាម​នាង។     Baylee Curran ដែល​ជា​នារី​​ទូរសព្ទ​ទៅ​ប្ដឹង​ប៉ូលិស​បាន​ប្រាប់ LA Times ថា Brown បាន​ទាញ​កាំភ្លើង​ភ្ជង់​ចំ​មុខ​របស់​នាង បន្ទាប់​​នាង​បាន​សរសើរ​គ្រឿង​អលង្ការ​របស់​មិត្តBrown ម្នាក់។ យ៉ាងណាមិញ​មុន​ប៉ូលិស​​ចាប់​ខ្លួន Chris បាន​បង្ហោះ​វីដេអូ​លើ​បណ្ដាញ​ instagram ដោយ​និយាយ​ថា​ខ្លួន​គ្មាន​កំហុស​ទេ។   ក្រោយ​​​​ទទួល​បាន​ការ​ប្ដឹង​បែប​នេះ​ ប៉ូលិស​បាន​ចុះ​ទៅ​ព័ទ្ធ​​ផ្ទះ​របស់​ម្ចាស់​បទ "Loyal” ភ្លាម​ៗ។ ដោយ​គ្មាន​ការ​តបត​អ្វី Chris បាន​ដើរ​ចេញ​ពី​ក្នុង​ផ្ទះ​ដោយ​ខ្លួន​ឯង ប្រគល់​ខ្លួន​ឲ្យ​ប៉ូលិស​ចាប់​តាម​សម្រួល ដើម្បី​យក​ទៅ​សាកសួរ។ យោង​តាម TMZ ឲ្យ​ដឹង​ថា អតីត​មិត្ត​ប្រុសRihanna បាន​គ្រវែង​កាបូប​មួយ​ចេញ​តាម​បង្អួច​ផ្ទះ បន្ទាប់​ពី​ប៉ូលិស​គំរាម​បាញ់ ដោយ​ក្នុង​កាបូប​នេះ​មាន កាំភ្លើង​មួយ​ចំនួន​និង​ថ្នាំញៀន​ទៀត​ផង។ ​     តាម​សម្ដី​របស់ Bayleeនារី​រងគ្រោះ​​បាន​ឲ្យ​ដឹង​ថា នាង​និង​មិត្តភ័ក្ដិ​បាន​ទៅ​ផ្ទះ​របស់ ​Brown នៅ​តំបន់ Tarzana រដ្ឋ California ជាមួយ​សហការីពាណិជ្ជកម្ម​ម្នាក់ កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ។ នាង​បាន​និយាយ​សរសើរ​ខ្សែក​ពេជ្រ​​បុរស​ម្នាក់​ដែល​នៅ​ក្នុង​ផ្ទះBrown ​ នៅ​ពេល​នោះ Brown ​ខឹង​យ៉ាង​ខ្លាំង​ហើយ​ក៏​បាន​ទាញ​កាំភ្លើង​ភ្ជង់​ និង​ដេញ​នាង​ចេញ​ទៅ​ក្រៅ​ផ្ទះ។ ក្រោយ​ចាក​ចេញ​ នាង​ក៏​បាន​ទូរសព្ទ​ប្ដឹង​ប៉ូលិស​តែ​ម្ដង។   យ៉ាងណាក្ដី​អ្វី​ៗ​មិន​ទាន់​​ច្បាស់ ខណៈប៉ូលិស​កំពុង​នាំ​ខ្លួន​ទាំង​ជន​សង្ស័យ​ Brown និង​រងគ្រោះ Baylee រួម​ទាំង​សាក្សី​​នៅ​កន្លែង​កើត​ហេតុ​ផ្សេង​​មក​សាកសួរ​ ដើម្បី​រក​ឲ្យ​ឃើញ​នូវ​ការ​ពិត៕​     ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ bbc

  • 2016-04-19 15:58:17
  • ជីវិតតារា
Chris Brown ធ្លាប់​គិត​សម្លាប់​ខ្លួន បន្ទាប់​ពី​វាយ​អតីត​មិត្ត​ស្រី Rihanna Chris Brown ធ្លាប់​គិត​សម្លាប់​ខ្លួន បន្ទាប់​ពី​វាយ​អតីត​មិត្ត​ស្រី Ri...
  • 2016-04-19 15:58:17
  • ជីវិតតារា

​ក្នុង​​វីដេអូ​ឯក​សារ​ផ្ទាល់ខ្លួន​មួយ តារា​ចម្រៀង​ Chris Brown ​បាន​និយាយ​ថា លោក​មាន​អារម្មណ៍​ដូច​សត្វ​ចម្លែក​អីចឹង​ បន្ទាប់​ពី​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អតីត​មិត្ត​ស្រី​ Rihanna កាល​ពី​ឆ្នាំ​២០០៩ បន្ទាប់​ពី​បញ្ចប់​ការ​ជប់លៀង​​ត្រៀម​ចូលរួម​កម្មវិធី​ប្រគល់​ពានរង្វាន់ Grammys ។     ក្នុង trailer ​វីដេអូ​ឯក​សារ​របស់ Chrisប្រមាណ​ជាង២:៤៥​នាទី ដែល​មាន​ចំណងជើង​ថា "Welcome to My Life” បាន​និយាយ​ពី​រឿងរ៉ាវ​ខ្លះ​ៗ​​និង​មតិ​ផ្សេង​ៗ​ពី​តារា​មួយ​ចំនួន​លើ​តារា​ប្រុស​វ័យ​២៦​ឆ្នាំរូបនេះ។ ក្នុង​នោះ​ម្ចាស់​បទ “Yeah 3x hitmaker” ក៏​បាន​លើក​​ពី​រឿង​អតីត​កាល​ពេល​វាយRihanna ថា​៖"ខ្ញុំ​ធ្លាប់​គិត​សម្លាប់​ខ្លួន និង​ធ្វើ​អ្វី​ឡប់​ៗ​ផ្សេង​ទៀត។ ពេល​ដែល​វាយ​មិត្ត​ស្រី​រួច ខ្ញុំ​គេង​មិន​លក់ ហូប​មិន​បាន​ដូច​មនុស្ស​ញៀន​ថ្នាំ​អីចឹង។     ក្នុង​វីដេអូ ​ម្ដាយ​របស់ ​ Chris Brown​អ្នក​ស្រី Joyce Hawkinsក៏​បាន​និយាយ​​​ទាក់ទង​រឿង​នេះ​ដែរ​ថា​ អំពើ​ហិង្សា​នេះ​បាន​ជះ​ឥទ្ធិពល​លើ​គ្រួសារ​របស់​​ពួក​គេ បន្ទាប់​​គ្រប់​បណ្ដា​សារព័ត៌មាន​នាំ​គ្នា​ផ្សាយ​រឿង​នេះ​និង​ឃើញ​រូប​ជាំ​មុខ​របស់ Rihanna ។ "វា​ជា​ថ្ងៃ​អាក្រក់​​នៃ​ជីវិត​របស់​ខ្ញុំ​និង​កូន​ប្រុស​របស់​ខ្ញុំ​"។ អ្នក​ស្រី Joyceបន្ថែម។     https://youtu.be/estyowIIW70   ចុចអាន៖Chris Brownទិញ​ឡាន​មួយ​គ្រឿង​ជូន​នារី​ម្នាក់​​ ដែល​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ   ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ mirror

  • 2015-12-30 17:28:22
  • ព័ត៌មាន
Chris Brownទិញ​ឡាន​មួយ​គ្រឿង​ជូន​នារី​ម្នាក់​​ ដែល​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ Chris Brownទិញ​ឡាន​មួយ​គ្រឿង​ជូន​នារី​ម្នាក់​​ ដែល​រងគ្រោះ​ដោយ​អំពើ​ហិ...
  • 2015-12-30 17:28:22
  • ព័ត៌មាន

តារា​ចម្រៀង​អាមេរិក Chris Brown បាន​​​ធ្វើ​អំពើ​​ល្អ​​ដោយ​ជូន​កាដូ​ឡាន​ Honda មួយ​គ្រឿង​​ទៅ​នាង Jessica Roncalli ​មាន​កូន​​៣​នាក់​ ដែល​ជួប​វិបត្តិ​អំពើ​ហិង្សា​ក្នុង​គ្រួសារ។     តាម​គេហទំព័រ  Vibe.com បញ្ជាក់​ថា តារា​វ័យ​២៦​ឆ្នាំ​បាន​ផ្ដល់​កាដូ​ឡាន​ដ៏​ថ្មី​​សន្លាង​​​ទៅ Roncalli និង​​គ្រួសារ​នៅ​ក្លឹប Boys & Girls នៅ​សង្កាត់ Hollywood រដ្ឋ California កាល​ពី​ថ្ងៃ​ទី​៥ ​ខែ​ធ្នូ។ អតីត​មិត្ត​ប្រុស Rihanna រូប​នេះ​បាន​ប្រាប់ TMZ  កាល​ពី​ថ្ងៃ​ច័ន្ទ​ថា លោក​មិន​ដែល​ដឹង​រឿង​ផ្ទាល់​ខ្លួន​​របស់​គ្រួសារ​ Roncalli នោះ​ទេ ប៉ុន្តែ​បើ​តាម​ Brown បង្ហោះ​លើ​ Twitter កាល​ពី​៣​សប្ដាហ៍​មុន​ លោក​បាន​ដឹង​ថា​ពួក​គេ​បាន​ជួប​បទពិសោធន៍​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ។   កាល​ពី​៣​សប្ដាហ៍​មុ​ន​​ពេល​​ដែល Chris ឲ្យ​ឡាន​ទៅ Jessica Roncalli ​គេ​បាន​ថត​រូប​នាង​និង​ឡាន​ហើយ​បង្ហោះ​ចូល​ក្នុង​ Twitter និង​សរសេរ​ថា៖"ខ្ញុំ​ធ្លាប់​កំណាញ់ អួតអាង​ និង​បេះ​ដូង​ត្រជាក់​។ ខ្ញុំ​អាច​ជំរុញ​និង​ជួយ​​ទៅ​មនុស្ស​ដ៏​ទៃ​ទៀត​​ ហើយ​ខ្ញុំ​​បាន​បង្ហាញ​វា​នៅ​ពេល​នេះ។ នារី​ម្នាក់​នេះ​មាន​ជំងឺ​​ជា​មួយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ក្នុង​ឆាក​ជីវិត ហើយ​​កូន​៣​​នាក់​ដ៏​ឆ្លាត​របស់​នាង​ក៏​ជួប​បទពិសោធន៍​​នេះ​ដូច​គ្នា។ ខ្ញុំ​​អាច​ឃើញ​នូវ​ទុក្ខ​លំបាក​របស់​គេ​ ពេល​ដែល​ខ្ញុំ​មើល​​ទៅ​កែវភ្នែក​របស់​ពូក​គេ"៕​       ចុចអាន៖ប្លែក! Chris Brown ថែម​សាក់​រូប​គោ​ជល់​មួយ​ទៀត​នៅ​ខាង​ក្រោយ​ក្បាល     ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ dailymail

  • 2015-08-28 21:56:43
  • ស្ទីលតារា
ប្លែក! Chris Brown ថែម​សាក់​រូប​គោ​ជល់​មួយ​ទៀត​នៅ​ខាង​ក្រោយ​ក្បាល ប្លែក! Chris Brown ថែម​សាក់​រូប​គោ​ជល់​មួយ​ទៀត​នៅ​ខាង​ក្រោយ​ក្បាល
  • 2015-08-28 21:56:43
  • ស្ទីលតារា

កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ តារា​ចម្រៀង Chris Brown បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ចម្ងល់​ម្ដង​ហើយ​បន្ទាប់​ពី​សាក់​រូប ក្បាល​រូប​សំណាក់​បុរាណ​ក្រិក Venus de Milo នៅ​ចំហៀង​ខាង​ក្រោយ​ក្បាល។ តែ​ពេល​ថ្មី​ៗ​នេះ​ តារា​ចម្រៀង​ខាង​លើ​ បាន​បន្ថែម​សាក់​រូប​គោ​ជល់​មួយ​ទៀត​​​នៅ​​ខាង​ក្រោយ​ក្បាល។       ក្រោយ​ពី​សាក់​រូប​ក្បាល​គោ ​រួច​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​​តារា​ចម្រៀង​វ័យ​២៦​ឆ្នាំ​នេះ បាន​បង្ហោះ​រូប​ចូល​ទៅ​ក្នុង​បណ្ដាញ​សង្គម​ Instagram របស់​ខ្លួន​ និង​សរសេរ​ភ្ជាប់៖"ខ្ញុំ​អាច​ធ្វើ​អ្វី​ឆ្កួត​ៗ តាម​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​”។ អ្វី​ដែល​ប្លែក​ រូប​សាក់​ថ្មី​នោះ​គឺ​ស្ថិត​នៅ​ខាង​ក្រោយ​ក្បាល​ជាប់​​នឹង​រូប​សាក់​ក្បាល​រូប​សំណាក់​បុរាណ​ក្រិក Venus de Miloផ្ទាល់​តែ​ម្ដង។ ​ Chris Brown គឺ​ជា​តារា​ម្នាក់​ដែល​ចូល​ចិត្ត​សិល្បៈ​នៃ​ការ​សាក់​រូប​ ជាក់​ស្ដែង​នៅ​លើ​ខ្លួន​របស់​គេ​ផ្ទាល់​មាន​សាក់​តាំង​ពី​ទ្រូង​រហូត​ដក់​ដៃ ប៉ុន្តែ​ចំពោះ​រូប​សាក់​ទាំង​ពីរ​នៅ​លើ​ក្បាល​ គេ​មិន​ទាន់​ដឹង​ថា​វា​មាន​អត្ថន័យ​យ៉ាង​ណា​នោះ​ទេ ៕         ចុចអាន៖តារា​ហូលីវូដ​សង្ហា​ៗ​​១០​រូប ដែល​ដង​ខ្លួន​ពោរពេញ​ដោយ​ស្នាម​សាក់   ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ dailymail

  • 2015-08-25 21:51:27
  • ស្ទីលតារា
Chris Brown រាំ​ខ្លាំង​ពេក​រហូត​ដល់​រហែក​ខោ​លេច​​លីអូ​ដាក់​គេ​លើ​ឆាក Chris Brown រាំ​ខ្លាំង​ពេក​រហូត​ដល់​រហែក​ខោ​លេច​​លីអូ​ដាក់​គេ​លើ​ឆាក
  • 2015-08-25 21:51:27
  • ស្ទីលតារា

តារា​ចម្រៀង​អាមេរិក Chris Brown បាន​ជួប​រឿង​អាម៉ាស់​រហែក​ខោ​លេច​ខោ​ក្នុង​ដាក់​អ្នក​គាំទ្រ​រាប់​រយ​នាក់ ​​អំឡុង​ពេល​​ការ​ប្រគំតន្ត្រី​ក្នុង​ទី​ក្រុង Bridgeport រដ្ឋConnecticut សហរដ្ឋអាមេរិក​​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​។   អំឡុង​ពេល​អតីត​មិត្ត​ប្រុស Rihanna រូប​នេះ​ និង​ក្រុម​រាំ​កំពុង​​បញ្ចេញ​ក្បាច់​រាំ​យ៉ាង​រស់រវើក​នៃ​បទ "Hit The Quan” ស្រាប់​តែ​ខោ​ខូវប៊យ​​របស់​គេ​បាន​រហែក​ប្រលោះ​យ៉ាង​ធំ​​ត្រង់​ចំណុច​កណ្ដាល​​នៃ​ខោ ធ្វើឲ្យ​អ្នក​គាំទ្រ​​ស្រែក​ហ៊ោ​យ៉ាង​ខ្លាំង។ យ៉ាងណាក្ដី​ តារា​វ័យ​២៦​ឆ្នាំ​នេះ​ បាន​យក​ដៃ​បិទ​បាំង​កន្លែង​រហែក និង​បន្ត​ការ​សម្ដែង​ជា​ធម្មតា។   ខាង​ក្រោម​ជា​វីដេអូ​ Chris Brown រាំ​រហែក​ខោ៖ https://youtu.be/urvBJSMAMJ4   ចុចអាន៖ធ្លាយ​ដំណឹង Chris Brown មាន​កូន​មួយ​លួច​លាក់   ប្រែសម្រួល៖ ​ហេង សុធារិទ្ធិ ប្រភព៖ dailymail ​

  • 2016-08-31 21:34:18
  • ព័ត៌មាន
Chris Brown ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ បន្ទាប់​ពី​យក​កាំភ្លើង​ភ្ជង់​​ក្បាល​គំរាម​នារី​ម្នាក់

តារា​ចម្រៀង​អាមេរិក Chris Brownត្រូវ​បាន​ប៉ូលិស​ព័ទ្ធ​ផ្ទះ​ចាប់​ខ្លួន​​កាល​ពី​ម្សិលមិញ​ ក្រោយ​សង្ស័យ​មាន​អាវុធ​ខុស​ច្បាប់​ បន្ទាប់​ពី​មាន​នារី​ម្នាក់​បាន​ទូរសព្ទ​ទៅ​ប៉ូលិស​ថា តារា​រូប​នេះ​យក​កាំភ្លើង​ភ្ជង់​គំរាម​នាង។     Baylee Curran ដែល​ជា​នារី​​ទូរសព្ទ​ទៅ​ប្ដឹង​ប៉ូលិស​បាន​ប្រាប់ LA Times ថា Brown បាន​ទាញ​កាំភ្លើង​ភ្ជង់​ចំ​មុខ​របស់​នាង បន្ទាប់​​នាង​បាន​សរសើរ​គ្រឿង​អលង្ការ​របស់​មិត្តBrown ម្នាក់។ យ៉ាងណាមិញ​មុន​ប៉ូលិស​​ចាប់​ខ្លួន Chris បាន​បង្ហោះ​វីដេអូ​លើ​បណ្ដាញ​ instagram ដោយ​និយាយ​ថា​ខ្លួន​គ្មាន​កំហុស​ទេ។   ក្រោយ​​​​ទទួល​បាន​ការ​ប្ដឹង​បែប​នេះ​ ប៉ូលិស​បាន​ចុះ​ទៅ​ព័ទ្ធ​​ផ្ទះ​របស់​ម្ចាស់​បទ "Loyal” ភ្លាម​ៗ។ ដោយ​គ្មាន​ការ​តបត​អ្វី Chris បាន​ដើរ​ចេញ​ពី​ក្នុង​ផ្ទះ​ដោយ​ខ្លួន​ឯង ប្រគល់​ខ្លួន​ឲ្យ​ប៉ូលិស​ចាប់​តាម​សម្រួល ដើម្បី​យក​ទៅ​សាកសួរ។ យោង​តាម TMZ ឲ្យ​ដឹង​ថា អតីត​មិត្ត​ប្រុសRihanna បាន​គ្រវែង​កាបូប​មួយ​ចេញ​តាម​បង្អួច​ផ្ទះ បន្ទាប់​ពី​ប៉ូលិស​គំរាម​បាញ់ ដោយ​ក្នុង​កាបូប​នេះ​មាន កាំភ្លើង​មួយ​ចំនួន​និង​ថ្នាំញៀន​ទៀត​ផង។ ​     តាម​សម្ដី​របស់ Bayleeនារី​រងគ្រោះ​​បាន​ឲ្យ​ដឹង​ថា នាង​និង​មិត្តភ័ក្ដិ​បាន​ទៅ​ផ្ទះ​របស់ ​Brown នៅ​តំបន់ Tarzana រដ្ឋ California ជាមួយ​សហការីពាណិជ្ជកម្ម​ម្នាក់ កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ។ នាង​បាន​និយាយ​សរសើរ​ខ្សែក​ពេជ្រ​​បុរស​ម្នាក់​ដែល​នៅ​ក្នុង​ផ្ទះBrown ​ នៅ​ពេល​នោះ Brown ​ខឹង​យ៉ាង​ខ្លាំង​ហើយ​ក៏​បាន​ទាញ​កាំភ្លើង​ភ្ជង់​ និង​ដេញ​នាង​ចេញ​ទៅ​ក្រៅ​ផ្ទះ។ ក្រោយ​ចាក​ចេញ​ នាង​ក៏​បាន​ទូរសព្ទ​ប្ដឹង​ប៉ូលិស​តែ​ម្ដង។   យ៉ាងណាក្ដី​អ្វី​ៗ​មិន​ទាន់​​ច្បាស់ ខណៈប៉ូលិស​កំពុង​នាំ​ខ្លួន​ទាំង​ជន​សង្ស័យ​ Brown និង​រងគ្រោះ Baylee រួម​ទាំង​សាក្សី​​នៅ​កន្លែង​កើត​ហេតុ​ផ្សេង​​មក​សាកសួរ​ ដើម្បី​រក​ឲ្យ​ឃើញ​នូវ​ការ​ពិត៕​     ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ bbc

  • 2016-04-19 15:58:17
  • ជីវិតតារា
Chris Brown ធ្លាប់​គិត​សម្លាប់​ខ្លួន បន្ទាប់​ពី​វាយ​អតីត​មិត្ត​ស្រី Rihanna

​ក្នុង​​វីដេអូ​ឯក​សារ​ផ្ទាល់ខ្លួន​មួយ តារា​ចម្រៀង​ Chris Brown ​បាន​និយាយ​ថា លោក​មាន​អារម្មណ៍​ដូច​សត្វ​ចម្លែក​អីចឹង​ បន្ទាប់​ពី​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អតីត​មិត្ត​ស្រី​ Rihanna កាល​ពី​ឆ្នាំ​២០០៩ បន្ទាប់​ពី​បញ្ចប់​ការ​ជប់លៀង​​ត្រៀម​ចូលរួម​កម្មវិធី​ប្រគល់​ពានរង្វាន់ Grammys ។     ក្នុង trailer ​វីដេអូ​ឯក​សារ​របស់ Chrisប្រមាណ​ជាង២:៤៥​នាទី ដែល​មាន​ចំណងជើង​ថា "Welcome to My Life” បាន​និយាយ​ពី​រឿងរ៉ាវ​ខ្លះ​ៗ​​និង​មតិ​ផ្សេង​ៗ​ពី​តារា​មួយ​ចំនួន​លើ​តារា​ប្រុស​វ័យ​២៦​ឆ្នាំរូបនេះ។ ក្នុង​នោះ​ម្ចាស់​បទ “Yeah 3x hitmaker” ក៏​បាន​លើក​​ពី​រឿង​អតីត​កាល​ពេល​វាយRihanna ថា​៖"ខ្ញុំ​ធ្លាប់​គិត​សម្លាប់​ខ្លួន និង​ធ្វើ​អ្វី​ឡប់​ៗ​ផ្សេង​ទៀត។ ពេល​ដែល​វាយ​មិត្ត​ស្រី​រួច ខ្ញុំ​គេង​មិន​លក់ ហូប​មិន​បាន​ដូច​មនុស្ស​ញៀន​ថ្នាំ​អីចឹង។     ក្នុង​វីដេអូ ​ម្ដាយ​របស់ ​ Chris Brown​អ្នក​ស្រី Joyce Hawkinsក៏​បាន​និយាយ​​​ទាក់ទង​រឿង​នេះ​ដែរ​ថា​ អំពើ​ហិង្សា​នេះ​បាន​ជះ​ឥទ្ធិពល​លើ​គ្រួសារ​របស់​​ពួក​គេ បន្ទាប់​​គ្រប់​បណ្ដា​សារព័ត៌មាន​នាំ​គ្នា​ផ្សាយ​រឿង​នេះ​និង​ឃើញ​រូប​ជាំ​មុខ​របស់ Rihanna ។ "វា​ជា​ថ្ងៃ​អាក្រក់​​នៃ​ជីវិត​របស់​ខ្ញុំ​និង​កូន​ប្រុស​របស់​ខ្ញុំ​"។ អ្នក​ស្រី Joyceបន្ថែម។     https://youtu.be/estyowIIW70   ចុចអាន៖Chris Brownទិញ​ឡាន​មួយ​គ្រឿង​ជូន​នារី​ម្នាក់​​ ដែល​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ   ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ mirror

  • 2015-12-30 17:28:22
  • ព័ត៌មាន
Chris Brownទិញ​ឡាន​មួយ​គ្រឿង​ជូន​នារី​ម្នាក់​​ ដែល​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ

តារា​ចម្រៀង​អាមេរិក Chris Brown បាន​​​ធ្វើ​អំពើ​​ល្អ​​ដោយ​ជូន​កាដូ​ឡាន​ Honda មួយ​គ្រឿង​​ទៅ​នាង Jessica Roncalli ​មាន​កូន​​៣​នាក់​ ដែល​ជួប​វិបត្តិ​អំពើ​ហិង្សា​ក្នុង​គ្រួសារ។     តាម​គេហទំព័រ  Vibe.com បញ្ជាក់​ថា តារា​វ័យ​២៦​ឆ្នាំ​បាន​ផ្ដល់​កាដូ​ឡាន​ដ៏​ថ្មី​​សន្លាង​​​ទៅ Roncalli និង​​គ្រួសារ​នៅ​ក្លឹប Boys & Girls នៅ​សង្កាត់ Hollywood រដ្ឋ California កាល​ពី​ថ្ងៃ​ទី​៥ ​ខែ​ធ្នូ។ អតីត​មិត្ត​ប្រុស Rihanna រូប​នេះ​បាន​ប្រាប់ TMZ  កាល​ពី​ថ្ងៃ​ច័ន្ទ​ថា លោក​មិន​ដែល​ដឹង​រឿង​ផ្ទាល់​ខ្លួន​​របស់​គ្រួសារ​ Roncalli នោះ​ទេ ប៉ុន្តែ​បើ​តាម​ Brown បង្ហោះ​លើ​ Twitter កាល​ពី​៣​សប្ដាហ៍​មុន​ លោក​បាន​ដឹង​ថា​ពួក​គេ​បាន​ជួប​បទពិសោធន៍​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ។   កាល​ពី​៣​សប្ដាហ៍​មុ​ន​​ពេល​​ដែល Chris ឲ្យ​ឡាន​ទៅ Jessica Roncalli ​គេ​បាន​ថត​រូប​នាង​និង​ឡាន​ហើយ​បង្ហោះ​ចូល​ក្នុង​ Twitter និង​សរសេរ​ថា៖"ខ្ញុំ​ធ្លាប់​កំណាញ់ អួតអាង​ និង​បេះ​ដូង​ត្រជាក់​។ ខ្ញុំ​អាច​ជំរុញ​និង​ជួយ​​ទៅ​មនុស្ស​ដ៏​ទៃ​ទៀត​​ ហើយ​ខ្ញុំ​​បាន​បង្ហាញ​វា​នៅ​ពេល​នេះ។ នារី​ម្នាក់​នេះ​មាន​ជំងឺ​​ជា​មួយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ក្នុង​ឆាក​ជីវិត ហើយ​​កូន​៣​​នាក់​ដ៏​ឆ្លាត​របស់​នាង​ក៏​ជួប​បទពិសោធន៍​​នេះ​ដូច​គ្នា។ ខ្ញុំ​​អាច​ឃើញ​នូវ​ទុក្ខ​លំបាក​របស់​គេ​ ពេល​ដែល​ខ្ញុំ​មើល​​ទៅ​កែវភ្នែក​របស់​ពូក​គេ"៕​       ចុចអាន៖ប្លែក! Chris Brown ថែម​សាក់​រូប​គោ​ជល់​មួយ​ទៀត​នៅ​ខាង​ក្រោយ​ក្បាល     ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ dailymail

  • 2015-08-28 21:56:43
  • ស្ទីលតារា
ប្លែក! Chris Brown ថែម​សាក់​រូប​គោ​ជល់​មួយ​ទៀត​នៅ​ខាង​ក្រោយ​ក្បាល

កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ តារា​ចម្រៀង Chris Brown បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ចម្ងល់​ម្ដង​ហើយ​បន្ទាប់​ពី​សាក់​រូប ក្បាល​រូប​សំណាក់​បុរាណ​ក្រិក Venus de Milo នៅ​ចំហៀង​ខាង​ក្រោយ​ក្បាល។ តែ​ពេល​ថ្មី​ៗ​នេះ​ តារា​ចម្រៀង​ខាង​លើ​ បាន​បន្ថែម​សាក់​រូប​គោ​ជល់​មួយ​ទៀត​​​នៅ​​ខាង​ក្រោយ​ក្បាល។       ក្រោយ​ពី​សាក់​រូប​ក្បាល​គោ ​រួច​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​​តារា​ចម្រៀង​វ័យ​២៦​ឆ្នាំ​នេះ បាន​បង្ហោះ​រូប​ចូល​ទៅ​ក្នុង​បណ្ដាញ​សង្គម​ Instagram របស់​ខ្លួន​ និង​សរសេរ​ភ្ជាប់៖"ខ្ញុំ​អាច​ធ្វើ​អ្វី​ឆ្កួត​ៗ តាម​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​”។ អ្វី​ដែល​ប្លែក​ រូប​សាក់​ថ្មី​នោះ​គឺ​ស្ថិត​នៅ​ខាង​ក្រោយ​ក្បាល​ជាប់​​នឹង​រូប​សាក់​ក្បាល​រូប​សំណាក់​បុរាណ​ក្រិក Venus de Miloផ្ទាល់​តែ​ម្ដង។ ​ Chris Brown គឺ​ជា​តារា​ម្នាក់​ដែល​ចូល​ចិត្ត​សិល្បៈ​នៃ​ការ​សាក់​រូប​ ជាក់​ស្ដែង​នៅ​លើ​ខ្លួន​របស់​គេ​ផ្ទាល់​មាន​សាក់​តាំង​ពី​ទ្រូង​រហូត​ដក់​ដៃ ប៉ុន្តែ​ចំពោះ​រូប​សាក់​ទាំង​ពីរ​នៅ​លើ​ក្បាល​ គេ​មិន​ទាន់​ដឹង​ថា​វា​មាន​អត្ថន័យ​យ៉ាង​ណា​នោះ​ទេ ៕         ចុចអាន៖តារា​ហូលីវូដ​សង្ហា​ៗ​​១០​រូប ដែល​ដង​ខ្លួន​ពោរពេញ​ដោយ​ស្នាម​សាក់   ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ dailymail

  • 2015-08-25 21:51:27
  • ស្ទីលតារា
Chris Brown រាំ​ខ្លាំង​ពេក​រហូត​ដល់​រហែក​ខោ​លេច​​លីអូ​ដាក់​គេ​លើ​ឆាក